Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ខារ​មិន​ទៀង​! មួយប៉ប្រិចភ្នែក​សោះ ក្លាយ​ជា​បំណែក​កប់​ចុះ​សមុទ្រ ! វីដេអូ​ដំបូង​នៃ​កន្លែង​គ្រោះថ្នាក់​របស់​យន្តហោះ Lion Air (វីដេអូ)

spot_img

​យន្តហោះ Boeing 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air (​ឥណ្ឌូណេស៊ី​) នៅ​ព្រឹក​ម៉ិញ​នេះ ( ២៩/១០) ពេល​កំពុង​ដឹក​មនុស្ស​សរុប ១៨៨​នាក់ ក៏​ជួប​គ្រោះថ្នាក់ លិច​ចុះ​ក្នុង​សមុទ្រ ។​

​បុគ្គលិក​សម្របសម្រួល​ផ្លូវទឹក​នៅ Tanjung Priok , Jakarta , ខាងជើង ឲ្យដឹងថា ៖ “​វេលា​ម៉ោង ៧​និង​១៥​នាទី ព្រឹក នាវា​សណ្តោង​មួយ រាយការណ៍​ថា គេ​បាន​ចូល​កៀក​កន្លែងកើតហេតុ ហើយ​នាវិក​បាន​មើលឃើញ​បំណែក នៃ​យន្តហោះ​មួយគ្រឿង ។ ប៉ុន្តែ​ដល់​ម៉ោង ៩​និង​០០​នាទី នៅ​ពុំទាន់​មាន​របាយការណ៍​ពី​អ្នកដំណើរ និង​អ្នកបើកបរ​ទេ ។​

​នាវា ២ ផ្សេងទៀត (​នាវា​មួយ​ដឹក​ប្រេង មួយ​ទៀត​ដឹក​អ្នកដំណើរ​) នៅ​ជិត​នោះ ក៏​បាន​ចូល​កៀក​កន្លែង​យន្តហោះ​ជួប​គ្រោះថ្នាក់ ។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Spunick បាន​ប្រមូលផ្តុំ​វីដេអូ និង​រូបភាព​ខ្លះៗ នៃ​យន្តហោះ​ជួប​គ្រោះថ្នាក់ ។ តាមរយៈ​ខ្សែ​វីដេអូ ដែល​នាវា​សណ្តោង​ថត​បាន​នោះ គេ​ឃើញ​ស្លាកស្នាម​ប្រេង​អណ្តែត រួម​ជាមួយ​សម្ភារៈ​ឯក​ជន និង​បំណែក​តូចៗ ៕ ចន្ទ្រា

 

spot_img
×