Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​លើក​ទី ១៤ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ នៃ​ព្រះមហាក្សត្រ​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ ផេក​ព្រះបរមរាជវាំង Royal du Cambodge បាន​ផ្សាយ​ថា សូម​ថ្វាយ​ព្រះ​សព្ទសាធុការពរ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៤​ឆ្នាំ ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណ​រស្មី ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះ រាជា ណាចក្រ​កម្ពុជា ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​ជា​ព្រះ​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​ខួប​ទី ១៤ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នា​ព្រះទីនាំង​ទេ​វា​វិនិច្ឆ័យ ព្រះបរមរាជវាំង​។​

​បពិត្រ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ និង​ជាទី​ស្រលាញ់​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ប្រជានុរាស្ត្រ​កម្ពុជា​។ នៅក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ឧត្តុង្គឧត្តម​ប្រពៃ​ថ្លៃថ្លា​នៃ ព្រះរាជ​ពិធី​បុណ្យ​គម្រប់ ១៤ ព្រះវស្សា ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង តាង​នាម​ទូលព្រះបង្គំ​ជា​ប្រជានុរាស្ត្រ មាន​សេចក្ដីសោមនស្ស​រីករាយ សូម​លំឱនកាយ​លើក​ហត្ថ​ប្រណម្យ​បង្គំ​អញ្ជលី សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី អស់​វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក ទេវតា​ថែរក្សា​ព្រះមហា​ស្វេត ឆ្ឆត្រ គុណបុណ្យ​ព្រះ​បារមី​អតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរគ្រប់​ព្រះអង្គ ជាពិសេស​បារមី​តេជានុភាព ព្រះ​វិញ្ញាណក្ខន្ធ នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូមមេត្តា​តាម​ជួយ​គ្រង​អភិបាល​ថែរក្សា​ការពារ និង​ប្រោះព្រំ​នូវ​ទឹកអម្រឹត​ប្រទាន​ព្រះរាជ​សព្ទសាធុការពរ បវរ​សួរ​ស្តី សិរី​វឌ្ឍនា​ជយា​មង្គល វិបុល​សុខ​មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិត លើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ប្រជានុរាស្ត្រ​កម្ពុជា សូម​ព្រះអង្គ ព្រះ​ប្រកប​តែ ព្រះ​បរមសុខ​គ្រប់ប្រការ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះរាជ​បញ្ញាញាណ​ភ្លឺ​ថ្លា ដើម្បី​គង់​ប្រថាប់​ជា មហា​ម្លប់​ដ៏​ត្រជាក់ ដល់​កូនចៅ​ប្រជានុរាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដរាប​ត​រៀង​ទៅ។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា នៅក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​១៤ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ (២៩-​តុលា ២០០៤-២៩ តុលា ២០១៨)​ទូលព្រះបង្គំជាខ្ញុំ និង​ភរិយា សូម​ព្រះ​រាជានុញ្ញាត តាង​នាម​សមាជិក សមាជិកា​នៃ​រាជរដ្ឋា ភិបាល​កម្ពុជា មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ប្រទេស សូម​ព្រះ​បរ​ម​រាជានុញ្ញាត​លំឱនកាយវាចា​ចិត្ត ក្រាបបង្គំ​សម្ដែង​ថ្វាយ​នូវ​មនោសញ្ចេតនា ដ៏​រំភើប​រីករាយ​ឥតឧបមា និង​ចូលរួម​ថ្វាយ​នូវ​ព្រះ​សព្វ​សាធុការពរ​ជ័យ​សិរី​មង្គល បវរ​មហាប្រសើរ​គ្រប់យ៉ាង ប្រកប​ដោយ​កតញ្ញូ​កតវេទិតា​ធម៌​យ៉ាង​ជ្រាលជ្រៅ ស្មោះស្ម័គ្រ​បំផុត ចំពោះ​ព្រះរាជ​មហាករុណា​ទិគុណ និង​ព្រះរាជ​ព្រហ្មវិហា​ធម៌ ប្រកបដោយ​ទសពិធ​រាជធម៌ របស់​ព្រះករុណា ជាពិសេស​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជានុរាស្ត្រ​។​

ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម ក្នុង​វិស័យ​ការបរទេស របស់​ព្រះករុណា​ជា​អម្ចាស់ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​បាន​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការលើកកម្ពស់​កិត្យានុភាព​ជាតិ ការពង្រីក​នីតិរដ្ឋ និង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌​ជាតិ​ឱ្យ​កាន់តែ​មាន​សន្ទុះ​រីកចម្រើន ជឿនលឿន​ខ្លាំងក្លា​បន្ថែមទៀត ជាមួយ​រាជរដ្ឋាភិបាល​។​

​សូម​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះអង្គ​ប្រកបដោយ​ព្រះរាជសុខភាព ល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ព្រះ​បញ្ញាញាណ​វាងវៃ ដើម្បី​ទ្រង់​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ និង​សេចក្ដីសុខ​ដល់​ប្រជានុរាស្ត្រ របស់​ព្រះអង្គ​ជា​និច្ច​និរន្តរ៍​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×