Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភោជនី​ដ្ឋា​ចិន​មួយ​នៅ​អាមេរិច បាន​លួច​ទាក់​ឆ្កែ​ក្នុង​តំបន់ និង​យក​ទៅ​ចំអិន​ជូន​ភ្ញៀវ​ (វីដេអូ)

spot_img

​ប៉ូលីស​ទីក្រុង​ញូ​វ​ញ៉​ក បាន​ទៅ​ពិនិត្យមើល​ភោជនី​ដ្ឋា​ន​ចិន​មួយកន្លែង​ក្នុង​តំបន់ Chinatown បន្ទាប់​ពី​ការស៊ើបអង្កេត​បាន​បង្ហាញ​ថា ម្ចាស់​ភោជនី​ដ្ឋា​ននោះបានទា​ក់ និង​សម្លាប់​ឆ្កែ​នៅ​​តំបន់​ពួកគេ​ដើម្បី​ធ្វើ​ម្ហូប​ឲ្យ​ភ្ញៀវ​។​

​ក្រៅពី​ប៉ូលីស ក៏​មាន​អង្ការ​ធ្វើ​កិច្ចការ​ផ្នែក​សុវត្ថិភាព​ចំណីអាហារ និង​សុខភាព​សត្វ និង​រុក្ខជាតិ ក៏​បាន​ទៅ​ភោជនី​ដ្ឋា​ន White Lotus Royal Buffet ផងដែរ​ដើម្បី​ពិនិត្យ​រក​សាច់​ឆ្កែ ហើយ​ជា​លទ្ធផល សាច់​ឆ្កែ​មួយចំនួនធំ ត្រូវបាន​រកឃើញ និង​ត្រូវបាន​គេ​យក​ទៅ​កាន់​មន្ទីរពិសោធន៍ ដើម្បី​ធ្វើការ​វិភាគ​។​

​បើ​តាម​អ្នកនាំពាក្យ​ប៉ូលីស​ក្រុង​ញូ​វ​ញ៉​ក​ឈ្មោះ Fred Jameson បានបញ្ជាក់​ថា ម្ចាស់​ភោជនី​ដ្ឋា​ន​ឈ្មោះថា Tengdo Hueng បាន​ទទួលស្គាល់ថា គាត់​បាន​ទាក់​ឆ្កែ​ពី​តំបន់​គាត់​រស់នៅ ជាមួយនឹង​កូន​ប្រុស​អាយុ ១៦​ឆ្នាំ​របស់​គាត់ ដើម្បី​យក​សាច់​វា​លក់​ឲ្យ​ភ្ញៀវ​។​

​អ្នកនាំពាក្យ​ប៉ូលីស​ដដែល​បញ្ជាក់​ថា “​ពួក​យើង​បាន​រកឃើញ​សាច់​ឆ្កែ​ដែល​កាប់​ចេញពី​ឆ្កែ​យ៉ាងតិច​​ចំនួន ៦​ក្បាល ហើយ​ដែល​ឆ្កែ ៣​ក្នុងចំណោម​នោះ ត្រូវបាន​គេ​រាយការណ៍​ថា​ទើបតែ​បាន​បាត់​ខ្លួន​​កាលពី ២​អាទិត្យ​មុន​។​

​សូមបញ្ជាក់​ថា ឆ្កែ​អនាថា​ជា​ច្រើន​ក្បាល​បាន​បាត់​ខ្លួន​យ៉ាងច្រើន នៅក្នុង​តំបន់ Chinatown និង Little Italy ហើយ​កាលពី​ពេល​ថ្មីៗ​នេះ ឆ្កែ​សរុប ១២​ក្បាល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​ផង​ដែរ​នៅ​ក្បែរ​តំបន់​នោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport

spot_img
×