Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិ​កះ មនុស្ស​១១​នាក់​ត្រូវបាន​សម្លាប់ និង ៦​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅ​ទីក្រុង Pittsburgh

spot_img

មនុស្ស​១១​នាក់​ត្រូវបាន​សម្លាប់ និង​៦​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ កាលពី​ថ្ងៃ​សៅរ៍​ទី​២៧ តុលា នៅឯ​សហគមន៍​ជនជាតិ​ជ្វី​ហ្វ​ដ៏​ធំជាងគេ​បំផុត​មួយ ក្នុង​ទីក្រុង Pittsburgh ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក​។ ក្រោយ​ការបាញ់ប្រហារ​នេះ ជនសង្ស័យ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ហើយ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ នេះ បើតាម​ការណ៍​ឲ្យ​ដឹង​របស់​អាជ្ញាធរ​អាមេរិក​។​

ហេតុការណ៍​បាញ់ប្រហារ​មួយនៅទីក្រុង Pittsburgh

​ខ្មាន់កាំភ្លើង​ម្នាក់​បានសម្លាប់​អ្នក​សូត្រធម៌​នៅ​ព្រះវិហារ​អម្បូរ​ជនជាតិ​ជ្វី​ហ្វ​នៅ​ក្រុង Pittsburg សហរដ្ឋអាមេរិក​។​បុរស​ម្នាក់ ស្រែកថា «​អម្បូរ​ជនជាតិ​ជ្វី​ហ្វ​ទាំងអស់​ត្រូវតែ​ស្លាប់​» ហើយ​បាន​សម្រុកចូល​វិហារ​អម្បូរ​ជនជាតិ​ជ្វី​ហ្វ​នៅក្នុង​ទីក្រុង Pittsburgh ក្នុងអំឡុង​នៃ​ពិធី​សូត្រធម៌​កាលពី​ថ្ងៃ​សៅរ៍ ដែលជា​កន្លែង​អធិស្ឋាន របស់​ក្រុម​ជនជាតិ​ជ្វី​ហ្វ ប្រមូលផ្ដុំ ថ្ងៃ​ឈប់សម្រាក ហើយ​បានសម្លាប់​មនុស្ស​ដែល​កំពុង​សូត្រធម៌​ដោយ​មិន​រើសមុខ​។​

បុរស​ដែលជា​ខ្មាន់កាំភ្លើង​ឈ្មោះ Robert Bowers អាយុ ៤៦​ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា​មកពី​ទីក្រុង Castle Shannon ដែល​ស្ថិតនៅ​ភាគខាងត្បូង​ក្រុង Pittsburg​។​បើតាម​រដ្ឋអាជ្ញា​អាមេរិក ខ្មាន់កាំភ្លើង​រូបនេះ អាច​ប្រឈម​នឹង​ការចោទប្រកាន់​ទោស​ចំនួន ២៩​ករណី ពីបទ​ឧក្រិដ្ឋកម្ម បាញ់សម្លាប់​ជនជាតិ​ជ្វី​ហ្វ ដែល​គេ​ចាត់ទុកថា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ក្នុងប្រទេស​អាមេរិក​។​

ប្រធានាធិបតី​អាមេរិក​លោក​Donald Trump បាន​សម្តែង​នូវ​ការចូលរួម​មរណទុក្ខ ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​បាន​ថ្កោលទោស​ចំពោះ​អំពើ​ឧក្រិដ្ឋ​កម្មនេះ​ផងដែរ​។​លោក​ពោល​៖”​ការវាយប្រហារ​សម្លាប់​បងប្អូន​ជនជាតិ​ជ្វី​ហ្វ គឺជា​សកម្មភាព​ដ៏​អាក្រក់ ហើយ​វា​ក៏​ប្រៀបដូចជា​ការវាយប្រហា​រ​មកលើ​អាមេរិក​ដែរ​។ អាមេរិក​ត្រូវតែ​រួបរួម ជាមួយ​សហគមន៍​ជ្វី​ហ្វ ដើម្បី​កម្ចាត់​ជន​ទាំងឡាយណា​ដែលមាន​បំណង​មិនល្អ​មកលើ​យើង​”​។​

​លោក​Trump ក៏បាន​និយាយ​ផងដែរ​ថា លោក​នឹងធ្វើ​ដំណើរ​ទៅកាន់​ភាគ​ខាងលិច​នៃ​រដ្ឋ Pennsylvania ជា​កន្លែងកើតហេតុ នាពេល​ឆាប់ៗ​ផងដែរ​។​

​ប្រធានាធិបតី​អាមេរិក ក៏បាន​បញ្ជា​ឱ្យ​ដាក់​បង្ហូតទង់ជាតិ​អាមេរិក​ទាំងអស់​នៅឯ​សេត​វិមាន និង​នៅ​ទីសាធារណៈ​ត្រឹម​កណ្តាល រហូតដល់​ថ្ងៃទី​៣១ ខែតុលា ដើម្បី​ជាស​ញ្ញា​នៃ​ការគោរព​ចំពោះ​ជនរងគ្រោះ ពី​ការបាញ់ប្រហារ​នេះ​៕​សូ​យ​ន​

spot_img
×