Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បងប្រុស​ម្នាក់​ប្រកាស​ផ្តល់​ការងារ និង​ការសិក្សា ទៅដល់​ប្អូនស្រី​កំសត់​ម្នាក់​ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​លក់ខ្លួន និង​បន្ត​រកស៊ី​ផ្លូវភេទ​ពេលយប់​ទាំង​នៅ​វ័យ​កំពុង​សិក្សា (​វីដេអូ​)

spot_img

​នេះ​ជា​ខ្សែ​រឿង​ជីវិត​ពិត​មួយ​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ និងអាណិត​អាសូរ​ជា​ពន់​ពេក នៅពេល​ដឹងថា​ប្អូនស្រី​ម្នាក់​ត្រូវ​ក្លាយខ្លួនជា​នារី​បម្រើ​ផ្លូវភេទ ទាំង​នៅ​វ័យ​កំពុង​សិក្សា បន្ទាប់ពី​​ម្តាយ​របស់​នាង​បង្ខំ​ឲ្យ​លក់​ព្រហ្មចារី​យ៍​ឲ្យ​គេ​ដំបូង ក្នុងតម្លៃ 1000$ (១​ពាន់​ដុល្លារ​) ខណៈពេលដែល​គ្រួសារ​ពួកគេ​កំពុង​រស់នៅ​សព្វថ្ងៃ​ស្ទើរតែ​គ្មានអ្វី​ទាំងអស់នោះ ។ ប៉ុន្តែ ឥឡូវនេះ មាន​បងប្រុស​ម្នាក់​ដែលជា CEO របស់ Westline Education Group បានប្រកាស​ស្វែងរក​ប្អូនស្រី ដើម្បី​ផ្តល់​ជាការ​ងារ និង​ការសិក្សា​ដល់នាង​ផងដែរ ។​

​បងប្រុស​បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ Pech Bolene យ៉ាង​ដូច្នេះ​ថា​៖ «​មាន​អ្នកណា​ដឹងថា​ប្អូនស្រី​នេះ​នៅឯណា រៀន​ឯណា រៀន​ដល់​ណា​ហើយ​ទេ​? ខ្ញុំ​ចង់​ផ្តល់ឱកាស​សិក្សា និង​ការងារ​ជូន​»​។​

​យោងតាម​កំរង​ឯកសារ​នៃ​វីដេអូ​របស់​ផេ​ក RTDocumentary បាន​ឲ្យ​ដឹងថា ប្អូនស្រី​ខាងលើនេះ​មានឈ្មោះ មិច ឃៀង (Mich Khieng) ត្រូវបាន​ម្តាយ​របស់​នាង​បង្ខំ​ឲ្យ​លក់​ព្រហ្មចារី​យ៍ ទៅ​ឲ្យ​អតិថិជន​ម្នាក់​ក្នុងតម្លៃ ១ ពាន់​ដុល្លារ ។ ហើយ​បន្ទាប់ពី​អស់​ព្រហ្មចារី​យ៍ នាង​ក៏ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​ធ្វើការ​នៅតាម​ក្លឹប​ខារ៉ាអូខេ​បន្តទៀត ។

​ជីវិត​ធ្វើការ​បម្រើ​ក្តីសប្បាយ​សម្រាប់​មនុស្ស​ទាំង​ក្មេង​និង​ចាស់ នៅក្នុង​ក្លឹប​ខារ៉ាអូខេ មិច ឃៀង បាន​បង្ហើប​ឲ្យ​ដឹងថា នាង​អាច​ទទួលបាន​លុយ​ធីប​ពី​ភ្ញៀវ​ក្នុង​ម្នាក់​ជា​ដៃគូ 10$ ទៅ 20$ ដុល្លារ ប៉ុន្តែ ប្រសិនជា​ចេញទៅ​ដេក​ខាងក្រៅ​ជាមួយ​គេ គឺ​បាន​ច្រើនជាង​ហ្នឹង ។

​ទោះយ៉ាងណា ឥឡូវនេះ លែង​ចង់​ធ្វើការ​ក្នុង​របរ​ដោះដូរ​ផ្លូវភេទ​នេះ​ទៀតហើយ និង​គិត​ផ្តោត​តែ​ទៅលើ​ការសិក្សា​របស់​នាង​ជាជាង ៕ ដោយ​៖ ចន្ទី​

spot_img
×