Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​ទេ​ថា​មានការ​ចាប់ជាតិ​? មើល​កាយវិការ​ជ្រូក​និង​ព្រាប ដឹង​ហើយ​

spot_img

បុណ្យ​និង​បាប​ក្នុង​វាល​វដ្ត​សង្សារ​នៃ​ការកើត ចាស់ ឈឺ ស្លាប់ គឺជា​ក្រឹ​ត​ក្រម​ដែល​គ្មាន​មនុស្ស​ណា​ចៀសវាង​បាន​។​

​ព្រាប​ឱនក្បាល​ថ្វាយបង្គំ​ពីមុខ​ព្រះ​ភក្ត្រ​ព្រះពុទ្ធ​នៅក្នុង​វត្ត​មួយ​ភាគខាងត្បូង​ប្រទេស​ចិន

​​ក្នុងពេលដែល​ពុទ្ធសាសនិក កំពុង​អង្គុយ​ស្តាប់​ព្រះសង្ឃ​សម្តែងធម៌​នោះ ស្រាប់តែ​ព្រាប​មួយ​ក្បាល​មិនដឹង​ហើរ​មក​ទីណា បាន​ចុះមក​នៅ​ពីមុខ​រូប​ព្រះពុទ្ធ ហើយ​ឱនក្បាល​គោរព​យ៉ាងយូរ ហាក់ដូចជា​វា​កំពុង​បួងសួង​អ្វីមួយ​អ៊ីចឹង​។ អ្នកមាន​វត្ត​មាននៅ​ទីនោះ​ពិតជា​ស្រឡាំងកាំង ហើយ​នឹក​គិតថា ព្រាប​មួយ​ក្បាល​នេះ​វាយ​ល់ ដឹង ចេះ​គោរព​ព្រះ ក៏ដោយ​សារ​ពី​ជាតិ​មុន​វា​ប្រាកដជា​ធ្លាប់ធ្វើ​បែបនេះ​។​ប្រហែលជា​បាបកម្ម​សង​មិនទាន់​អស់ ទើប​វា​ចាប់ជាតិ​ក្លាយជា​សត្វ​ព្រាប​ក្នុង​ជាតិ​នេះ ប៉ុន្តែ​វា​មិនបាន​បំភ្លេច​ករណីយកិច្ច​ដែល​វា​ធ្លាប់​បានធ្វើ​កាលពី​ជាតិ​មុន​ឡើយ​។​

​រឿង​មួយទៀត​ស្រដៀង​គ្នា​នេះដែរ កើតឡើង​នៅ ឃុំ​យ៉ុង​ជី​,​ស្រុក​វេន​ចូ ខេត្ត ចឺ​ជាំ​ង ប្រទេស​ចិន នា​អារាម​មួយ​ក្នុងភូមិ ខណៈពេលដែល​ពលរដ្ឋ​នៅ​ទីនោះ​កំពុង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ប្រពៃណី​(២០១៥) ស្រាប់តែ​ហេតុការណ៍​ចម្លែក​មួយ​បាន កើតឡើង​។​

​ជ្រូក​មួយ​ក្បាល​បានបង្ហាញ​ខ្លួន​នៅ​ច្រកចូល​ព្រះវិហារ វា​បាន​បន្ទន់​ជើង​មុខ​ទាំង​គូ​ប្រៀបបាន​នឹង​មនុស្ស​យើង​លុតជង្គង់​រាប់​ម៉ោង ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​សម្លឹង​ឃើញបែបនេះ ព្រះចៅអធិការ​វត្ត​ក៏​ចេញមកក្រៅ រួច​សម្តែងធម៌​នៅ​ពីមុខ​វា​។ ក្នុងពេលដែល​ព្រះចៅអធិការ​សូត្រធម៌ វា​សម្ងំស្ងៀម ហើយ​ពេលដែល​ព្រះអង្គ​សូត្រ​ចប់ វា​ក៏​ងើប​បែរ​ខ្លួន​រត់​ចេញទៅ​ក្រៅ​បាត់ទៅ​។​

​អ្នកមាន​វត្ត​មាននៅ​ទីនោះ​ជឿថា ជ្រូក​មួយ​ក្បាល​នេះ​ពី​ជាតិ​មុន​ធ្លាប់ជា​មនុស្ស​ធ្វើ​ទង្វើ​អាក្រក់ ប៉ុន្តែ​ចុងក្រោយ​នៃ​ជីវិត​របស់គេ គេ​បានដឹងខ្លួន ហើយ​ខំប្រឹង​ប្រតិបត្តិ​អំពើ​ល្អ​។ នៅ​ជាតិ​នេះ​ទោះ​កើត​មកជា​ជ្រូក​ក្តី ប៉ុន្តែ​នៅ​ចងចាំ​ពី​ករណីយកិច្ច​គោរពបូជា​ព្រះ បំណង​ជាតិ​ក្រោយៗ​ទៀត​អាច​ក្លាយជា​មនុស្ស​បាន​។​
​លោក Huang ជា​ម្ចាស់​ជ្រូក​ទម្ងន់​១៥០​គីឡូ​នេះ​ឱ្យដឹងថា ជ្រូក​របស់គាត់​បានរ​ត់​ចេញពី​ទ្រុង​នៅ​ព្រឹក​ថ្ងៃទី​២២ មុនពេល​ដែល​គេ​ត្រៀម​សម្លាប់​វា​យកសា​ច់លក់ ។​យ៉ាងណាក្តី ក្រោយមក​វា​ត្រូវបាន​គេ​ចាប់យក​ទៅធ្វើ​សាច់ ដោយ​ពុំ​ដឹងថា​មុន​នោះ​វា​បាន​រត់​មក​វត្ត​ដើម្បី​ស្តាប់ធម៌​សោះ​។​ម្ចាស់​ជ្រូក​រូបនេះ​ពិតជា​ស្តាយក្រោយ ព្រោះ​ពុំបាន​ដឹង​រឿងរ៉ាវ​ដែល​វា​មក​លុតជង្គង់​សុំ​ធម៌​ដូច្នេះ​សោះ​។​

​ហេតុនេះ អ្នក​ទាំងឡាយ​គប្បី​ដឹងថា កើត​ចាស់ ឈឺ ស្លាប់ ជា​ក្រឹ​ត​ក្រម​ដែល​គ្មាន​នរណា​ចៀសបាន ទោះ​ល្អ ឬ​អាក្រក់ មិនអាច​គេច​រួច​បានឡើយ​។​

​ដូច្នេះ​ពេល​នៅមាន​ជីវិត អ្នក​ទាំងឡាយ​គួរ​គប្បី​ដឹងថា​ខ្លួន​ត្រូវ​រស់​និង​ធ្វើ​បែបណា​ហើយ​៕សូ​យ​ន​

spot_img
×