Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកមែន​! យក​ជើងមនុស្ស​មក​ផលិត​ស្បែកជើង​? (វីដេអូ)

spot_img

យីហោ​ទាន់​សម័យមួយ​នៅ​កាណាដា បាន​បង្កឱ្យមាន​ការជជែក​យ៉ាង​ពុះកញ្ជ្រោល​ចំពោះ​ផលិតផល​ស្បែកជើង​ថ្មី​របស់ខ្លួន​ដែល​ស្រដៀង​នឹង​ការប្រើ​ស្បែក​មនុស្ស​យកមក​កែច្នៃ​។​

​តាម Daily Mail, ហាង Fecal Matter កំពុង​លក់​ស្បែកជើង​កវែង ដែលមាន​ម្រាមជើង មាន​ខ្នែង​បិសាច និង​កែង​ស្បែកជើង​ដូចជា​ឆ្អឹង ហើយ​ស្បែក​ដែល​ប្រើ​ដូចនឹង​ស្បែក​មនុស្ស​បេះបិទ​។​
​ស្បែកជើង​នេះ​បានធ្វើ​ឱ្យជើង​មនុស្សលោក​ក្លាយទៅជា​ជើង​របស់​សភាវៈ​ភព​ដទៃ​។​

​ប៉ុន្តែ​វា​មានតម្លៃ​មិនធម្មតា​ឡើយ គឺ​ដល់​ទៅ​១០.០០០​ដុល្លារ​ក្នុង​មួយគូ​ឯណោះ​។​

​ទោះបី​មានតម្លៃ​ថ្លៃ​យ៉ាងនេះ​ក្តី តែ​វា​ត្រូវបាន​ក្រុម​អ្នក​រិះគន់​និយាយថា វា​អាចធ្វើឱ្យ​ក្មេងៗ​លោះ​ព្រលឹង ​និង​បាត់​សោភ័ណភាព​របស់​អ្នក​ពាក់​ពេល​ស្ថិតក្នុង​ហ្វូង​មនុ​ស្ស។ វា​គួរតែ​ត្រូវបាន​យកទៅ​ពាក់​ក្នុង​…​ព្រៃ​។​

​ប៉ុន្តែ​មនុស្ស​មួយចំនួន​បែរជា​ស្ងើចសរសើរ ​ថា​វា​ជា​ស្នាដៃ​សិល្បៈ​ដ៏​កម្រ​មាន​ទៅវិញ​។

​ដំបូង​ ​ស្បែកជើង​នេះ​ជាការ​ច្នៃប្រឌិត​តាមរយៈ Photoshop តែ​ក្រោយ​មកវា​ត្រូវបាន​អ្នក​រចនា​ម៉ូត Hannah Rose Dalton និង Steven Raj Bhaskaran កែច្នៃ​វា​។

​ស្បែកជើង​កវែង​នេះ​ត្រូវបាន​ផលិត​ពី silicon ហើយ​ត្រូវបាន​«​កាត់ ដេរ​ផ្ទាល់​» ទើប​វា​អាច​សមល្មម​នឹង​សម្បុរ​អ្នកប្រើប្រាស់​វា​៕​លី​សា​

spot_img
×