Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! មាន​អ្នក​អះអាងថា​រកឃើញ​ម៉ាស៊ីន​នៃ​សាកសព​យន្តហោះ MH370 ក្នុងព្រៃ​ក្រាស់​នៅ​កម្ពុជា​?

spot_img

Dainel Boyer អ្នក​ដែល​ធ្លាប់បាន​ប្រកាសថា​បានរ​ក​ឃើញ​យន្តហោះ MH370 ក្នុងព្រៃ​ក្រាស់​តាមរយៈ Google Maps, ថ្មីៗ​នេះ​បានប្រកាស​ទៀតថា គេ​សន្និដ្ឋានបាន​នៃ​ទីតាំង​ជាក់លាក់​នៃ​គ្រឿង​ម៉ាស៊ីន​របស់​យន្តហោះ​នេះ​។​

គេ​ថា​នេះ​គឺជា​គ្រឿង​ម៉ាស៊ីន​របស់​យន្តហោះ MH370 កំពុង​ស្ថិតនៅ​ក្នុងព្រៃ​ក្រាស់​របស់​កម្ពុជា​

​ផ្អែក​តាម​ការវិភាគ​ទាំងឡាយ​របស់ខ្លួន Dainel Boyer ចាត់ទុកថា​វត្ថុ​ពណ៌​ស​ក្នុង​រូបភាព​មាន​បណ្តោយ 2,79 m និង​ទទឹង 4,37 m វា​ប្រហាក់ប្រហែល​ជាមួយ​ស្តង់ដារ​ម៉ាស៊ីន​យន្តហោះ​នេះ​។​

​លោក​Boyer ពោលថា​៖ «​នេះ​ជាការ​រកឃើញ​ដ៏​ធំ​មួយ ហើយ​វា​គប្បី​ត្រូវបានធ្វើ​ការត្រួតពិនិត្យ​»​។ ក្នុង​សេចក្តីប្រកាស​នោះដែរ Boyer និយាយថា វត្ថុ​ដែល​គាត់​ចាត់ទុកថា​ជា​ម៉ាស៊ីន​យន្តហោះ​នេះ​ស្ថិតនៅ​ចម្ងាយ​ពីរ​ដ្ឋធានី​ភ្នំពេញ​ប្រមាណ​ ៩៦​គីឡូម៉ែត្រ​។​

​គួររំលឹកថា ការប្រកាស​របស់​អ្នកស្រាវជ្រាវ​ថ្មី​នេះ​ត្រូវ​បានលើកឡើង​ក្នុងពេលដែល​អ្នកជំនាញ​បច្ចេកវិជ្ជា​សញ្ជាតិ អង់គ្លេស Ian Wilson និង​បងប្រុស ​ទើប​បញ្ឈប់​ការរុករក​ទាំង​កណ្តាល​ទី ព្រោះ​មិនអាច​ធ្វើដំណើរ​បន្តទៅ​មុខ​ទៀត​បាន​៕លីសា

បងប្អូន​ត្រកូល Wilson​ទាំង​ពីររូប​

spot_img
×