Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោ​ច​ផ្សា​ណាស់​! ត្រូវ​ឪពុក​តិ​រ​ឆ្ឆាន​ចាប់រំលោភ ហើយ​ម្តាយ​ក៏​លែង​ទទួលស្គាល់​ជា​កូន​ទៀត បើ​អ្នកជា​រូបនាង​តើ​ឈឺចាប់​ប៉ុណ្ណា​!?

spot_img

​នេះ​ជា​រឿង​ដ៏​ខ្លោចផ្សា​មួយ ដែល​ក្មេងស្រី​ម្នាក់​ត្រូវបាន​ឪពុក​ចិត្ត​តិ​រ​ឆ្ឆាន​ចាប់រំលោភ ហើយក៏​ត្រូវ​ម្តាយ​មិន​ផ្តល់​ភាពកក់ក្តៅ​ទេ តែ​បែរជា​ឈប់​ទទួលស្គាល់​នាង​ជា​កូន​ទៀតផង​ ។ រឿងរ៉ាវ​ដ៏​រំជួលចិត្ត​នេះ បាន​លេចឮ​ដល់​ស្ត្រី​សកម្មជន​សិទ្ធិមនុស្ស និង​ជា​ស្ថាបនិក​នៃ​អង្គការ អា​ហ្វី​ស៊ី​ប (afesip) អ្នកស្រី ម៉ម សុ​ម៉ាលី ជួយសង្គ្រោះ​នាង ។​

​អ្នកស្រី ម៉ម សុ​ម៉ាលី បាន​បង្ហោះ​រូបភាព​ដឹក​ដៃ​នាង​ឆ្លងកាត់​ព្រៃ និង​សរសេរ​រៀប​ដ៏​ឈឺចាប់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកស្រី​យ៉ាង​ដូច្នេះ​ថា​៖ «​តោះ​កូន​បេ​ី​គ្មាន​អ្នកត្រូវការ​កូន ម៉ែ​ចាស់​ម្នាក់នេះ​នឹង​កាន់​ដៃ​កូន មិន​ព្រលែង​កូន​ឡេ​ី​យ ? ម៉ាក់​មិនមាន​អ្វី​ទេ មានតែ​បេះដូង យេ​ី​ង​ទៅរក​ជីវិត​ថ្មី ទោះ​លំបាក​ក៏ត្រូវ​ស៊ូរ​ជាមួយគ្នា​ដែរ​? ពុក​ប​ង្កេ​ី​ត​រំលោភ ម្តាយ​មិន​ត្រូវការ​??» ៕ ដោយ៖ ចន្ទី

spot_img
×