Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុក​ខ្មែរ មិនទាន់​ដាក់​ច្បាប់ ផ្តន្ទាទោស ប្រហារជីវិត​នោះទេ

spot_img

​ភ្នំពេញ​៖ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានលើកឡើង​ពី​ករណី​រំលោភ​ហើយ​សម្លាប់​ស្រុក​ខ្មែរ គួរតែ​មានទោស​ប្រហារជីវិត ​តើ​គួរ​មានច្បាប់​កាត់ទោស​ប្រហារជីវិត ទៅលើ​ជន​ល្មោភកាម ដែល​រំលោភ​ហើយ​សម្លាប់ ដូច​ក្នុងករណី​ក្មេងស្រី​២​នាក់​ត្រូវបាន​សម្លាប់ ​ត្រូវបាន​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​នគរបាល​យុត្តិធម៌ បញ្ជាក់ថា នៅ​ស្រុក​ខ្មែរ មិនទាន់​ដាក់​ឲ្យ​មានច្បាប់ ផ្តន្ទាទោស​ប្រហារជីវិត​នោះទេ ប៉ុន្តែ​នៅ​ប្រទេស​វៀតណាម ប្រទេស​ចិន អាមេរិក មានទោស​ប្រហារជីវិត ។​

​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​លក់​ឱសថ តាម​ឱសថស្ថាន កាលពី​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ហាយ​ស្កា​យ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ម៉ុ​ន​ថុល អនុប្រធាននាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកឡើងថា ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សម្លាប់​កុមារី​២​នាក់​នៅ​ខេត្តកំពង់ឆ្នាំង នាពេល​ថ្មីៗ​នេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានស្នើ​សុំ​ទៅ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ​ស្នើសុំ​ឲ្យ​មានទោស​ប្រហារជីវិត ។ លោក​បន្តថា ប៉ុន្តែ​បើ​យើង​ក្រឡេក​មើលទៅ​ព្រះរាជតម្រិះ​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ ។ សម្តេច​តា មាន​ព្រះរាជ​អង្គការ​ថា កម្ពុជា អត់​ទាន់​ដាក់​ច្បាប់​ប្រហារជីវិត បានទេ​។

​លោក​បាន​បន្ថែមថា បើ​យើង​និយាយ​កាន់តែ​ជ្រៅ​ថែមទៀត ដូច្នេះ​ប្អូនៗ មិនបាច់​យល់​ដល់​ហ្នឹង​ទេ គឺ​ប្អូនៗ​យល់​ត្រឹម​ថា កម្ពុជា​អត់​ទាន់​មាន​ដល់​ដំណាក់កាល​ឈាន​ដាក់ទោស​ប្រហារជីវិត​បានទេ ។ នៅ​ប្រទេស​វៀតណាម ប្រទេស​ចិន អាមេរិក​ មានទោស​ប្រហារជីវិត ហើយ​បច្ចុប្បន្ននេះ​យុទ្ធនាការ​សកល​នៃ​ទោស​ប្រហារជីវិត ភាគច្រើន​គេ​ចាក់​ថ្នាំ​សម្លាប់ ដោយ​គេ​លែង​យកទៅ​ព្យួ​ករ គេ​លែង​យកទៅ​ឲ្យ​បាញ់សម្លាប់​ហើយ ព្រោះ​វា​ឃោរឃៅ​ពេក ដូច្នេះ​ដល់​ថ្ងៃ​ចុងក្រោយ គេ​ចាប់​អ្នកទោស​មក ​ហើយ​ប្រាប់ថា​អ្នកឯង​ដល់​ថ្ងៃ​កាត់ទោស​ប្រហារជីវិត ហើយ​គេ​ដាក់​ម្ហូបអាហារ​ឲ្យ​ញ៉ាំ​ឲ្យ​ឆ្អែត​។​

​សូមបញ្ជាក់ថា ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​១៧ តុលា ឆ្នាំ​២០១៨ ក្មេងស្រី​២​នាក់​ ត្រូវ​បាន​ជន​ពុំ​ស្គាល់មុខ​វាយ​សម្លាប់​រួច​ញាត់​ចូលក្នុង​កេស​ឈើ​ដាក់​ចោល​លើផ្ទះ​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ផ្សា ស្រុក​បរិបូរណ៍ ​រហូតដល់​ថ្ងៃ​២១​តុលា ​២០១៨ ឃាតកម្ម​សម្លាប់​ក្មេងស្រី​បងប្អូន​២​នាក់ នៅ​ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ចាប់បាន​ហើយ​ឃាតករ​មានឈ្មោះ ឆុំ ពយ អាយុ ២៣​ឆ្នាំ គឺជា​អ្នកជិតខាង ក្មេងស្រី​រងគ្រោះ ។​

