Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បវរកញ្ញា​រង​ឆ្នាំ ២០០៥ របស់​ថៃ ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់​មហាសេដ្ឋី​ថៃ Sriraddhanaprabha (​វីដេអូ​)

spot_img

​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​តុលា​នេះ ក្លឹប Lercester City បានបញ្ជាក់​ថា ប្រធាន​ក្លឹប Srivaddhanaprabha បាន​លាចាក​លោក​ក្រោយ​គ្រោះថ្នាក់​ធ្លាក់ឧ​ទ្ធ​ម្ភាច​ក្រ​គួរឲ្យ​រន្ធត់ បន្ទាប់​ពី​ការប្រកួត​រវាង​ក្រុម Leicaster និង West Ham ក្នុង​ក្របខ័ណ្ឌ​ជុំ​ទី ១០ នៃ​ពានរង្វន់ Premien League។​

​សេចក្តីប្រកាស​នៅ​បាន​ឲ្យដឹងថា “​មនុស្ស​៥​នាក់ លើ​យន្តហោះ​សុទ្ធតែ​ពុំ​អាច​រួច​ជីវិត​បាន ។ អ្នក​ស្ថិតក្នុង​យន្តហោះ ៤​នាក់​ទៀត ក្នុងនោះ​ក៏​មាន Nusara Suknanai – បវរកញ្ញា​រង​ថៃ ឆ្នាំ ២០០៥ ផងដែរ ។​

​មុនពេល​ឡើង​យន្តហោះ Suknamai នៅ​បាន​បង្ហោះ​រូបភាព​ថត​រួមគ្នា​ជាមួយ​តារាៗ របស់​ក្រុមបាល់ទាត់​នៃ​ក្លឹប Leicester យ៉ាង​រីករាយ​សប្បាយ ។​

​ពេល​នៅ​មាន​ជីវិត តារា​វ័យ ៣៣​ឆ្នាំ​រូប​នេះ តែ​រួម​ដំណើរ​ជាមួយ​ប្រធាន Vichai មក​ទស្សនា​ការប្រកួត​របស់​ក្រុម Leicester ។​

Suknamai ថត​ជាមួយ​ពានរង្វាន់ Premier League រដូវ​កាល ២០១៥/២០១៦ របស់​ក្លឹប Leicester ។​

​ជនរងគ្រោះ​ផ្សេងទៀត រួមមាន Eric Swaffer និង​មិត្តស្រី Izabela Roza Lechowicz , ដែល​អ្នក​ទាំង​២ សុទ្ធសឹង​ជា​ពី​ឡុត​បញ្ជា​ការហោះហើរ ។ ចុងក្រោយ​គឺ​លេខា​លោក Vichai លោក Kaveporn Punpare ។​

​តាម​របាយការណ៍​នោះ​យន្តហោះ​បាន​ជួប​បញ្ហា​ពេល​ឡើង​បាន​កម្ពស់ ៦១​ម៉ែត្រ ក៏​ស្រាប់តែ “​ធ្លាក់​សេរី​” រួច​ផ្ទុះ​តែម្តង ធ្វើឲ្យ​មនុស្ស​នៅ​លើ​នោះ​ស្លាប់​អស់​គ្មាន​សល់ ។​

​ជនរងគ្រោះ​ក្នុង​សោកនាដកម្ម​គួរឲ្យ​រន្ធត់ ។​

​ចន្ទ្រា​

spot_img
×