Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Saudi Arabia នឹង​កាត់ទោស​ដោយ​ខ្លួនឯង​ចំពោះ​ជនដៃដល់​១៨​នាក់ ដែល​បានសម្លាប់​អ្នកកាសែត Khashoggi

spot_img

តាម​ស៊ីន​ហួ ចុះផ្សាយ​ថ្ងៃទី​២៨​តុលា ប្រមុខ​ការទូត Saudi Arabia Adel Al Jubeir ឱ្យដឹងថា ជនដៃដល់​១៨​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​សម្លាប់​អ្នកកាសែត Jamal Khashoggi នឹងត្រូវ​បាន​ចោទ​ប្រកាន់ទោស​នៅ​អាណាចក្រ​នេះ​។​

អ្នក​កាសែត Khashoggi

​ការលើកឡើង​ដូច​ពោល​ខាងលើ គឺ​មួយថ្ងៃ​ក្រោយ​ពេលដែល​បណ្តា​អយ្យការ​តួ​ក​គី​ស្នើសុំ​ធ្វើ​បត្យាប័ន​ជនដៃដល់​ទាំង​១៨​រូប​មកកាន់​តួ​ក​គី​ដើម្បី​កាត់ទោស​។ លោក​Adel Al Jubeir នៅបាន​សន្យាថា អ្នក​ដែល​ទទួលខុសត្រូវ​ទាំងឡាយ​ក៏​នឹងរង​ទណ្ឌកម្ម​ដែរ ហើយ​Saudi Arabia ក៏​នឹងមាន​យន្តការ​ថ្មី​មួយ​ដើម្បី​ធានាថា ហេតុការណ៍​បែបនេះ​នឹងមិន​កើតមានឡើង​ទៀតឡើយ​។​

​តាម​គម្រោង អគ្គ​អយ្យការ Saudi Arabia Saud al-Mojeb នឹង​ទៅកាន់​តួ​ក​គី​ដើម្បី​ពិភាក្សា​ជាមួយ​បណ្តា​អ្នកស៊ើប​អង្កេត​ជុំវិញ​ករណី​សម្លាប់​អ្នកកាសែត Khashoggi ។​មុន​នោះ Saudi Arabia សារភាពថា អ្នកកាសែត Khashoggi បាន​ស្លាប់​នៅ​ស្ថាន​កុងស៊ុល​ប្រទេស​នេះ ក្នុង​ទីក្រុង Istanbul ប៉ុន្តែ​មិន​បកស្រាយ​អំពី​មូលហេតុ​បណ្តាលឱ្យ​អ្នកកាសែត​រូបនេះ​ស្លាប់​ឡើយ​៕​សូ​យ​ន

spot_img
×