Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដឹក​អ្នកដំណើរ ​ធ្លាក់នៅ​ឥណ្ឌូណេស៊ីព្រឹកមិញនេះ

spot_img

​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Indonesia Lion Air បាន​ដាច់​ទំនាក់ទំនង​ជាមួយស្ថានីយ​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស រួច​បាន​ធ្លាក់ចុះ​សមុទ្រ​នៅ​ព្រឹក​មិញ​នេះ​។​បច្ចុប្បន្ននេះ​គេ​ពុំទាន់​ដឹងថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅក្នុង​យន្តហោះ​នេះ​។​

យន្ត​ហោះ​មួយគ្រឿង​របស់ Lion Air

​យន្តហោះ​ដឹក​អ្នកដំណើរ​ដែលមាន​លេខ​សម្គាល់ JT610 របស់ Lion Air ដែល​ចេញដំណើរ​ពី​Jakarta ទៅកាន់​Pangkal Pinang បាន​ធ្លាក់ចុះ​ក្នុង​សមុទ្រ -​នេះ​បើតាម​ការ​ឱ្យដឹងពី​ស្ថាប័ន​រុករក​និង​សង្គ្រោះ​ឥណ្ឌូណេស៊ី​។​

​យន្តហោះ​បាន​ចាក​ចេញពី Jakarta នៅ​វេ​ល​ម៉ោង 6h10 ហើយ​តាម​គម្រោង​នឹង​ចុះចត​នៅ Pangkal Pinang នៅ 7h20 តែ​វា​បាន​ដាច់​ទំនាក់ទំនង​ជាមួយ​ស្ថានីយ​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស​នៅវេលា​ម៉ោង 6h33 ព្រឹក​មិញ​នេះ​។​

​យន្តហោះ​ជួប​គ្រោះថ្នាក់​ជា​ប្រភេទ Boeing 737 MAX 8 អាច​ដឹក​អ្នកដំណើរ​បាន​២០០​នាក់​។​

​ JT610 បាន​ដាច់​ទំនាក់ទំនង​នឹង​ស្ថានីយ​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស​តែ​ប៉ុន្មាន​នាទី​ក្រោយពេល​វា​ហោះហើរ​ឡើង បន្ទាប់មក​ត្រូវបាន​សន្និដ្ឋានថា​ធ្លាក់ចុះ​សមុទ្រ​ហើយ​។​

​លោក Edward Sirait នាយក​ប្រតិបត្តិ Lion Air បាន​ពោលថា យើងខ្ញុំ​កំពុង​ប្រឹងប្រែង​ប្រមូលផ្តុំ​ព័ត៌មាន​និង​ទិន្នន័យ​ទាំងអស់​៕​សូ​យ​ន​


spot_img
×