Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ​បិទ​ជា​ស្ថាពរ​នូវ​គណនី​ហ្វេ​ស​ប៊ុ​ក ក្លែងក្លាយ​មួយចំនួន​

spot_img

​ភ្នំពេញ ​៖ យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងមហាផ្ទៃ បាន​បង្ហាញថា ក្នុង​គោលដៅ​រក្សា​ឲ្យ​បាន​នូវ​សុវត្ថិ ភាព និង​ភាពត្រឹមត្រូវ​ក្នុងការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម (Facebook) ជូន​ថ្នាក់ដឹកនាំ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ទប់ស្កាត់​យ៉ាង​ម៉ត់ចត់​បំផុត​ចំពោះ​បទល្មើស​បច្ចេកវិទ្យា ស្របតាម​តួនាទី​ភារកិច្ច ជាក់ស្តែង​ជា​លទ្ធផល​បទល្មើស​ក្នុង បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយចំនួន ត្រូវបាន​នាយកដ្ឋាន សហការ​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ រហូត​ឈានដល់​ការបិទជា​ស្ថាពរ​នូវ​គណនី ក្លែងក្លាយ​មួយចំនួន​រួមមាន​៖

១-​ទំព័រ Facebook ឈ្មោះ សមាគមន៍ វៀតណាម​នៅ​កម្ពុជា​

២-​ទំព័រ Facebook ឈ្មោះ Hun Mannet (​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​), Hun Manet, Prime Minister of Cambodia, Hun Manet (​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​)

៣-​ទំព័រ Facebook ឈ្មោះ Vong Bunintreavuth

៤-​ទំព័រ សមាគម​វៀតណាម​នៅ​កម្ពុជា -​ល​-

​ព្រមជាមួយ​គ្នា​នោះ​ផងដែរ ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​ព័ត៌មានវិទ្យា​បាន​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ ដើម្បី​ផ្ដល់ជូន​នូវ​ភាពច្បាស់លាស់​ជូន​សាធារណជន ក្នុងការ​បញ្ជាក់​គណនី​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ (Verified Facebook Page) ចំនួន​១០ រួចរាល់​ជូន​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល​ចំនួន​៦ (​ដោយមាន​សញ្ញា​ធី​ក​ពណ៌​ខៀវ​ជា​សម្គាល់​) រួមមាន​៖

១-​ទំព័រ​ផ្លូវការ​របស់​ក្រសួងមហាផ្ទៃ ដែលមាន​ឈ្មោះ “​ក្រសួងមហាផ្ទៃ Ministry of Interior Cambodia” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/ministry.interior/

២-​ទំព័រ​ផ្លូវការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ឈ្មោះ “​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ Ministry of Economy and Finance” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/ministry.economy.finance/

៣-​ទំព័រ​ផ្លូវការ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឈ្មោះ “​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​” ​និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/mlvt.gov.kh/

៤-​ទំព័រ​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋា​ន​រតនាគារជាតិ ដែលមាន​ឈ្មោះ​“ អគ្គនាយកដ្ឋាន​រតនា​គារ​ជាតិ – General Department of National Treasury ” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/treasury.gov.kh/

៥-​ទំព័រ​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដែលមាន​ឈ្មោះ​“ អគ្គនាយកដ្ឋាន​ពន្ធដា​រ General Department of Taxation” ​និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/cambodiataxation/

៦-​ទំព័រ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឈ្មោះ “​អ៊ិត សំហេង -Ith Sam heng” ​និង​មាន​អាស័យដ្ឋាន​៖ https://m.facebook.com/ithsamheg/

៧-​ទំព័រ​ផ្លូវការ​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែលមាន​ឈ្មោះ “Hun Manet” ​និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/Hun-Manet-482663735152092/

៨-​ទំព័រ​ផ្លូវការ​របស់ ឯកឧត្តម វង្ស ប៊ុន​ឥន្ទ្រា​វុ​ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ ដែលមាន​ឈ្មោះ ““ Vong Bunintreavuth” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/Vong.Bunintreavuth/

៩-​ទំព័រ​ផ្លូវការ​របស់​រដ្ឋលេខាធិកា​រ​នៃ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឈ្មោះ “Pich Sophoan-​ពេ​ជ សោភ័ន​” ​និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/pichsophoan1/

១០-​ទំព័រ​ផ្លូវការ​របស់​អ្នកនាំពាក្យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឈ្មោះ “HENG Sour” និង​មាន​អាស័យដ្ឋាន​៖ https://www.facebook.com/hengsour4all/

​តាមរយៈ​គេហទំព័រ​នេះ​ដ​ដែរ បាន​គូរ​បញ្ជាក់បន្ថែម​ដែរ​ថា នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ មាន​តួនាទី​យ៉ាងសំខាន់​ជា​សេនាធិការ​របស់​ក្រសួងមហាផ្ទៃ ក្នុងការ​ទប់ស្កាត់ និង​ការពារ​ភាព​អសកម្ម​រាល់​បទល្មើស​តាម​បណ្តាញ​សង្គម ហើយ​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ហើយ​នៅតែ​បន្ត​យ៉ាងសកម្ម​ក្នុង​ការបិទ​គណនី​ក្លែងក្លាយ និង​បញ្ជាក់​អត្តសញ្ញាណ​គេហទំព័រ ផ្លូវការ​របស់​ក្រសួង ស្ថាប័នរដ្ឋ​នានា​ផងដែរ​ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×