Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​នេះ​អាក្រក់​មែន​! ពេល​រស់នៅ​លែង​ចុះសម្រុង​នឹង​គ្នា ធ្វើ​​រឿង​​ដ៏​ថោកទាប​បង្ហោះ​វីដេអូ​រួមភេទ​ជាមួយ​នារី​ខ្មែរ​ម្នាក់ តាម​ហ្វេ​ស​ប៊ុ​ក តែ​លទ្ធផល​…

spot_img

​ករណី​រឿង​រ៉ា​អាស្រូវ​ផ្លូវភេទ​របស់​នារី​ឈ្មោះ Lumi ជាមួយនឹង​អតីត​មិត្ត​ប្រុស​ជនជាតិ​អ៊ីស្រាអែលម្នាក់ ដែល​បាន​បង្ហោះ​វីដេអូ​រួមភេទ​ជាមួយ​នាង​ដ៏​ស្រើបស្រាល បង្ហោះ​ឡើងលើ​បណ្តាញ​សង្គម ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០១៨ បាន​បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង​ឡើង​យ៉ាងខ្លាំង សំណាក់​សាធារណៈជន​ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស ។​

​ក្រោយ​កើតមាន​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាម៉ាស​នេះ​ឡើង នារី​រងគ្រោះ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ថៅកែ​ហាង​នំ​ខេ​ក ដែលមាន​ឈ្មោះថា Lumi បាន​ព្យាយាម​តតាំង​នឹង​រឿងអាស្រូវ​មួយ​នេះ ដោយ​រិះរក​គ្រប់​វិធី​ដើម្បី​ស្វែងរក​យុត្តិធម៌ ក៏ដូចជា​ក្នុង​បំណង​ចាប់ខ្លួន​អតីត​មិត្ត​ប្រុស​ជា​ជនជាតិ​អ៊ីស្រាអែល​រូបនេះ ឲ្យ​មក​ទទួលទោស​ចំពោះមុខ​ច្បាប់ ។​

​ទីបំផុត នាង​ទទួលបាន​លទ្ធផល​ដូច​បំណង កាលពីវេលាម៉ោង ១៧:៣០ ថ្ងៃទី២៦ តុលា កន្លងទៅថ្មីៗនេះ អតិ​ត​មិត្ត​ប្រុស​របស់​នាង​រូបនេះ ត្រូវបាន​ម្លាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាប់ឃាត់ខ្លួនទៅតាម​ដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៩១ អ.យ.ឋ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ របស់លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុង​ខុន​ដូ​មួយកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ ពីបទ​បរិហាកេរ្ក៍ជាសាធារណះ (តាមប្រពន្ធ័ហ្វេសបុក) ។

ទោះយ៉ាងណា ​នាង​បាន​បញ្ជាក់ថា រឿងក្តី​នេះ​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ដោយ​អតីត​មិត្ត​ប្រុស​នេះ​នៅ​ចង់​បន្ត​ក្តីត​ទៅទៀត​… ។ តែ​យ៉ាងណាក៏ដោយ នាង​បាន​បង្ហោះ​សារ​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច ដែល​ជួយ​ជ្រោមជ្រែង​រឿងរ៉ាវ​របស់​នាង នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ឈ្មោះ Nhoem Sokleng ថា​៖ «128 ថ្ងៃ​ដែល​ខ្ងុំ​បាន​ពុះពារ​ជាមួយ​រឿងនេះ ព្រោះ​ខ្ងុំ​ចង់អោយ​យល់ថា​នារី​ខ្មែរ​មាន​តំលៃ មិនមែន​ជនជាតិ​បរទេស​មក​រស់នៅ​លេ​ី​ទឹកដី​ខ្មែរ​ហេ​ី​យ មេ​ី​ល​ងាយ មេ​ី​ល​ថោក​ស្រី​ខ្មែរ ចង់​ធ្វេ​ី​បាន​តាម​អំពេ​ី​រ​ចិត្ត​នោះទេ . សូម​អគុណ​ដល់​ខាង អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ព្រម​ទណ្ឌ​កំរិតធ្ងន់ ដែល​បាន​ជួយ​ជ្រុំ​ជ្រែក​រក​យុ​ត្តិ​ធ​ម៍ល់​រូបនាង​ខ្ងុំ គាំទ្រ​ស្នាដៃ​មួយ​នេះ សូមជួយ Share ទាំងអស់គ្នា លេ​ី​ក​កំពស់ នឹង​តំលៃ​នារី​ខ្មែរ ??» ៕ ដោយ​៖ ចន្ទី​

spot_img
×