Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទំនាក់ទំនង​កម្ពុជា​ចិន ជា​មិត្ត​ដែក​ថែប​

spot_img

​ភ្នំពេញ ​៖ សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​បក្ស​ក្រុង Tianjin បាន​មើលឃើញ​ថា ប្រជាជន​កម្ពុជា​មាន​ជីវភាព​ធូរធារ មាន​សេដ្ឋកិច្ច​កើនឡើង សង្គម​កម្ពុជា កំពុង​មាន​ភាព​សុខដុមរមនា​មាន​សុខសន្តិភាព ជាពិសេស​ទំនាក់ទំនង​កម្ពុជា​ចិន ជា​មិត្ត​ដែក​ថែប​។ នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ​លោក លី​ហុង ហ្សុ​ង (Li Hongzhong) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​បក្ស​ក្រុង Tianjin ប្រទេស​ចិន​។​

​ក្នុងជំនួប​នោះ​លោក Li Hongzhong បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​លោក​នាយករដ្ឋមន្ត្រី​ចិន ជូន​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ហើយ​លោក​ក៏​បាន​ជម្រាបជូន​សម្តេច​តេ​ជោថា នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​តាមរយៈ​នេះ លោក​បាន​ឃើញ​ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ប្រជាជន​កម្ពុជា មាន​ជីវភាព​ធូរធារ ប្រទេស​កម្ពុជា មាន​សេដ្ឋកិច្ច​កើនឡើង សង្គម​កម្ពុជា កំពុង​មាន​ភាព​សុខដុមរមនា​។ លើសពីនេះទៅទៀត លោក​ឃើញ​ថា ប្រទេស​កម្ពុជា កំពុង​មាន​សុខសន្តិភាព និង​ស្ថិរភាព​ផងដែរ ដែល​នេះ​គឺជា​កត្តា​ដែល​នាំ​ឲ្យ​សម្ដេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​នូវ​ការ​ឈ្នះឆ្នោត យ៉ាង​ភ្លូកទឹកភ្លូកដី ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ក្នុងឱកាស​នោះ​លោក Li Hongzhong ក៏​បាន​សម្ដែង​នូវ​ការអបអរសាទរ ចំពោះ​សម្តេច​តេជោ ក៏ដូចជា គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ទទួល​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​ពី​ការបោះឆ្នោត​កន្លងទៅ​ថ្មីៗ​នេះ លើសពីនេះទៅទៀត លោក​ក៏​បាន​កោតសរសើរ ចំពោះ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ផងដែរ​។ លោក​បាន​មានប្រសាសន៍ថា សម្ដេច​តេជោ គឺជា​មិត្ត​ដែកថែប​របស់​ចិន ហើយ​លោក​ក៏​សូម​សម្ដែង នូវ​ការកោតសរសើរ ចំពោះ​គោលនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដាក់​ចេញ​កន្លងមក​នេះ លើសពីនេះ​ទៅទៀត លោក​ក៏​បាន​គោរព​ជម្រាប​ជូន សម្តេច​តេ​ជោថា ដំណើរ​ទស្សនកិច្ច​របស់លោក មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​រវាង​ថ្នាក់ដឹកនាំ រវាង​ប្រជាជន​ចិន និង​ប្រជាជន​កម្ពុជា ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​សម្ដែង​នូវ​ការអបអរសាទរ ខួប​លើក​ទី​៦០ ឆ្នាំ​នៃ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ និង​ជាពិសេស​រវាង​ទីក្រុង Tianjin និង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក Li Hongzhong ដែល​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក្ខ ពី​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង និង​លោក​នាយករដ្ឋមន្ត្រី​ចិន​ចំពោះ​សម្ដេច​។ សម្តេច​តេជោក៏បាន​អរគុណ​ចំពោះ​ការគាំទ្រ និង​ការកោតសរសើរ​របស់​លោក Li Hongzhong ពី​ភាព​ជោគជ័យ របស់​គណបក្ស​ជា​ជនកម្ពុជា ក៏ដូចជា រូប​សម្ដេច​ផ្ទាល់ ដែល​បាន​ទទួល​ជោគជ័យ ពី​ការបោះឆ្នោត​កន្លងមក​នេះ​។ សម្ដេច​ក៏​អបអរសាទរ​ចំពោះ​ប្រជាជន​ចិន ដែល​ទើបតែ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ នូវ​ស្ពាន​ដែល​វែង​ជាង​គេ​បំផុត លើ​ពិភពលោក ដែល​មាន​ប្រវែង​ប្រមាណ​ជា ៥០​គីឡូ​ម៉ែត​ត្រ សម្ដេច​បាន​មានប្រសាសន៍ថា ពី​អតីតកាល​ចិន មាន​មហា​កំផែង​ដ៏​វែង ហើយ​នៅពេលនេះ​ចិន ក៏​មាន​ស្ពាន​ដ៏​វែង​មួយទៀត​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​យល់ស្រប​ចំពោះ​អ្វី​ដែល លោក Li Hongzhong បានលើកឡើង ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា ទំនាក់ទំនង​រវាង​គ​ណ​បក្ស​ទាំងពីរ​ផងដែរ ហើយ​សម្តេច​ក៏​សម្តែង នូវ​ការអបអរសាទរ​យ៉ាង​ខ្លាំង ចំពោះ​វឌ្ឍនភាព​រវាង​​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន ដែល​មាន​ដំណើរ​ការវិវត្ត​ន៍ ជា​រៀងដរាបមក រហូតមកដល់​ដំណាក់កាល ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ដែល​មក​ដល់ពេលនេះ គឺជា​មិត្ត​ដែក​ថែប ថែម​ទៀត​នោះ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×