Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ម្លឹ​ង​! វៀតណាម​ពង្រាងច្បាប់​ព្រមាន​ដាក់ទណ្ឌកម្ម​បណ្តេញ​ចេញពី​សាលា ចំពោះ​និស្សិត​ដែល​ស្រវឹង ឬ​ប្រព្រឹត្ត​ពេស្យាចារ​៤​លើក​

spot_img

នេះ​គឺជា​ខ្លឹមសារ​ត្រូវបាន​ដាក់ចូល​ក្នុង​ពង្រាង​អនុក្រឹត្យ​ស្តីពី​ការងារ​សិស្ស និស្សិត ក្នុង​បណ្តា​វិស័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​ថ្នាក់មធ្យមសិក្សា​ជាន់ខ្ពស់ ហើយនឹង​ត្រូវបាន​ក្រសួង​អប់រំ​ប្រទេស​នេះ​ដាក់​បង្ហាញ​ដោយ​ចំហ​ដើម្បី​ស្រង់​មតិ រហូតទល់​ថ្ងៃ​២៦ ខែវិច្ឆិកា​។​

​ក្រៅពី​ការលើកឡើង​អំពី​សិទ្ធិ​និង​កាតព្វកិច្ច ការចាត់តាំង គ្រប់គ្រង​។​ល​។ គេ​បានកំណត់​អំពី​កម្រិត​ពិន័យ​៤​កម្រិត​ផ្សេងគ្នា​គឺ ៖ ស្តីបន្ទោស ព្រមាន ផ្អាក​មាន​ពេល​កំណត់ ហើយ​បណ្ដេញចេញ​។​

​ប្រការ​ដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​និស្សិត​ដែលមាន​សកម្មភាព​ធ្វើ​ពេស្យាចារ​លើក​ទី​១, ទី​២ ទី​៣ ទី​៤ នឹងរង​ការទទួល​ការពិន័យ​តាម​កម្រិត​ខាងលើ ។​ចំពោះ​និស្សិត​ដែលជា​អ្នករៀបចំ សមគំនិត ឈ្មួញកណ្ដាល ក៏​នឹងត្រូវ​ផ្អាក​ការរៀនសូត្រ ហើយ​ប្រគល់ឱ្យ​សមត្ថកិច្ច​ដោះស្រាយ​។ ការបណ្តេញ​ចេញពី​សាលា​ក៏​ត្រូវបាន​អនុវត្តន៍​ចំពោះ​ទង្វើ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​ម៉ោង​រៀន ស្រវឹង​ពេល​មក​រៀន លេងល្បែង​ស៊ីសង​ក្នុង​ថ្នាក់ ចែកចាយ​រឿង​អាសអាភាស អូសទាញ​អ្នកដទៃ​ប្រើប្រាស់​គ្រឿងញៀន​។​ល​។

​ធម្មតា​មាន​ភ្លើង​ទើប​មាន​ផ្សែង ពិសេស​ក្នុង​មួយ​រយៈពេល​កន្លងទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​នេះ​តែង​សរសេរ​ពី​រឿងរ៉ាវ​«​លក់ខ្លួន​» ដើម្បី​ដោះស្រាយ​ថវិកា​សិក្សា​របស់​យុវនារី​ជា​និស្សិត ។​មហាជន​ផ្តល់យោបល់​ថា គេ​គួរ​មាន​វិធាន​ការសម្រួល​ឱ្យ​និស្សិត​ក្រីក្រ​មានលទ្ធភាព​ខ្ចីប្រាក់​ដើម្បី​រៀន​ជាជាង​បង្កើត​ច្បាប់​ដើម្បី​ផ្តន្ទាទោស​បែបនេះ​។​ចំពោះ​ទង្វើ​សេព​គ្រឿងញៀន សុរា ល្បែងស៊ីសង វា​ហាក់ដូចជា​រឿង​ដែល​ត្រូវបាន​កំណត់​ក្នុង​ច្បាប់ព្រហ្មទណ្ឌ​រួចមកហើយ​ដែរ​៕
​សូ​យ​ន​

spot_img
×