Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកស្រី រ៉ូ​ណា ស្មី​ត បាន​មកដល់​កម្ពុជា​ហើយ​

spot_img

ភ្នំពេញ ​៖ អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ ។​

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី​រ៉ូ​ណា ស្មី​ត មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល​១១​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​តុលាការ រហូត​ដល់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តមស្នងកា​រ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។​

​លោកស្រី រ៉ូ​ណា ស្មី​ត បាន​មក​ដល់​ប្រទេស​កម្ពុជា​១​ថ្ងៃ មុន​ពេល​កំណត់​នៃ​ការបំពេញ​ទស្សនកិច្ច​១១​ថ្ងៃ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៩ ខែតុលា ដល់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល​១១​ថ្ងៃនេះ អ្នកជំនាញ​រូបនេះ​គ្រោង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។​

​អ្នករាយការណ៍​ពិសេស អ​.​ស​.​ប បំពេញ​បេសកកម្ម​ផ្លូវការ​ជា​ទៀត​ទាត់​មកកាន់​ប្រទេស​កម្ពុជា និង​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស ដែល​ក្រុមប្រឹក្សា​នេះ បាន​តែងតាំង​លោកស្រី នៅក្នុង​ខែ​មីនា ឆ្នាំ​២០១៥​។ លោក​ស្រី​នឹង​បង្ហាញ​របាយការណ៍​បន្ទាប់​របស់​លោកស្រី ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៩​។​

សេចក្តីប្រកាស​បាន​ឱ្យដឹង​ថា អ្នកជំនាញ​រូបនេះ នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន ដោយ​មាន​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​របកគំហើញ​បឋម នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ដែល​សន្និសីទ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែវិច្ឆិកា នៅវេលា​ម៉ោង ៣​រសៀល នៅ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិទ​ទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​មាន​អាសយដ្ឋាន អគារ​លេខ ៤ ផ្លូវ ២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​នេះ លោកស្រី​រ៉ូ​ណា ស្មី​ត នឹង​ធ្វើ​របាយការណ៍​មួយ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៩​ខាងមុខ​។​

​សូមបញ្ជាក់​ថា នៅមុន​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​នេះ លោកស្រី​រ៉ូ​ណា ស្មី​ត បាន​សម្តែង​នូវ​ការព្រួយបារម្ភ​នានា​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស បូក​រួម​ទាំង​ការបោះឆ្នោត​ជាតិ​កម្ពុជា​។ កាលពី​ខែ​មុន លោកស្រី​រ៉ូ​ណា ស្មី​ត បាន​ចោទសួរ​ពី​“​ភាពជឿជាក់​”​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ដែល​បក្ស​កាន់​អំណាច​បាន​ឈ្នះ​អាសនៈ​ទាំង​អស់​ក្នុង​រដ្ឋសភា​នៅ​ចំពោះ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​។ ជាមួយនឹង​ការ​ចោទសួរ​នេះ លោកស្រី​រ៉ូ​ណា ស្មី​ត ក៏​បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថា មាន​ភាព​មិន​ប្រក្រតី​ខ្លះ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​២៩ ខែកក្កដា ៕​​ ដោយ​ ៖ ​រចនា

spot_img
×