Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ក្រីក្រ​ប៉ា​គី​ស្ថាន​ស្ទើរ​លោះ​ព្រលឹង​ពេល​ឃើញ​លុយ​រាប់សិប​លាន​ដុល្លារ «​ធ្លាក់​ពីលើ​មេឃ​» រួច​រលាយបាត់​ឈឹង​

spot_img

​ពលរដ្ឋ​ក្រីក្រ​នៅ​ប៉ា​គី​ស្ថាន​ជាច្រើន​ពិតជា​មានការ​ភ័យ​តក់ស្លុត​ជាខ្លាំង ខណៈពេលដែល​គណនី​នៅ​ធនាគារ​របស់​ពួកគេ ដែល​ស្ទើរតែ​ពួកគេ​មិនដែល​ប្រើ​ផង​នោះ ស្រាប់តែ​ឃើញ​មាន​ទឹកប្រាក់​រាប់សិប​លាន​ដុល្លារ​។ ពួកគេ​គឺជា​ជនរងគ្រោះ​នៃ​ផែនការ​លាងលុយកខ្វក់​ដ៏​ធំ​មួយ​កំពុង​ធ្វើឱ្យ​សមត្ថកិច្ច​ប្រទេស​នេះ​ឈឺក្បាល​យ៉ាងខ្លាំង​។​

អ្នក​បើកបរ​ឡាំប្រឺតា Mohammad Rasheed

​​ត្រូវ​ចំណាយពេល​ដល់​ទៅមួយ​ឆ្នាំ​ទើប​អ្នកបើកបរ​ឡាំប្រឺតា​Mohammad Rasheed អាយុ​៤៣​ឆ្នាំ ទើប​សន្សំ​បាន​300 rup​ លុយប៉ា​គី​ស្ថាន ទុក​សម្រាប់​ទិញ​កង់​មួយ​ឱ្យ​កូនស្រី​។​ហេតុនេះ​គាត់​ពិតជា​លោះ​ព្រលឹង​ពេល​ឃើញ​ក្នុង​គណនី​ខ្លួន​មាន​លុយ​ដល់​
​ទៅ ៣០០០​លាន​rup ប៉ា​គី​ស្ថាន​(​ប្រមាណ​២២,៥​លាន​ដុល្លារ​)​នៅក្នុង​គណនី ហើយក៏​រលាយបាត់​ទៅវិញ​។ លោក​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង​ព្រោះ​ពុំ​ដឹង​រឿង​អ្វី​កើតឡើង​។​

​ខ្ញុំ​ចាប់ផ្តើម​បែក​ញើ​ស​ ហើយ​ញ័រ​សព្វ​ប្រាណ​។​ពេល​ទទួលបាន​ទូរស័ព្ទ​ពី​ស្ថាប័ន​ស៊ើប​អង្ក​ត​សហព័ន្ធ​ជុំវិញ​រឿង​លុយ​២២,៥​លាន​ដុល្លារ​នេះ ប្រតិកម្ម​ដំបូង​របស់លោក​គឺ​ភ័យ​ស្លន់ស្លោ ហើយ​រត់គេចខ្លួន ប៉ុន្តែ​ក្រុមគ្រួសារ​និង​មិត្តភក្តិ បានឱ្យ​សហការ​ជាមួយ​សមត្ថកិច្ច​។​

​នេះ​គ្រាន់តែ​ជា​ករណី​មួយ​ក្នុង​បណ្តា​ករណី​រាប់រយ​ទៀត ធ្វើឱ្យ​ពលរដ្ឋ​ប្រទេស​នេះ​ចាប់ផ្តើម​ផ្ទុះ​កំហឹង​និង​ជេរប្រទេច​ចំពោះ​សមត្ថកិច្ច​។​

​របៀប​ដដែលៗ​របស់​ឧក្រិដ្ឋជន​លាង​លុយ​គឺ​ប្រើប្រាស់​ឈ្មោះ​របស់​អ្នកក្រីក្រ​ក្នុង​ការបើក​គណនី​នៅ​ធនាគារ រួច​វា​ផ្ទេរ​បញ្ចូល​ខ្ទង់​ប្រាក់​យ៉ាងច្រើន​មួយ​ទៅក្នុង​នោះ បន្ទាប់មក​ដកយក​ចេញ​វិញ​ដើម្បី​បញ្ជូនទៅ​កន្លែង​ផ្សេង​។ ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​ត្រូវបាន​ផ្ទេរ​ទៅ​ក្រៅប្រទេស​តាមរបៀប​នេះឯង​​។​

​លោក​Rasheed ពោលថា ខ្ញុំ​ទើប​ទិញ​កង់​កញ្ចាស់​មួយ​ដែល​សឹក​សម្បក​អស់ហើយ ក្នុងតម្លៃ​៣០០rup​។​វា​ជា​ញើស​ឈាម​ដែល​ខ្ញុំ​ប្រឹង​ធ្វើការ​មួយឆ្នាំ​ពេញ​។​ប៉ុន្តែ​ខ្ញុំ​ត្រូវ​រង​ទទួល​បន្ថែម​នូវ​ការសាកសួរ​ចម្លើយ​ពី​រឿង​ដែល​អ្នកក្រីក្រ​ដូច​ខ្ញុំ​មិនដឹង​សោះ​។​ប្រពន្ធ​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​រឿងនេះ​ដែរ​។​

Sarwat Zehra ជនរងគ្រោះ​ម្នាក់ទៀត​

​នារី​វ័យ​៥២​ឆ្នាំ​រូបនេះ និយាយថា ក្នុង​មួយជីវិត​របស់ខ្ញុំ ខ្ញុំ​មិនដែល​ដើរចូល​ធនាគារ​ទេ ព្រោះ​ខ្ញុំ​គ្រាន់តែ​ជា​អ្នករដ្ឋការ​ក្រីក្រ​ម្នាក់​ប៉ុណ្ណោះ​។​នៅ​សុខៗ​ស្រាប់តែ​ខ្ញុំ​ទទួលបាន​វិក្កយបត្រ​ត​ម្រូ​វឱ្យ​បង់ពន្ធ​១៣​លានrup​។ ខ្ញុំ​តក់ស្លុត​ស្ទើរ​ដាច់​សរសៃឈាម តែ​ក្រោយមក​ទើប​ដឹងថា​មាន​ក្រុម​ណាមួយ​នោះបាន​ផ្ទេរ​ដោយ​ខុសច្បាប់​នូវទឹកប្រាក់​១៤​ឬ​១៥​ពាន់លានrup ​តាម​គណនី​ដែលមាន​ឈ្មោះ​ខ្ញុំ​។​

​តាម​ស្ថិតិ​របស់​គណៈកម្មការ​មួយ​ចំណុះ​តុលាការ​កំពូល​ប៉ា​គី​ស្ថា​នឱ្យ​ដឹង​ថា ​មា​នគណនី​ក្លែងបន្លំ​រាប់​ពាន់​ដែល​ម្ចាស់​របស់​វាសុ​ទ្ធសឹង​ជា​ជនក្រីក្រ​ទុរគត​។ គណនី​ទាំងនោះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្ហូរ​ចេញទឹកប្រាក់​​រាប់ពាន់​លាន​ដុ​ល្លារ​ទៅកាន់​ប្រទេសក្រៅ​។​មាន​ក្រុម​ហ៊ុន​និង​បុ​គ្គលប្រហែល​៦០០​បាន​ពាក់ព័ន្ធ​នឹង​ផែន​ការលាង​សម្អាត​លុយ​ទ្រង់ទ្រាយ​ធំ​នេះ​៕សូយន

spot_img
×