Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត ត្រូវបាន​ក្តាប់​ឱកាស​នៅ​ចំពោះមុខ ។ លុយកាក់ ធូរធារ គួរ​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​នក្ខត្តឫក្ស​សម្រាប់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ សម្រេច​បាន​គ្រប់​រឿង​ដោយ​រលូន ។ លុយកាក់ ពុំ​មាន​អ្វី​ប្រែប្រួល ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ខាល ៖ ការងារ ល្អ​ត្រូវ​បាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ កើនឡើង អាច​ចូលរួម​វិនិយោគ​ជាមួយ​ដៃគូ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​នឹងនរ​ដោះស្រាយ​រាល់​បញ្ហា និង​ម៉ឺងម៉ាត់​ក្នុង​គ្រប់​ស្ថានភាព​បញ្ចៀស​ការមើលស្រាល​ពី​អ្នក​ជុំវិញ ។ លុយកាក់ មិនល្អ ត្រូវ​រក្សា​កាបូប​ប្រាក់​ឲ្យ​ម៉ត់ច​ត់ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ដល់​មនោសញ្ចេតនា​របស់​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ ប្រយ័ត្នប្រយែង​ព្រោះ​មាន​អន្ទាក់​ច្រើន​ក្នុង​ការងារ លុយកាក់ ខ្សត់ខ្សោយ ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ងាយ​កើតមាន​ជម្លោះ​ដោយសារតែ​រឿង​តូចតាច ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គ្រប់យ៉ាង​ដំណើរការ​ដោយ​មិន​លំបាក មាន​អ្នក​ជួយ​ជ្រោមជ្រែង​យក​អាសា ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ល្អប្រសើរ ត្រូវ​សកម្ម​ជាងនេះទៀត ។​

​ឆ្នាំ​មមី ៖ ការងារ អាកប្បកិរិយា​ល្អ​ក្នុង​ការងារ ធ្វើឲ្យ​គ្រប់​គ្នា​ពេញចិត្ត​គាំទ្រ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ។​

​ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការសហការ ចរចា​ការងារ ។ លុយកាក់ ធ្លាក់ចុះ ងាយ​ជួប​រឿង​បោកប្រាស់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ លេច​ឱកាសល្អៗ មាន​ប្រយោជន៍​ច្រើន​សម្រាប់​ការងារ ។ លុយកាក់ ទទួលបាន​លទ្ធផល​ល្អ ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ រលូន​ល្អ ត្រូវបាន​ថ្នាក់លើ និង​មិត្តភក្តិ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ធូរធារ ថ្ងៃ​នេះ​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ គ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំចរ ៖ ការងារ មាន​ការប្រែប្រួល​ច្រើន ត្រូវ​នឹងនរ​ដោះស្រាយ​គ្រប់​ស្ថានការណ៍ ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​មាន​ការអត់ឱន​អធ្យាស្រ័យ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ ល្អ គ្រប់យ៉ាង ប្រព្រឹត្ត​ទៅ​ដូច​បំណង ។ លុយកាក់ ថ្ងៃ​នេះ​ល្អ​ប្រសើរ សម្រាប់​ការវិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា ត្រូវ​ពង្រឹង​មនោសញ្ចេតនា​ឡើងវិញ បញ្ចៀស​កើតរឿង​ប្រេះស្រាំ ៕

spot_img
×