Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​របស់​មន្ត្រី​អធិការកិច្ច​ក្រសួង​សាធារណការ ក៏​ចោរ​ត្រូវ​ចោរ​ចូល​លួច​យក​គ្រឿងអលង្កា និង​លុយ​មួយចំនួន​

spot_img

​ភ្នំពេញ ​៖ មន្ត្រី​អធិការកិច្ច​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ត្រូវ​ចោរ​មួយក្រុម ចូលគាល់​ផ្ទះ លួច​លុយ គ្រឿងអលង្កា និង​ទូរស័ព្ទ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ នៅផ្ទះ​លេខ​៤៧A ផ្លូវ​លេខ​២១ ក្រុមទី​៣៦ ភូមិ​ទី​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​សាន សូលី​ណា ភេទ​ស្រី អាយុ ៤៨​ឆ្នាំ មុខរបរ​អធិការកិច្ច​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​។ សម្ភារៈ​បាត់បង់ៈ ខ្សែក​ដាំ​ត្បូង​ពេជ្រ​ចំនួន​២​ខ្សែ ចិញ្ជៀនពេជ្រ​ចំនួន​៣​វង់ ក្រវិល​ពេជ្រ​ចំនួន​២​គូរ ដុំ​មាស​៥​ជី លុយ​ជាង​៣០០០​ដុល្លារ ទូរស័ព្ទដៃ​ម៉ាក​Samsung Note8 ពណ៌​មាស​មួយគ្រឿង​។ ដកហូត​ស្លាកស្នាម​ក្រយ៉ៅ​ម្រាមដៃ​ចំនួន​២​ម្រាម ជាប់​នឹង​ប្រអប់​ដាក់​គ្រឿងអលង្កា​។​

​យោង​តាម​ឈ្មោះ សាន សូលី​ណា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ដែល​ត្រូវជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​សម្ភារៈ​បាត់បង់ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​៣០​នាទី នាង​ខ្ញុំ​បាន​ចាកចេញ​ពី​ផ្ទះ ទៅ​ចូលរួម​កម្មវិធី​ឡើងផ្ទះ របស់​មិត្តភក្តិ នៅ​ម្តុំ​វិមាន​ភ្នំពេញ ជិត​ផ្លូវ​ឯកឧត្តម ជា សុផារ៉ា លុះដល់​ម៉ោង​ប្រហែល​២១​និង​៣០​នាទី ពេល​កម្មវិធី​ចប់ ខ្ញុំ​ក៏​ត្រឡប់មកផ្ទះ​វិញ ពេល​មកដល់​ផ្ទះ​នាង​ខ្ញុំ​ក៏​ដោះ​គ្រឿងអលង្កា ដាក់​ក្នុង​កូន​ទូរ​ឈើ ក្នុង​បន្ទប់ដេក ដោយ​បាន​ចាក់សោ​ត្រឹមត្រូវ និង​ទុក​កូនសោ​លើ​កូន​ទូ និង​ទូរស័ព្ទដៃ រួច​មក​អង្គុយ​ធ្វើ​កិច្ចការ​នៅមុខ​បន្ទប់ដេក រហូតដល់​ម៉ោង​២៤​និង​៣០​នាទី នាង​ខ្ញុំ​មិន​ស្រួលខ្លួន ក៏​លេបថ្នាំ​រួច​ក៏​ចូល​ទៅ​សម្រាក​ក្នុង​បន្ទប់ ដោយ​បាន​បិតទ្វារ​ត្រឹមត្រូវ លុះដល់​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ នាង​ខ្ញុំ​ភ្ញាក់​ពី​ដេក ស្រាប់តែ​ឃើញ​ទូ​ដាក់​គ្រឿងអលង្កា​ចំហ ទើប​ដឹងថា​បាត់ ដោយ​ចោរលួច​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×