Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ។ លុយកាក់ គួរ​ចេះ​ក្តាប់​ឱកាស​មាន​ប្រយោជន៍​សម្រាប់​ការវិនិយោគ ។ មនោសញ្ចេតនា គូស្នេហ៍​គឺជា​បង្អែក​ពេល​ជួប​ការលំបាក ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ទទួលបាន​ព័ត៌មាន​ល្អ​ច្រើន​អំពី​ការងារ ត្រូវបាន​ថ្នាក់លើ មិត្តភក្តិ​គាំទ្រ វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ល្អ​បំផុត មាន​បន្ថែម​ខ្ទង់​ចំណូល​តូចៗ ។ មនោសញ្ចេតនា សុខសាន្ត ។​

​ឆ្នាំ​ខាល ៖ ការងារ ជួប​បញ្ហា​ប្រឈម​ច្រើន ត្រូវ​នឹងនរ​ដោះស្រាយ ។ លុយកាក់ ចំណូល​កើនឡើង ត្រូវ​គ្រប់គ្រង​ឲ្យបាន​ល្អ ។ មនោសញ្ចេតនា គួរ​សកម្ម​ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ “​មាន​អន្ទាក់​ច្រើន​ក្នុង​ការងារ មិន​ត្រូវ​ជឿជាក់​ជ្រុល​លើ​សម្តី​អ្នកដទៃ ។ លុយកាក់ ត្រូវ​រក្សា​កាបូប​ប្រាក់​ឲ្យបាន​ល្អ​បញ្ចៀស​ត្រូវ​បាត់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​រោង ៖ ការងារ លេច​ឱកាស​មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ការងារ ។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​ឱកាស​រក​ចំណូល​បន្ថែម ។ មនោសញ្ចេតនា មាន​ដំណឹង​រីករាយ ឬ​ទទួល​បាន​កាដូ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​អ្នក​ជ្រោមជ្រែង ណែនាំ​បង្ហាញផ្លូវ ។ លុយកាក់ ល្អប្រសើរ តែ​មិន​ត្រូវ​វិនិយោគ​ប្រថុយប្រថាន ។ មនោសញ្ចេតនា មិនគួរ​ទាមទារ​ច្រើនពេក ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ រវល់​ច្រើន ធ្វើឲ្យ​អ្នក​នឿយហត់ តប់​ប្រមល់ ។ លុយកាក់ ល្អ​បំផុត ចំណូល​នឹងនរ ។ មនោសញ្ចេតនា ល្អប្រសើរ ។

​ឆ្នាំ​មមែ ៖ ការងារ ទំនាក់ទំនង​សង្គម​ល្អ បង្ក​លក្ខណៈ​ឲ្យ​ការងា​ររីកចម្រើន ។ លុយកាក់ ទោះបី​មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ក៏​ត្រូវ​ចំណាយ​ទៅ​វិញ​ច្រើន មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​វក ៖ ​ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង គាំទ្រ​គ្រប់កន្លែង ។ លុយកាក់ ជួប​លាភ ឬ​ទទួល​បាន​កាដូ ។ មនោសញ្ចេតនា រីករាយ សុខដុមរមនា ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​គ្នា​នៅ​ជុំវិញ ។ លុយកាក់ ថ្ងៃនេះ​ងាយ​ខាតបង់​ប្រាក់​កាស របស់របរ ។ មនោសញ្ចេតនា ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី បង្ការ​កុំឲ្យ​មាន​រឿង​ទាស់ទែង​គ្នា ។

​ឆ្នាំចរ ៖ ការងារ ល្អ ដោះស្រាយ​បាន​រាល់​ឧបសគ្គ​ក្នុង​ការងារ ។ លុយកាក់ ថែរក្សា​សុខភាព​ឲ្យ​ល្អ​ដើម្បី​កុំឲ្យ​ឥទ្ធិពល​ដល់​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ ការងារ មានរឿង​ប្រែប្រួល​ច្រើន ត្រូវ​នឹងនរ​ប្រឈម​គ្រប់​ស្ថានការណ៍ ។ លុយកាក់ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ជាង​ធម្មតា ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕

spot_img
×