Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការបតី​អាល្លឺម៉ង់ Angela Merkel ប្រកាស​ឈប់ឈរ​ឈ្មោះ ក្រោយពី​អាណត្តិ​របស់លោក​ស្រី​បញ្ចប់​នៅ​ឆ្នាំ​២០២១

spot_img

​ជា​លើក​ទី​ពីរ​ហើយ អ្នកបោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់​ក្នុងប្រទេស​អាល្លឺម៉ង់​បដិសេធ​រដ្ឋាភិបាលចម្រុះ​របស់​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel ដែល​នេះ​បង្ហាញថា ទិដ្ឋភាព​នយោបាយ​នៅក្នុង​ប្រទេស​នេះ​កំពុងតែ​ផ្លាស់ប្ដូរ​យ៉ាងខ្លាំង​។
​លោកស្រី Merkel បានប្រកាសថា លោកស្រី​នឹងមិន​ឈរឈ្មោះ​ជា​ប្រធាន​គណបក្សនយោបាយ​រប​ស់លោក​ស្រី​បន្តទៀត​ទេ ហើយ​ថា​អាណត្តិ​របស់លោក​ស្រី​ក្នុង​ពេលនេះ​គឺជា​អាណត្តិ​ចុងក្រោយបង្អស់​ហើយ​។

លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ថ្លែង​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​។

​ដោយមាន​សម្ពាធ​ពី​ខាងក្នុង​គណបក្ស​ប្រជាធិបតេយ្យ​គ្រិស្ត​ដែល​ហៅ​កាត់​ថា CDU បាន​ប៉ះពាល់​ដល់​លោកស្រី Merkel តាំង​ពីមុន​ថ្ងៃអាទិត្យ​មកម្ល៉េះ ដោយ​អ្នក​រិះគន់​ផ្ទៃក្នុង​និយាយថា លោកស្រី​មិនគួរ​ឈរឈ្មោះ​បោះឆ្នោត​ម្តងទៀត​ជា​ប្រធាន​គណបក្ស CDU ដែល​គ្រោង​នឹងធ្វើ​ការបោះឆ្នោត​នៅ​ខែធ្នូ ខាងមុខនេះ​នោះទេ​។

​កាលពី​ថ្ងៃ​ចន្ទ លោកស្រី Merkel បាន​បញ្ជាក់ថា លោកស្រី​នឹងមិន​ឈរឈ្មោះ​ជា​ប្រធាន​គណបក្ស​ម្តងទៀត​នៅ​ខែធ្នូ ខាងមុខ​នេះឡើយ ថ្វីត្បិតតែ​លោកស្រី​នឹង​នៅ​បន្ត​កាន់តំណែង​ជា​អធិការបតី​អាល្លឺម៉ង់​រហូតដល់​អាណ​ត្តិ​របស់​លោកស្រី​បញ្ចប់​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ​ក៏ដោយ​។ លោកស្រី​បាន​មានប្រសាសន៍ថា «​ខ្ញុំ​នឹងមិន​ឈរឈ្មោះ​សម្រាប់​តំណែង​នយោបាយ​អ្វី​ទៀត​ទេ ក្រោយពី​អាណត្តិ​របស់ខ្ញុំ​បញ្ច​ប‍់​»​។​

​លោកស្រី Merkel វ័យ​៦៤​ឆ្នាំ បាន​ដឹកនាំ​គណបក្ស​របស់លោក​ស្រី​អស់​រយៈពេល​១៨​ឆ្នាំ​មកហើយ និង​បាន​កាន់តំណែង​ជា​អធិការបតី​អាល្លឺម៉ង់​ចាប់តាំងពី​ឆ្នាំ​២០០៥​មក​៕​សូ​យ​ន​

spot_img
×