Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ម្នាក់ ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ៥​គីឡូក្រាម​

spot_img

​ស្ទឹងត្រែង ​៖ ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ម្នាក់ ជាមួយនឹង​វត្ថុតាង​ជាប់​ខ្លួន គ្រឿងញៀន​ចំនួន​៥​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បង្ក្រាប​បាន​ជាក់ស្តែង ក្នុងពេល​ដែល​កំពុង​ចរាច​រណ៍​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ឡាវ កាលពី​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច វាល​ប៉ា​រ៉ា ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ជួប ឌៀ​រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ​រស់នៅ ភូមិ​សំរោង ឃុំ ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។​

​ចាប់​យក​វត្ថុតាង​រួមមានៈ សារធាតុ​ញៀន​ប្រភេទ​ម៉េតំ​ហ្វេ​តា​មីន​ICE ៥​កញ្ចប់​ធំ ទម្ងន់​ប្រមាណ​៥​គីឡូក្រាម​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×