Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន​កំពុង​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់ឆ្នេរ​សមុទ្រ ខណៈពេល​ព្យុះ​Yutu វាយប្រហារ​ដែន​គោក​

spot_img

អាជ្ញាធរ​ហ្វីលីពីន​ព្យាករណ៍​ថា ព្យុះ Yutu នឹង​វាយប្រហារ​កោះ Luzon នៅ​ព្រឹក​នេះ ដែលមាន​កម្លាំង​ខ្យល់​150 km/h និង​ខ្យល់​កម្លាំង​កន្ត្រាក់​ដល់​ទៅ​185 km/h ។ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ជម្លៀស​ប្រជាជន​ក្បែរ​ឆ្នេរសមុទ្រ​តាំងពី​ម្សិលមិញ​ម្ល៉េះ​។​

​ព្យុះ Yutu សម្លឹង​ពី​ផ្កាយរណប​

Yutu គឺជា​ព្យុះ​ទី​១៨​ដែល​វាយប្រហារ​ហ្វីលីពីន​ក្នុងឆ្នាំនេះ ហើយ​តែ​៦​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយពី​កំពូល​ព្យុះ​Mangkhut បាន​វាយប្រហារ​កោះ​នេះ​ធ្វើឱ្យ​មនុស្ស​រាប់​សិ​នាក់​ស្លាប់​។ មុន​នោះ​ព្យុះ​Yutu​បាន​បង្ក​មហន្តរាយ​នៅ​ប្រជុំ​កោះ Mariana ដែលមាន​កម្លាំង​ខ្យល់​ដល់​ទៅ 270 km/h ។​

​តាម​មជ្ឈមណ្ឌល​ប្រកាសអាសន្ន​ព្យុះ​អាមេរិក JTWC ព្យាករណ៍​នោះ ព្យុះ​Yutu នឹង​បោះពួយ​សំដៅទៅ​កាន់​ភាគ​ខាងជើង​ឆ្ពោះទៅរក​តំបន់​អាគ្នេយ៍​ប្រទេស​ចិន​ក្រោយ​ឆ្លងកាត់​ហ្វីលីពីន​៕លីសា

រូប​ព្យាករណ៍​ដំណើរ​ព្យុះ​Yutu ដល់​ថ្ងៃទី​២​ខែវិច្ឆិកា​

spot_img
×