Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការតវ៉ា ពេល​ម្ចាស់​ផ្សារ​ឯករាជ​២ បិទទ្វារ មិន​អោយ​លក់ដូរ​ថ្ងៃ​ឈប់សម្រាក​និង​ថ្ងៃ​បុណ្យ​ទាន​

spot_img

​រាជធានី​ភ្នំពេញ​ ៖ អាជីវករ​ជាង​176​តូប​នៅ​ផ្សារ​ឯករាជ​២ ផ្ទុះ​ការតវ៉ា​ជាមួយនឹង​ថៅកែ​ផ្សារ ទាក់ទង​នឹង​ការគៀបសង្កត់ បិទតូប បិទ​ភ្លើង​បិទ​ទឹក​តម្លើងថ្លៃ​បន្ថែម គៀបសង្កត់​អាជីវករ​ដែល​មិន​អាច​ទទួលយកបាន ដូច្នេះ​អាជីវករ​ស្នើសុំ​ឱ្យ​សម្តេច​តេជោ​ហ៊ុន​សែន​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួកគាត់ ។​

​អាជីវករ​នៅ​ផ្សារ​ឯករាជ​២ លើកគ្នា​តវ៉ា​នៅ​មុខ​ផ្សារ​នឹះ ដោយ​ម្ចាស់​ផ្សារ​មិន​បើកទ្វារ​អោយ​លក់ដូរ​នៅ​ថ្ងៃ​បុណ្យ​ទាន​ថ្ងៃ​ឈប់សម្រាក និង​បាន​បិទ​ចរន្តអគ្គិសនី នៅ​បន្ទប់ទឹក ក៏ដូចជា កន្លែងផ្ញើម៉ូតូ​ផងដែរ ។​

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨:៥០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​មុខ​ផ្សារ​ឯករាជ​២ នៅក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​អាជីវករ​បានឲ្យដឹងថា​៖ សព្វថ្ងៃនេះ អាជីវករ​ដែរ​លក់ដូ​រ​នៅក្នុង​ផ្សារ​ឯករាជ​២ មាន​ការលំបាក​យ៉ាងខ្លាំង ដោយសារតែ​ម្ចាស់​ផ្សារ បាន​បិទ​ផ្សារ​មិន​អោយ​លក់ដូរ​នៅ​រៀងរាល់​ថ្ងៃ​ឈប់សំរាក និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេងៗ ។ រាល់ថ្ងៃនេះ ពួកគាត់​ជា​អាជីវករ លក់ដូរ​ដាច់​តែ​ថ្ងៃ​បុណ្យ​ទាន និង​ថ្ងៃ​ឈប់សម្រាក​តែប៉ុណ្ណោះ ហើយ​បើ​ថ្ងៃ​ឈប់សំរាក និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេងៗ ខាង​ម្ចាស់​ផ្សារ​បិទទ្វារ មិន​អោយ​លក់ដូរ ហើយ​បិទ​តាំង​ពី​បន្ទប់ទឹក និង​ចរន្តអគ្គិសនី​នៅ​កន្លែងផ្ញើម៉ូតូ​ផង​ដែរ​នោះ ពិសេស​ថែមទាំង​ឡើងថ្លៃ​អនាម័យ​ទៀត​នោះ ហេតុ​ដូច​ច្នេះ​អាជីវករ​នៅ​ផ្សារ​ឯករាជ​២ ក៏​សូម​សំណូមពរ​ទៅ​ដល់​ម្ចាស់​ផ្សារ ក៏​ដូចជា​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​ហែម ដា​រិទ្ធ សូម​ជួយ​ដោះស្រាយ​រឿងរ៉ាវ​នៅ​ផ្សារ​ឯករាជ​២ នេះ​ផង ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×