Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​បណ្ឌិត ថោង ខុន ចុះ​ពិនិត្យ​ទីតាំង រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​

spot_img

​ខេត្តកំពង់ឆ្នាំង​៖​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បាន​ចុះទៅពិនិត្យ​ទីតាំង ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​ជា​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​។​

​ព្រម​ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន ក៏បាន​បើក​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​មន្ទីរ​រាជការ​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក​ដើម្បី​ពិភាក្សា​អំពី​ផែនការ​បុណ្យ​ទន្លេ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​

​នាឱកាស​នោះ ឯកឧត្តម ថោង ខុន ក៏បាន​ស្នើ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អប់រំ​អាជីវករ និង​ប្រជាពលរដ្ឋ ឲ្យ​ចេះ​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ អ្នកលក់ដូរ​ក្នុង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ត្រូវតែមាន​ឯកសណ្ឋាន​ត្រឹមត្រូវ និង​មាន​សេវាកម្ម​ល្អ​ក្នុងការ​បម្រើភ្ញៀវ ដោយ​ត្រូវមាន​អាហារ​ឆ្ងាញ់ មាន​អនាម័យ​ល្អ បរិស្ថាន​ល្អ ដើម្បី​ទទួលភ្ញៀវ​ដែល​មកលេង​កំសាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​រយៈពេល ៣​ថ្ងៃ នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែល​នឹង​ចាប់ផ្តើម​នៅ​ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​ឯកឧត្តម​បណ្ឌិត មានប្រសាសន៍​បន្តថា ជា​បទពិសោធន៍​ក្នុងការ​ធ្វើបុណ្យ​ទន្លេ​កន្លងមក តាម​បណ្តា​ខេត្ត​មួយចំនួន នៅ​ម៉ោង​៩​យប់ ភ្ញៀវ​មកលេង​បុណ្យ​ទន្លេរ​កបាយ​ម្ហូប ដើម្បី​ទទួល​អត់​មាន​។​

​ឯកឧត្តម ថោង ខុន ឱ្យដឹង​ដូច្នេះ រួច​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ជាដើម សូមកុំ​តម្លើងថ្លៃ ហួសហេតុ​ពេក​។ ជាងនេះទៀត នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ នៅក្នុង​ក្រុង សូម​រៀបចំ​ឱ្យបាន​ស្អាតបាត ឱ្យមាន​របៀប​រៀបរយ មាន​ភ្លើងអគ្គិសនី មាន​បន្ទប់​ទឹកស្អាត មាន​អនាម័យ​ល្អ ដើម្បី​ទទួលភ្ញៀវ ដែល​មក​ស្នាក់នៅ​លេង​កំសាន្ត នៅក្នុង​ពិធីបុណ្យ​ទន្លេ ឱ្យបាន​ច្រើន​កុះករ និង​សប្បាយរីករាយ​។

​ឯកឧត្តម​បន្តថា ពិធីបុណ្យ​ទន្លេ ប្រសិនបើ​ផ្ទះសំណាក់ និង​សណ្ឋាគារ ពេញ​អស់ហើយ​នោះ ភ្ញៀវ​វ​ទេសចរ នឹង​មករក​ជួល​ផ្ទះ​ប្រជាពលរដ្ឋ របស់​យើង ដើម្បី​ស្នាក់នៅ​។ ចំណែក​អ្នករត់ម៉ូតូឌុប នុង​រ៉ឺម៉ក​ម៉ូតូ ក៏​ត្រូវមាន​អាវកាក់ និង​មានការ​គ្រប់គ្រង​ឱ្យបាន​ល្អ​ដែរ​។​

​ទាក់ទិន​បញ្ហា​នេះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បានឱ្យដឹង​ដែរ​ថា គម្រោង​ផែនការ​បុណ្យ​ទន្លេ​លើក​ទី​៥ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​ជីវិត សុភមង្គល និង​កំណើន​ទេសចរណ៍​»​។ ឯកឧត្តម​បញ្ជាក់ថា ពិធីបុណ្យ​នេះ អាជ្ញាធរខេត្ត បានរៀបចំ​បង្កើត​គណៈ​កម្ម​ការ លេខាធិការដ្ឋាន និង​អនុគណៈកម្មការ​សរុប​ចំនួន ១៧​អនុគណៈកម្មការ ដើម្បី​បែងចែក​ភារកិច្ច​ទទួលខុស​រៀងៗ​ខ្លួន ទៅតាម​មុខជំនាញ បំរើឱ្យ​ការធ្វើ​បុណ្យ​ទន្លេ​ទទួលបាន​ជោគជ័យ​។

​ត្រង់ចំណុច​នេះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បញ្ជាក់ថា អាជ្ញាធរខេត្ត​បាន​ត្រៀម​រៀបចំ​តុបតែង​ខ្លោងទ្វារ​រូបភាព​ធំៗ​ចំនួន​១៧- ក្លោងទ្វា​តូចៗ​ចំនួន​២២ នៅក្នុង​ទីក្រុង​កំពង់ឆ្នាំង និង​នៅតាម​ផ្លូវជាតិ​លេខ ៥ និង​ផ្លូវ​មួយចំនួន​ក្នុង​ខេត្ត ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ ដែល​នឹង​ចូក​មក​កម្សាន្ត​បុណ្យ​ទន្លេ នៅក្នុង​ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ​។

​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បន្តថា នៅក្នុង​កម្មវិធី​៣​ថ្ងៃ​នៃ​បុណ្យ​ទន្លេ​នេះ ក៏មាន​កម្មវិធី​នានា​ជាច្រើន សម្រាប់​លេង​កំសាន្ត​រួមមាន​៖ ការរត់​ប្រណាំង​កំសាន្ត​ចម្ងាយ ៣​ទៅ ៥​គីឡូម៉ែត្រ​- ពិធី​ដាំ​ដើមឈើ​អនុស្សាវរីយ៍​- ការប្រណាំង​ទូក​២២​គូ​- ការតាំង​ពិ​ពណ៌​សិប្ប​ទេសចរណ៍ ផលិតផល​ខ្មែរ​- ការប្រកួត​កីឡា​អុកចត្រង្គ ៗ​- ប្រដាល់​គុន​ខ្មែរ ថៃ – ចំបាប់​បុរាណ និង​ក្បាច់គុន​ល្បុកតោ – កីឡាហែលទឹក​ឆ្លងទន្លេ​៩០០
​ម៉ែត្រ – ការប្រកួត​កីឡាបាល់ទាត់ បាល់ទះ មិត្តភាព – ការប្រកួត​កីឡា​ប្រណាំង​កង់ ៥​គីឡូម៉ែត្រ – ជិះ​កង់​កំសាន្ត​១២​គីឡូម៉ែត្រ – កម្មវិធី​សិ​ល្បះ ប្រគុំ​តន្ត្រី – មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ មាន​២៤០​ស្តង់ និង​កា​បាញ់​កាំ​ជ្រូច​អបអរសាទរ​កម្មវិធី​បើក​ជា​ផ្លូវការ បុណ្យ​ទន្លេ​លើក​ទី​៥ ឆ្នាំ​២០១៩ ៕ ដោយ ៖ ដែនសីមា

spot_img
×