Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​ប្រណាំងទូក​នៅ​ខេត្តស្វាយរៀង បញ្ចប់​ដោយ​ជោគជ័យ នាំមក​ភាពសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​

spot_img

(​ស្វាយរៀង​)៖  ​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុ​ុះ​ជួ​ួ​ួ​យ​ខេត្ត ស្វាយរៀង នៅ​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨​នេះ​បាន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​ទូក​ក្តារ​បីសន្លឹក ឆ្នាំ​២០១៨ នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង​។​

​ការប្រណាំង​ទូក​នេះ មាន​ទូក​ចូលរួម​ប្រណាំង​មកពី​គ្រប់​រាជធានី ខេត្ត ចំនួន​៤៥​ទូក និង​មាន​កីឡាករ​ចំនួន​១,១៣៥​នាក់ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិ​ជី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ចូល​មកដល់​ថ្ងៃទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទន្លេចតុមុខ ខាងមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។​

​លោកជំទាវ​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បាន​លើកឡើងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក មាន​ប្រវត្តិ​តាំងពី​បុ​រម​បុរាណ​ដ៏​យូរលង់​មកហើយ ដែល​មានចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស ក៏ដូចជា​តាម​សិលា​ចារិក​នៃ​ប្រាសាទ​អង្គរ ហើយ​ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រជារាស្ដ្រ​ខ្មែរ ប្រារព្ធ​ធ្វើឡើង​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ឆ្នាំ​។​

​លោកជំទាវ​បាន​បញ្ជាក់ថា​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​នេះហើយ​ទើប​យើង​មាន​ឱ កាស​បាន​បុណ្យ​ធ្វើ​ទាន​ជាពិសេស​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ដូចជា​ពិធី​ប្រណាំងទូក​ដែល​បានរៀបចំ​នៅ​ខេត្តស្វាយរៀង​នាពេលនេះ​ធ្វើអោយ​ប្រជាពលរដ្ឋ​បាន​សប្បាយរីករាយ​និង​បាន​ដើរលេង​កម្សាន្ត ទាំងនេះ​ដោយសារ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត​ធ្វើអោយ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។​

​ស្ថិតក្នុង​ឱកាស​នេះ លោកជំទា វ​ម៉ែន​ សំអន​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា ដល់​ការរៀបចំ​ពិធី​ប្រណាំងទូក និង​បាន​នាំ​កីឡាករ​ទូក និង​ទូក​ពី​បណ្ដា ២៥​រាជធានី​-​ខេត្ត មក​ចូលរួម​ប្រណាំង​នាឱកាស​នេះ និង​បាន​នាំមក​នូវ​តន្ត្រី​ស្រុកស្រែ​របស់​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ដើម្បី​ចូលរួម​អបអរសាទរ​បង្កើន​ភា​ព​សប្បាយរីករាយ​ឱ្យ​កាន់តែ​មាន​ភាព​អធិកអធម​បន្ថែមទៀត​។

​ទន្ទឹមនេះ ក៏​លោកជំទាវ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្ត​ស្វាយ​យ​រៀង ព្រមទាំង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ មន្ទីរ​-​អង្គភាព​នានា សប្បុរសជន និង​គណៈប្រតិភូ​ជាតិ អន្តរជាតិ​ទាំងអស់ ដែល បាន​ជួយឧបត្ថម្ភ​គាំទ្រ និង​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិ​ត្ដិ​យស ក្នុង​ពិធី​ប្រណាំង ទូក​របស់​ខេត្តស្វាយរៀង ដែល​ធ្វើ​ឲ្យ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​សប្បាយរីករាយ និង​មាន​ភាព​អធិកអធម ។​

​លោកជំទាវ​ក៏បាន​អបអរសាទរ​ចំពោះ​កីឡាករ​ទូក​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ជ័យលាភី និង​សូម​លើកទឹកចិត្ត​ដល់​កីឡាករ​ទូក​ដែល​មិន​ទទួលបាន​ចំណាត់ថ្នាក់​ទាំងអស់ កុំ​មានការ​អាក់អន់ចិត្ត​ចំពោះ​លទ្ធផល​ដែល​ខ្លួន​បាន ទទួល គឺ​ត្រូវខិតខំ​បន្ថែមទៀត ដើម្បី​ត្រៀម​ប្រកួត​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ក្នុងន័យ​ពង្រឹង​ការ​សាមគ្គីភាព និង​រក្សា​នូវ​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌​ដ៏​ល្អ​ប្រពៃ របស់​ប្រជាជន​កម្ពុជា​យើង ដែលមាន​តាំងពី​យូរលង់​មក ។

​សូមបញ្ជាក់ថា​លទ្ធផល​ទូក​ប្រ​ណៃ​ខ្នាត​អន្តរជាតិ​ខេត្តស្វាយរៀង​ឆ្នាំ​២០១៨​ដែល​ទទួលបាន​ចំណាត់​លេខ​១​បាន​ទៅលើ​ទូក​ព្រះ​ខណ្ឌមានជ័យ​បារមី​បូព៌ា​ជា​របស់ កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​និង​លេខ​២​ឈ្មោះ​យុវជន​ខេត្តស្វាយរៀង​ជាស​សយ​ក​ខេត្តស្វាយរៀង​និង​លេខ​៣​បាន​ទៅលើ​ទូក​ឈ្មោះ​សំរិទ្ធ​សែន​ជ័យ​បារមី​តេ​ជោ​មាស​ជា​ទូក​របស់​ខេត្តកំពង់ធំ​។​

ដោយឡែក​សម្រាប់​ផែនទី​២​ទូក​លេខ​១​បាន​ទៅលើ​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ​ជា​ទូក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​លេខ​២​បាន​ទៅលើ​ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ភ្នំ​ស្វាយ​ជា​ទូក​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​លេខ​៣​បាន​ទៅលើ​ទូក​ពេជ្រ​កុមា​សែន​ជ័យ​ជា​ទូក​សមាគម​ខេត្តកណ្តាល​។​

​រីឯ​លទ្ធផល​ទូក​ក្តា​បី​ផ្នែក​នារី​សន្លឹក​លេខ​១​បាន​ទៅលើ​ទូក​ស្រី​សរ​ក្លាហាន​ជា​ទូក​សមាគមន៍​ខេត្តកណ្តាល​។​ផ្នែក​បុរស​លេខ​១​បាន​ទៅលើ​ទូក​៧​មករា​ចិត្ត​តែ​មួ​ួ​យ​ជា​ទូក​សមាគម​ខេត្តកណ្តាល​និង​លេខ​២​សាធារណៈការ​សែន​ជ័យ​បារមី​ព្រះ​វិ​ស្ហុ​ជា​ទូក​របស់​មន្ទីរ​សាធារណៈការ​ខេត្តស្វាយរៀង និង​លេខ​៣​គឺ​ទូក​ព្រះ​ខ​ន័​មានជ័យ​ជា​ទូក​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​ក្នុងនោះ​ថវិកា​ដែល​ទទួលបាន​ក្នុង​មួយៗ​ទូក​គឺ​ចាត់ចែង​ទៅតាម​ចំណាត់ថ្នាក់​របស់​ទូក​និ​មួយៗ​ផងដែរ​៕ ដោយ ៖ ​វ៉ៃ​គោ​

 

spot_img
×