Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក Donald Trump ទម្លាយ​ចេញ​ថា​៖ រុស្ស៊ី​ចង់ឱ្យ​អាមេរិក​«​ជួយ​បញ្ហា​សេដ្ឋកិច្ច​»

spot_img

​ប្រធានាធិបតី​អាមេរិក Donald Trump នៅ​ថ្ងៃទី​២៨​តុលា​ម្សិលមិញ​នេះ បានប្រកាស​នៅក្នុង​មិ​ទ្ទីង​មួយ​ក្នុង​រដ្ឋ Illinois ថា រុស្ស៊ី​បានបង្ហាញ​បំណង​ចង់​ទទួលយក​ការជួយ​របស់​អាមេរិក​ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​បាន​និយាយ​ដល់​អំពី​លទ្ធភាព​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​Vladimir Putin ។

ប្រធានាធិបតី​អាមេរិក Donald Trump និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin អំឡុង​ជួប​សន្ទនា​គ្នា​នៅ Helsinki កាលពី​ខែកក្កដា​

​​Sputnik បាន​ដកស្រង់​សម្តី​លោក​Trump ថ្លែង​ទៅកាន់​ហ្វូងមនុស្ស​គាំទ្រ​លោក​នៅ​រដ្ឋ Illinois ថា ៖« ខ្ញុំ​បាន​មាន​ជំនួប​ដ៏​អស្ចារ្យ​មួយ​ជាមួយ​ប្រធានាធិបតី Putin កាលពី​ខែកក្កដា នៅ​Helsinki ។ ខ្ញុំ​បាន​និយាយ​អំពី​អ្វី​គ្រប់យ៉ាង​។ ហើយ​ចូរ​កុំភ្លេចថា​រុស្ស៊ី​ចង់ឱ្យ​យើង​ជួយ​លើ​ផ្នែក​សេដ្ឋកិច្ច​។​ខ្ញុំ​បានធ្វើ​រឿង​អស្ចារ្យ​។​អ្នកណា​ក៏​សុទ្ធសឹង​ចង់ឱ្យ​យើង​ជួយ​។​

​ក្រោយពេល​ចូលមក​សេត​វិមាន លោក​Trump បាន​ជួប​លោក Putin ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយចំនួន ហើយ​មេដឹកនាំ​ទាំងពីរ​បាន​មាន​ជំនួប​ផ្លូវការ​ដំបូង​នៅ​Helsinki រដ្ឋធានី​ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃទី​១៦ ខែកក្កដា​កន្លងមក​។​

​តាម​Sputnik លទ្ធផល​អង្កេត​បង្ហាញ​ថា បណ្តា​ក្រុមហ៊ុន​អាមេរិក​នៅតែ​រក្សា​អាកប្បកិរិយា​សកម្ម​ចំពោះ​រុស្ស៊ី ទោះបី​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​ក្តី​។​មាន​ក្រុមហ៊ុន​ប្រមាណ​៧០​ភាគរយ​ចាប់ផ្តើម​គ្រោងការណ៍​ថ្មី​នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៩​ខាងមុខ​។​

​កាលពី​ពាក់កណ្តាល​សប្តាហ៍​មុន អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Ryabkov នូវបាន​សន្និដ្ឋាន​ពី​ការអភិវឌ្ឍ​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​រុស្ស៊ី​និង​អាមេរិក គឺ​«​ល្អ​ជាង​រូបភាព​សម្លឹង​ឃើញ​ពី​ខាងក្រៅ​»៕​លី​សា​

spot_img
×