Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈ​ផេ​កមួយ​បាន​ចុះផ្សាយ​ថា បុរស​ម្នាក់​ត្រូវគេ​ព្រួត​ចាប់វាយ ដោយសារ​ព្យាយាម​រំលោភ​ខ្ទើយ​ម្នាក់​ក្នុង​បន្ទប់ទឹក តែ​មនុស្ស​ជាច្រើន​ថា​ជា​ករណី​…

spot_img

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ ដែល​បាន​កើតឡើង​នៅ Semprna, Sabah ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​បង្ហោះ​ផ្សាយ​កាលពី​ខែតុលា ឆ្នាំ​២០១៧ ប៉ុន្តែ វា​ស្រាប់តែ​ចាប់ផ្តើម​រាលដាល​ម្តងទៀត នៅ​សប្តាហ៍​នេះ ។

​រូបភាព​២​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម នោះ​មួយ​បានបង្ហាញ​ខ្ទើយ​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ចោមពុង​សា​រ៉ុង និង​មួយទៀត​បង្ហាញ​បុរស​ម្នាក់​អង្គុយ​នៅលើ​ដី ខណៈ​មនុស្ស​ប្រុស​មួយក្រុម​ឈរ​ព័ទ្ធជុំវិញ ដើម្បី​រារាំង​គាត់​មិន​ឲ្យ​រត់ចេញ ។​

​ទោះយ៉ាងណា បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត នោះ​វេ​ប​សាយ​មួយចំនួន​បាន​អះអាងថា បុរស​នោះ​ត្រូវបាន​គេ​ចាប់វាយ មិនមែន​ដោយ​រឿង​គាត់​ប៉ុនប៉ង​រំលោភ​ទេ ប៉ុន្តែ គាត់​បាន​ព្យាយាម​លួច​ទូរស័ព្ទដៃ​របស់​ខ្ទើយ​ម្នាក់ ។ តើ​មួយណា​ឲ្យ​ពិតប្រាកដ​ទៅ​!? ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត ក៏បាន​ចូល​កែតម្រូវ admin ផេ​ក ដោយ​ខ​មិន​ថា ជនសង្ស័យ​ប៉ុនប៉ង​លួច​ទូរស័ព្ទ​របស់​ខ្ទើយ​ម្នាក់ ខណៈ​ពួកគេ​កំពុង​ងូតទឹក ហើយ​បុរសៗ​ជាច្រើន​ក៏បាន​ដេញតាម​គាត់ ដើម្បី​យក​ទូរស័ព្ទ​នោះ និង​បន្ទាប់មក​ពួកគេ​ក៏បាន​វាយ​គាត់ ។​

​ទោះបី​ករណីនេះ​ពុំ​ត្រូវបាន​បញ្ជាក់ថា​តើ​បុរស​នោះ​ព្យាយាម​រំលោភ ឬ លួច ក៏ដោយ តែ​ទង្វើ​ទាំងពីរ​នេះ គឺ​ខុសច្បាប់ ហើយ​មិនគួរ​ត្រូវបាន​អត់ឱន​ឲ្យ​ធ្វើតាម​វិធី​ណាមួយ​ឡើយ ៕​ ដោយ៖ ឧត្តម (ប្រភព៖ worldofbuzz)

spot_img
×