Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង ដាក់ពង្រាយ “​កុម្មង់​ដូរ​ធ្វើឃាត​” រួចរាល់​មុន​ផែនការ​

spot_img

​កាសែត The Korea Time ចុះ​ផ្សាយ​ថ្ងៃ​ទី​៣/១២ កងទ័ព​កូរ៉េខាងត្បូង បានដា​ក់ឲ្យប្រតិបត្តិការ​នូវ​កងកម្លាំង​ពិសេស​មួយ​ដើម្បី​ផ្តួលរំលំ​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un ក្នុងករណី​សង្គ្រាម​ផ្ទុះឡើង​។​

​អង្គភាព​នេះ​រួម​មាន​ទាហាន ១.០០០​នាក់ ត្រូវបាន​គណបញ្ជាការ​សង្គ្រាម​ពិសេស កូរ៉េខាងត្បូង (SWC) បង្កើតឡើង​ដោយ​យក​គំរូ​តាម​កងកម្លាំង Ranger, Delta Force, SEAL និង Green Berets របស់​អាមេរិក​។​

​អង្គភាព​នេះ​ពុំទាន់​មាន​ឈ្មោះ​ជា​ផ្លូវការ​នៅឡើយ​ទេ ។ គោលដៅ​របស់​វា​គឺ​កម្ចាត់​ចោល​បុគ្គល​សំខាន់​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង បំផ្លាញ​បណ្តា​មូលដ្ឋាន​នុយក្លេអ៊ែរ និង​កាំជ្រួច​។ តាម The Korea Time កងទ័ព​កូរ៉េខាងត្បូង​មាន​គម្រោង​ដាក់​ឲ្យ​ប្រតិបត្តិ​ការកុ​ម្មង់​ដូរ “​ធ្វើឃាត​នេះ​” នៅ​ឆ្នាំ​២០១៩ ប៉ុន្តែ​អាស្រ័យ​ដោយ​ស្ថានការណ៍​តានតឹង​ខ្លាំង គេ​ក៏​សម្រេច​ដាក់ពង្រាយ​កងកម្លាំង​នេះ​តែម្តង​។​

​កូរ៉េខាងត្បូង​បង្កើន​សកម្មភាព​ប្រឆាំង​កូរ៉េខាងជើង ក្រៅ​អំពី​កង​កុម្មង់​ដូរ​ធ្វើឃាត​នេះ នៅ​ថ្ងៃ​ទី​០១/១២ យោធា​អាកាស​កូរ៉េខាងត្បូង​ក៏​បាន​ប្រកាស​ពី​ការដាក់​បង្រាយ​ស្ថាប័ន​ចារកម្ម ឃ្លាំមើល និង​ស៊ើបការណ៍​ទ្រង់ទ្រាយ​ធំ​ក្នុង​ដែនអាកាស​ផងដែរ​។ តាម Yonhap ឲ្យដឹងថា អង្គភាព​នេះ​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​អាមេរិក​។​

​នៅ​ថ្ងៃ​ទី​០៣/១២ ដដែល​នោះ ព្រឹទ្ធ​សមាជិក​សភា​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ Lindsey Graham​បាន​អំពាវ​ឲ្យ​មន្ទីរ​បញ្ច​កោណ​ជម្លៀស​ក្រុមគ្រួសារ​ពលទាហាន​អាមេរិក​ចេញផុត​ពី​កូរ៉េខាងត្បូង ព្រោះតែ “​ជម្លោះ​ជាមួយ​កូរ៉េខាងជើង​កាន់តែ​ឈាន​ជិត​ដល់​សង្គ្រាម​” ហើយ​។​

​សមាជិកសភា Lindsey Graham លោក Graham ជា​សមាជិក​គណៈកម្មាធិកា​រ​កងកម្លាំង​យោធា​នៃ​ព្រឹទ្ធ​សមាជិក​សភា​បាន​ប្រាប់​ស្ថានីយ CBS ថា ៖ “​ជាការ​ឆ្កួត​លីលា​ណាស់ គ្រា​ដែល​ប្តី ឬ​ប្រពន្ធ ព្រមទាំង​កូនចៅ​ពលទាហាន​នៅ​កូរ៉េខាងត្បូង​។ ខ្ញុំ​សំណូមពរ​ឲ្យ​មន្ទីរប​ញ្ច​កោណ​បញ្ឈប់​សកម្មភាព​នេះ​ភ្លាម ហើយ​វា​ក៏​ដល់​ពេល​សមល្មម​នឹង​ជម្លៀស ក្រុមគ្រួសារ​ពលទាហាន​ទាំងនោះ​ចេញ​ផុត​ពី​កូរ៉េខាងត្បូង​”​។​

​និយាយ​អំពី​កាំជ្រួច​អន្តរទ្វីប​ដែល​កូរ៉េខាងជើង​ទើប​បាន​បាញ់​បង្ហោះ​កាលពី​សប្តាហ៍​មុន លោក Graham ព្រមាន​ទុក​ថា “​យើង​កំពុង​ឈាន​ជិត​ដល់​ជម្លោះ​ប្រដាប់អាវុធ​មួយ ហើយ​ពេល​វេលា​បាន​អស់​ទៅហើយ​៕ ចន្ទ្រា​

 

spot_img
×