Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ត្រូវ​គេ​ដេញ​ចេញ​ពី​ភោជនី​យដ្ឋា​ន​តែម្តង ដោយសារបំ​បៅដោះ​ឲ្យ​កូន​ឆ្កែ​

spot_img

​ស្ត្រី​ម្នាក់ ត្រូវបាន​អ្នកគ្រប់គ្រង​ហាង McDonald’s ដោយសារ​តែ​ស្ត្រី​នោះ​បាន​ធ្វើការ បំបៅ​ដោះ​ឲ្យ​កូន​ឆ្កែ​អាយុ ៦​អាទិត្យ​របស់​នាង​នៅក្នុង​ភោជនី​យដ្ឋា​ន​។​

​ចំណែក​ស្ត្រី​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​នោះ បានធ្វើការ​ដាក់ពាក្យ​ប្តឹង​ភោជនី​យដ្ឋា​ន ដោយសារ​សំណង​ចំនួន ១.១​លាន​ដុល្លា​អា​មេ​រិច។​

​អ្នកគ្រប់គ្រង​ហាង បានបញ្ជាក់​ថា ភោជនី​យដ្ឋា​ន​របស់​ពួកគេ​មិន​មាន​គោលនយោបាយ​ឲ្យ​បំ​បៅ​ ​ដោះ​ដល់​សត្វ​ឡើយ ប៉ុន្តែ​ស្ត្រីដែល​ត្រូវ​គេ​ដេញ​ចេញ​ឈ្មោះ Adele Albright អាយុ ៣២​ឆ្នាំ បាន​អះអាង​ថា អ្នកគ្រប់គ្រង​ហាង​បណ្តេញ​នាង​ចេញ ដោយសារតែ​នាង ធ្វើការ​បំបៅ​ដោះ​នៅ​​កន្លែង​សាធារណៈ​។ ភោជនី​យដ្ឋា​ន​នោះ​ស្ថិត​ក្នុង​រដ្ឋ New Jersey សហរដ្ឋ​អា​មេ​រិច​។​

​លោក John O’Keefe មេធាវី​របស់​ស្ត្រី​ខាងលើ បាន​និយាយថា “​រដ្ឋ​ចំនួន ៤៩ តំបន់ Columbia និង​កោះ Virgin សុទ្ធតែ​មាន​ច្បាប់​ដែល​អនុញ្ញាតឲ្យ​ស្ត្រីធ្វើការ​បំបៅ​ដោះ​នៅ​​ទីសាធារណៈ ឬ​កន្លែង​ឯកជន​បាន “​។​

​លោក​បញ្ជាក់​ថា​ទៀតថា ទោះបីជា​នាង​បំ​បៅដោះ​ឲ្យ​កូនប្រុស​អាយុ ៨​ខែ សេះ ឬ​បំ​បៅដោះ​ឲ្យ​ស្វា​​ក៏ដោយ​គឺ​វា​មិន​មាន​បញ្ហា​នោះទេ ព្រោះ​ស្ត្រី​ត្រូវ​​គេ​អនុញ្ញាតឲ្យ​បំ​បៅដោះ​នៅ​គ្រប់​ទីកន្លែង​៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport​

spot_img
×