Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន ត្រូវ​បែរមក​សិក្សា​លើ ចំណេះដឹង​បណ្ដុះបណ្ដាល បច្ចេកទេស​វិជ្ជាជីវៈ ហើយនឹង​បត់​ខ្លួន​ឲ្យ​ទាន់ ក្នុង​ឧស្សាហកម្ម ៤.០

spot_img

​ភ្នំពេញ ​៖ ទាក់ទង​នឹង​ការអប់រំ​របស់​វិទ្យាស្ថាន អាជីវកម្ម​អន្តរជាតិ បាន​ផ្ដោត​សំខាន់​គឺ​ការអនុវត្តន៍ ដោយផ្ទាល់​៧០​ភាគរយ និង​ទ្រឹស្ដី​ចំនួន​៣០​ភាគរយ​។ ក្នុងន័យនេះ​លោក​ចង់​បញ្ជាក់ថា រាល់​សិស្ស​ដែល​បាន​សិក្សា​ចេញពី វិទ្យាស្ថាន​ទៅ​គឺ​សុទ្ធតែ មានការ​ងារ​ធ្វើ​គ្រប់ៗ​គ្នា ។​

ក្រោយ​បញ្ចប់ ចែក​សញ្ញាបត្រ​ជូន​ដល់​សិស្ស វិទ្យាស្ថាន​អាជីវកម្ម​អន្តរជាតិ​នៅ​ថ្ងៃ ទី​២៨ ខែតុលា ឆ្នាំ​២០១៨ នា​សណ្ឋាគារ ហាយ​ស្កា​យ លោក​បណ្ឌិត​ឡី សុភាព នាយក​វិទ្យាស្ថាន​អាជីវកម្ម​អន្តរជាតិ លោក​ឡី សុភាព បាន​លើកឡើងថា ជា​លទ្ធផល​ជោគជ័យ​សិស្សានុសិស្ស ទាំងអស់​ក្រោយពី​បាន បញ្ចប់​ការសិក្សា ឃើញថា និស្សិត​ទាំងអស់​មានការ​ងារ ធ្វើ​គ្រប់គ្នា ក្រោយ​ការធ្វើ​នូវ​កំណែទម្រង់ ដែល​ឈានទៅរក​វិស័យ ឌីជីថល ៤.០ នៃ​ការធ្វើ​ទីផ្សារ ហើយ​ការបណ្ដុះបណ្ដាល​កំណែទម្រង់​ទៅលើ​ការបណ្ដុះបណ្ដាល​ចំណេះដឹង​ពិត អនុវត្តន៍​ជាក់ស្តែង ៧០​ភាគរយ និង​ទ្រឹស្ដី​៣០​ភាគរយ ហើយនឹង​យក​លទ្ធផល​ការងារ​តែម្តង​។ បានន័យថា ចំណេះដឹង​វាស់​នៅលើ​សញ្ញាបត្រ ចំណែក​សមត្ថភាព​វាស់​នៅ​លុយ​តែម្តង​។

​លោកនាយក​វិទ្យាស្ថាន​សង្កត់ធ្ងន់ថា ប្រសិនជា​បុគ្គល​ណា មានចំណេះដឹង​ប៉ុណ្ណា​គឺ​មិន​សំខាន់​ឡើយ តែ​សំខាន់​ត្រូវ​ចេះ​យក ចំណេះដឹង​ដែល​បាន​សិក្សា យកមក​កែច្នៃ ឲ្យ​បានចេញ​ជា​លទ្ធផល គឺ​លុយ ទ្រព្យសម្បត្តិ នោះ​ទើប​ហៅថា​ចំណេះដឹង​ពិត ព្រមទាំង​បូក​កិត្តិយស ក្នុងសង្គម​ផងដែរ​។ ” បើ​អ្នក​នុះ​មានចំណេះដឹង​ប៉ុនណា​វា​មិន​សំខាន់​ទេ ក៏ប៉ុន្តែ​ត្រូវយក​ចំណេះដឹង​នោះ ច្នៃ​ឲ្យ​ចេញ​ជា​លទ្ធផល​លុយ ជា​ទ្រព្យសម្បត្តិ នោះ​ទើប​ហៅថា​ចំណេះដឹង​ពិត ហើយ​បូក​នឹង​កិត្តិយស​ក្នុងសង្គម​” លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​។​

​លោក​បន្តថា បើ​អ្នកណា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សង្គម ក៏​មិនទាន់​ឆ្លើយតប អីចឹង​ហើយ​បានជា​សញ្ញាបត្រ​វិជ្ជាជីវៈ វិទ្យាស្ថាន​កម្រ​នឹង​ចេញ​ឲ្យ​សិស្សានុសិស្ស ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទើប​យើង​ចេញ​ឲ្យ តាមរយៈ​ការ​ពិនិត្យមើល​លើ​មូលដ្ឋាន​អាជីវកម្ម ដែល​និស្សិត សិស្ស​របស់​វិទ្យាស្ថាន​ចុះទៅពិនិត្យ ដើម្បី​ពិនិត្យមើល​លទ្ធផល​បែប​ម៉េច អីចឹង​ជាប់​ធ្លាក់ នៅលើ​ខ្ញុំ ដែលជា​អ្នកវាយតម្លៃ ៣០​ភាគរយ ឯ​៧០​ភាគរយ​ទៀត គឺ​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ជា​អ្នកវាយតម្លៃ​ផ្ទាល់​។ នេះ​គឺជា​កំណែទម្រង់​វិស័យ​អប់រំ​មួយ នៃ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ផ្តោតទៅលើ​ចំណេះដឹង​វិជ្ជាជីវៈ ដើម្បី​ឆ្លើយតប​នឹង​កិច្ចការងារ​នេះ ចំណេះដឹង​វិជ្ជាជីវៈ លទ្ធផល​ចំណេះដឹង​ការងារ​ពិតៗ​តែម្តង​។

​ក្នុ្ង​ង​ឱកាស​នោះដែរ លោក​ក៏បាន​អំពាវនាវ​ដល់​យុវជន នៅ​ទូទាំងប្រទេស ឲ្យ​បែរមក​សិក្សា​លើ ចំណេះដឹង​បណ្ដុះបណ្ដាល បច្ចេកទេស​វិជ្ជាជីវៈ ហើយនឹង​បត់​ខ្លួន​ឲ្យ​ទាន់ ក្នុង​សភាពការណ៍​គឺ​៤.០ សម័យ​ភាវូបនីយកម្ម ឌីជីថល បានន័យថា​ក្នុង​ឧស្សាហកម្ម​៤.០ ឲ្យ​បាន​គ្រប់ៗ​គ្នា ដែល​គេ​ហៅថា​ឧស្សាហកម្ម​លើក​ទី​៤ ៕ ដោយ​៖​កូ​ឡាប​

spot_img
×