Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ​មិនល្អ ត្រូវ​ប្រយ័ត្នប្រយែង​ខ្លួន​ពី​ការរំខាន​យាយី​របស់​មនុស្ស​អាក្រក់ ។ លុយកាក់ ធ្លាក់ចុះ ចាយវាយ​ត្រូវ​ចេះ​ត្បិតត្បៀត ។ មនោសញ្ចេតនា មាន​ភាព​ងាយ​កើត​ទំនាស់ ។​

​ឆ្នាំឆ្លូវ ៖ ការងារ ធម្មតា មិនកើត​មានរឿង​អ្វី​ក្រៅ​បំណង ។ លុយកាក់ ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​ដល់​ការចំណាយ ។ មនោសញ្ចេតនា បង្ការ​លេច​វត្តមាន​ជន​ទី ៣ ។​

​ឆ្នាំខាល ៖ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង​រក​ប្រយោជន៍ តែ​ក៏ត្រូវ​ស្តាប់​យោបល់​គ្រប់គ្នា​មុនពេល​សម្រេចចិត្ត​វិនិយោគ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ។​

​ឆ្នាំថោះ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​របស់ខ្លួន មិនត្រូវ​លូកលាន់​ចូល​ជ្រៅ​ក្នុង​រឿង​អ្នកដទៃ ។ លុយកាក់ ត្រូវ​សកម្ម​ស្វែងរក​ឱកាស រក​ចំណូល​ពី​ការផ្តល់​ឲ្យ​របស់​មិត្តភក្តិ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំរោង ៖​ការងារ ផ្លូវចិត្ត​មិន​សប្បាយ​ឥទ្ធិពល​អាក្រក់​ដល់​ប្រសិទ្ធភាព​ការងារ ត្រូវ​សម្រួល​ឥរិយាបថ​ឡើងវិញ ។ លុយកាក់ ធ្លាក់ចុះ ត្រូវ​ប្រយ័ត្ន បញ្ចៀស​ការខាតបង់​ប្រាក់​កាស​ថែមទៀត ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំម្សាញ់ ៖ ការងារ រីកចម្រើន មាន​អ្នក​ជួយ​យកអាសា​ច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ ជា​ថ្ងៃ​មិន​សមប្រកប​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា មិនល្អ​ងាយ​កើត​ទំនាស់​នឹង​គ្នា ។​

​ឆ្នាំមមី ៖ ការងារ អាច​រកឃើញ​ឱកាស​ជំនួញ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម ។ មនោសញ្ចេតនា មានរឿង​វិវាទ​នឹង​គ្នា​ដោយសារតែ​សម្តី​អ្នក​ខាងក្រៅ ។​

​ឆ្នាំមមែ ៖ ការងារ មាន​អ្នក​ស្រឡាញ់ ជួយ​ជ្រោមជ្រែង​គ្រប់យ៉ាង​ក្នុង​រឿង​ការងារ ។ លុយកាក់ ការវិនិយោគ​អំណោយផល​ល្អ ផ្តល់ប្រាក់​ចំណេញ​យ៉ាង​គាប់ចិត្ត ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំវក ៖ ការងារ ត្រូវបង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ។ លុយកាក់ មិនត្រូវ​លោភលន់​ជ្រុល ត្រូវ​ពិចារណា​ឲ្យ​ម៉ត់ចត់ ។ មនោសញ្ចេតនា កុំ​ឲ្យ​រឿង​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំរកា ៖ ការងារ មាន​បញ្ហា​ច្រើន​កើតឡើង ត្រូវ​ប្រញាប់​ដោះស្រាយ កុំ​អែអង់ ។ លុយកាក់ ត្រូវ​ស្វែងរក​ជំនួយ ដើម្បី​ដោះស្រាយ​ឧបសគ្គ​ខាង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កុំ​ឲ្យ​ទម្លាប់​អាក្រក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង ២ ។​

​ឆ្នាំចរ ៖ ការងារ មិនត្រូវ​ឲ្យ​រឿង​ផ្ទាល់ខ្លួន ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​ជួប​សំណាងល្អ​អំពី​រឿង​លុយកាក់ តែ​ក៏​គួរ​យកចិត្តទុកដាក់​ដ​ល់ប​ញ្ហា​សុខភាព កុំ​រវល់​តែ​នឹង​ការរក​ប្រាក់​នាំ​ឲ្យ​បាក់កម្លាំង ។ មនោសញ្ចេតនា ប្រយ័ត្ន​មាន “​ជន​ទី​៣” ចូលមក​ជ្រៀតជ្រែក​ក្នុង​ទំនាក់ទំនង​អ្នក​ទាំង ២ ។​

​ឆ្នាំកុរ ៖ កើត​ស្ថានការណ៍​ស្មាន​មិន​ដល់ ធ្វើ​ឲ្យ​ខូច​គម្រោងការ​ដំបូង ។ លុយកាក់ ល្អ​បំផុត​មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​ឈ្លោះប្រកែក​គ្នា ៕​

spot_img
×