Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ត្រូវ​គេ​លួច​ចាប់​យក​បាត់ ៣​ឆ្នាំក្រោយ​ជួប​ក្មេង​សុំទាន​ស្រែក​ហៅ​ថា​ម៉ែ ម៉ែ តែ​នាង​មិន​ទទួលស្គាល់ ចុង​ក្រោយ​ព្រោះ​…!

spot_img

​ម្តាយ​លើ​លោក​នេះ តែង​ទុក​កូន​ជា​ក្តីសង្ឃឹង ជា​គោលដៅ​នៃ​ជីវិត ។ នារី​ចិន​ម្នាក់​ឈ្មោះ DIEM ក្រោយពេល​រៀបការ​ក៏​បង្កើត​បាន​កូនប្រុស​ម្នាក់ ។​

​គ្រួសារ​តូច​របស់​នាង​ពិតជា​សុភមង្គល​ណាស់ ប៉ុន្តែ​ឆាកជីវិត​ពិតជា​ពុំ​ខ្វះ​រឿង​…​ស្មាន​ពុំ​ដល់​ទេ ។​

​ពេល​កូន​ប្រុស​អាយុ​បាន ៦​ឆ្នាំ ថ្ងៃ​មួយ​ពួកគេ នាំគ្នា​ដើរ​លេង ក៏​ស្រាប់តែ​កូនប្រុស​សម្លាញ់​ត្រូវគេ​លួច​ចាប់​យក​ទៅ​បាត់ ។ ពួកគេ​ពិតជា​រន្ធត់ចិត្ត ដើររក​សព្វកន្លែង តែ​ពុំ​ឃើញ​សោះ ។​

… ៣​ឆ្នាំ​កន្លង​ផុត ថ្ងៃមួយ​នាង DIEM កំពុង​ដើរ​តាម​ផ្លូវ​ក៏​ឮស្នូរ​ហៅថា “​ម៉ែៗ​” ។ នាង​ងាក​មក​ក្រោយ ក៏​ឃើញ​ក្មេង​សុំទាន​ម្នាក់ ស្លៀកពាក់​រយ៉េរយ៉ៃ ខ្លួនប្រាណ​ប្រឡាក់ប្រឡូស​សុទ្ធតែ​ដី ហើយ​ស្រែកហៅ​… ម៉ែៗ មិន​ដាច់​ពី​មាត់ ។​

៣​ឆ្នាំ​ហើយ​មែន តែ​នាង​ដឹង​ច្បាស់​ថា វា​គឺជា​កូន​របស់​នាង ប៉ុន្តែ​… ។​

​នាង​សម្រេច​ចិត្ត​ឆ្លើយតប​យ៉ាងខ្លី ៖ “​យី​! មកពីណា​ហ្នឹង ខ្ញុំ​ពុំ​មែន​ជា​ម្តាយ​របស់​ឯង​ទេ​!” ហើយ​ក៏​ដើរ​ចេញ​យ៉ាង​លឿន ។​

​ឃើញបែបនេះ ក្មេង​សុំទាន​រូបនោះ ស្រែកយំ​យ៉ាងខ្លាំងៗ​ថា ៖ ម៉ែ ! ហេតុ​អ្វី​ម៉ែ​មិន​ស្គាល់​កូន​អីចឹង​! ម៉ែ ម៉ែ​… ។​

១០​ថ្ងៃក្រោយ ប៉ូលិស​ក្រសោប​បាន​ក្រុម​ជួញដូរ​ក្មេង​១​ក្រុម​ធំ ហើយ​រំដោះ​បាន​ក្មេងៗ​ជាច្រើន ដែល​ត្រូវ​ពួក​វា​ចាប់​មក​ឲ្យ​ដើរ​សុំទាន​ចិញ្ចឹម​ក្រុម​វា ។ ក្នុងនោះ​ក៏​មានកូនាង DIEM ផងដែរ ។​

​ពេល​នោះ​ឯង​ទើប​រឿង​ពិត​ត្រូវបាន​ទម្លាយ​ចេញ​គឺ​នាង DIEM ពិតជា​ដឹងថា ក្មេង​ថ្ងៃនោះ​ជា​កូន​របស់​នាង តែ​នាង​សម្រេចចិត្ត​សងសឹក​ពួក​ឧក្រិដ្ឋជន​ដែល​ពុំមែន​ធ្វើបាប​តែ​កូន​នាង​ម្នាក់​នោះទេ ។ មាន​ម្តាយ ឪពុក​ច្រើន​នាក់​ទៀត ក៏​រង​ការឈឺចាប់​ដូច​នាង​ដែរ ។ ដូច្នេះ​នាង​សម្រេចចិត្ត​ធ្វើ​មិន​ស្គាល់ តែ​នាង​បាន​រត់​ទៅ​រាយការណ៍​ឲ្យ​ប៉ូលិ​សរឿង​រ៉ាវ​នេះ​ក៏​ដូចជា​ឃ្លាំ​មើល​ការពារ​កូន​នាង ។​

​ពិតណាស់​! នាង​ជា​ម្តាយ​អស្ចារ្យ ហើយ​ពុំ​សម្រាប់​តែ​កូន​ខ្លួន​ប៉ុណ្ណោះ​ទេ ។ ការឈឺចាប់​របស់​នាង​ប្រាកដ​ជា​ធំធេង​ណាស់ ទើប​នាង​មាន​គោល​គំនិត​ចែករំលែក​សម្រាលទុក្ខរ​បស់​ម្តាយ​ដទៃ​ទៀត​ដូចជា​រូបនាង ។​

​គួរ​ឲ្យ​សរសើរមែន​! បើ​អ្នក​វិញ អ្នក​នឹង​ធ្វើ​បែបណា៎​?

​ចន្ទ្រា​

spot_img
×