Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ៖ ស្នើ​ពាណិជ្ជកម្ម​កម្ពុជា និង​បង់​ក្លា​ដេស បង្កើត​ព្រឹត្តិការណ៍​ជំនួប​ធុរកិច្ច សម្រាប់​សហគ្រិន​ស្ត្រី​វ័យក្មេង និង​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​

spot_img

ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​លើកទឹកចិត្ត​សភាពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ បង្កើត​កម្មវិធី និង​ព្រឹត្តិការណ៍​ជំនួប​ធុរកិច្ច​កាន់តែច្រើន ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហគ្រិន​ស្ត្រី​វ័យក្មេង និង​សហគ្រាស​ធុន​តូច និង​មធ្យម​។ លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​គណៈអធិបតី​ភាព ជាមួយ​លោក​ជំទាវ ស្ហេក ហា​ស៊ីណា (SHEIKH HASINA) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បង់​ក្លា​ដេស រួម​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​បង់​ក្លា​ដេស សម្រាប់​កិច្ចពិភាក្សា​ធុរកិច្ច​កម្ពុជា​-​បង់​ក្លា​ដេស ដែល​រៀបចំឡើង​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុ​ជា នៅ​សណ្ឋាគារ​សូហ្វីតែ​ល ភ្នំពេញ​ភូ​កេត្រា កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧

​លោក រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ធ្វើ​ការពង្រឹង​កិច្ចសហការ​ជាមួយ​បង់​ក្លា​ដេស លើ​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ពលករ​ជំនាញ ដើម្បី​លើកកម្ពស់​ចង្វាក់​តម្លៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ លោក រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ពង្រឹង​កិច្ច​សហការ​ជាមួយ​បង់​ក្លា​ដេស ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​នាំចេញ​ផលិតផល​កសិកម្ម ទៅកាន់​ប្រទេស​បង់​ក្លា​ដេស និង​ប្រទេស​ទី​បី ដែល​កម្ពុជា​មាន​ចំណែក​ទីផ្សារ​ធំ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ផ្តល់​ដោយ​ប្រទេស​អភិវឌ្ឍន៍ និង​កំពុង​អភិវឌ្ឍន៍​នានា​។​

“​ដើម្បី​បង្កើន​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​បង់​ក្លា​ដេស កម្ពុជា​កំពុង​ពិចារណា​នាំចូល​សំបកបាវ​បរិស្ថាន 100% របស់​បង់​ក្លា​ដេស សម្រាប់​ស្តុក​អង្ករ​របស់​យើង និង​ឱសថ​ដែល​មាន​ការទទួលស្គាល់​ទូទាំង​ពិភពលោក​, សេ​រ៉ា​មិច និង​សំបក​ស្បែក និង​ស្បែក​កែច្នៃ ហើយ​យើង​រំពឹង​ថា​បង់​ក្លា​ដេស នឹង​ពិចារណា​នាំចូល​ទំនិញ​កសិកម្ម​របស់​យើង​ដូច​ជា ពោត ម្រេច ដំឡូង​មី​ស្ងួត និង​គ្រាប់ស្វាយចន្ទី បន្ថែម​ពីលើ​អង្ករ​។ លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​ទន្ទឹមគ្នានេះ ដើម្បី​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​ពី​បង់​ក្លា​ដេស មកលើ​វិស័យ​អទិភាព​មួយចំនួន ដែល​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS ឆ្នាំ ២០១៤-២០១៨ លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​ជម្រាបជូន​ប្រតិភូ​បង់​ក្លា​ដេស កាលានុវត្តភាព ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច បរិយាកាស​ធុរកិច្ច និង​វិនិយោគ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីផ្សារ​សំខាន់ៗ​របស់​កម្ពុជា​ផង​ដែរ​។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា និង​បង់​ក្លា​ដេស បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន ១១ ក្នុងនោះ​ក៏​មាន​កិច្ចព្រមព្រៀង​ស្តីពី​ការពង្រឹង​កិច្ចសហការ​រវាង​ក្រសួង​ពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​។ តាមរយៈ​អនុស្សរណៈ​ទាំងនេះ នឹង​ជួយ​បង្កើន​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​រឹងមាំ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×