​មូលហេតុ​ឈានដល់​ការសម្លាប់ ជនសង្ស័យ​រូបនេះ បាន​ឡើងទៅ​រំលោភ​ក្មេងស្រី​ជា​បង តែ​ខណៈនោះ​ក្មេងស្រី​ជា​ប្អូន​បានឃើញ ​និង​ស្រែក ហើយ​ដោយសារ​ខ្លាច​ធ្វើ​ឲ្យ​បែកការណ៍ ជនសង្ស័យ​បាន​យក​ខ្នើយ សង្កត់​ដង្ហើម​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​។ ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា ព្រះ​អើយ ហេតុ​អី​ឃើញតែ​រំលោភ​ហើយ​សម្លាប់​ក្មេង​រាល់ថ្ងៃ​អីចឹង​លែង​ចង់​បើក​មើល​ហើយ​ហ្វេ​ស​ប៊ុ​ក ព្រោះ​ឃើញតែ​ព័ត៌មាន​រំលោភ​សម្លាប់ ជាពិសេស​គឺ​ក្មេង​តែម្តង មនុស្ស​កាន់តែ​សាហាវព្រៃផ្សៃ ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តើ​ពេលណា​ទើប​ស្រុក​ខ្មែរ មានទោស​ប្រហារជីវិត ចំពោះ​ករណី​រំលោភ​សម្លាប់​នេះ​ទៅ​?

​អាសូ​ណាស់​លោក​អើយ​សំលាប់​ក្មេង​ម្តង​ទាំងពីរ​នាក់​បងប្អូន​។ ករណី​រំលោភ​ហើយ​សម្លាប់​ស្រុក​ខ្មែរ គួរតែ​មានទោស​ប្រហារជីវិត​ចោល​ទៅ​ជីវិត​សង​ជីវិត​បាន​សម​។ តើ​គួរ​មានច្បាប់​កាត់ទោស​ប្រហារជីវិត ទៅលើ​ជន​ល្មោភកាម ដែល​រំលោភ​ហើយ​សម្លាប់ ដូច​ក្នុង​​ករណី​ក្មេងស្រី​២​នាក់​ត្រូវបាន​សម្លាប់ បើ​ចាប់បាន​គួរតែ​…​។ គាំទ្រ​1000​ភាគរយ រំលោភ​ជាប់គុក​មួយជីវិត​ ​រំលោភ​សម្លាប់ ប្រហារជីវិត មិនមែន​ច្បាប់​នេះ ឃោរឃៅ​នោះទេ គឺ​សម្រាប់តែ​សត្វ​មនុស្ស​ដែលមាន​ខួរ​អត់​ចេះ​គិត ​បើ​មានច្បាប់​បែបនេះ ប្រុសៗ​ដែល​តណ្ហា​ដឹកមុខ ចូលចិត្ត​ចាប់រំលោភ និង​បាន​ស្គាល់​គុក​មួយជីវិត​ហើយ​ ​ហើយ​បើ​រំលោភ​រួច​សម្លាប់​ទៀត គឺ​ជីវិត​ត្រូវ​សង​ដោយ​ជីវិត​។ ឪពុក​បង្កើត​រំលោភ​កូន​ឯង តា​បង្កើត​រំលោភ​ចៅ​ឯង បងប្រុស​បង្កើត​រំលោភ​ប្អូនឯង ពូ​បង្កើត​រំលោភ​ក្មួយ​ឯង​។​ល​។ មនុស្ស​ប្រុស​បែបនេះ មិនមែន​ហៅថា​មនុស្ស​ទេ ​គឺ​សត្វ​ចឹ​ង​កុំ​ទុក​នាំ​ឲ្យ​មិនសូវ​ថ្លៃ​ដល់​ប្រុស​ដែល​គេ​ល្អ​។ នៅ​ស្រុក​ខ្មែរ​មានតែ​ព័ត៌មាន​ហ្នឹង​មិន​ឈប់ឈរ សូម​ដាក់ទោស​ពួក​អា​ចង្រៃ​នឹង ​ឲ្យ​ធ្ងន់ធ្ងរ​ដោយសារតែ​អីចឹង​ហើយ ខ្ញុំ​ឲ្យ​មានទោស​ប្រហារជីវិត សូម​បាន​អត់​អ្នកបង្កើត​ច្បាប់​ទាំ​ពួ​ង​អើយ​ ៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×