Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​លោក​! អ្នកដំណើរ​ទាំងអស់​ស្រែក​បន់ស្រន់ ខណៈ​យន្តហោះ Boeing 737 MAX 8 កំពុង​ជួប​បញ្ហា មុនពេល​ធ្លាក់​… (​វីដេអូ​)

spot_img

​បន្ទាប់ពី​ស្រង់​យក​សាកសព​ជនរងគ្រោះ​បាន ៦ ពី​ក្នុង​ទឹកសមុទ្រ ទីកន្លែង​ដែល​យន្ត​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី Boeing 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air បាន​ធ្លា​ក់នៅ​ជិត​ទីក្រុង Jakarta កាលពី​ថ្ងៃ​ចន្ទ នោះ​ក្រុមមន្ត្រី​ស្រាវជ្រាវ និង​ស​ង្រោះ​បាន​និយាយថា ពួកគេ​មានការ​បារម្ភ​ថា នឹង​គ្មាន​នរណាម្នាក់​នៅលើ​យន្តហោះ​នោះ​នៅ​រស់រានមានជីវិត​នោះទេ ។​

​ប្រធាន​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Basarnas លោក Bambang Suryo Aji បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ថា​៖ «​តាម​ការព្យាករណ៍​រប​ស់​ខ្ញុំ គឺថា​គ្មាន​នរណាម្នាក់​បាន​រួច​ផុតពី​ការស្លាប់​នោះទេ ព្រោះ​ពួកយើង​បាន​ត្រឹម​ស្រង់​បាន​ផ្នែក​នៃ​សាព​ប៉ុណ្ណោះ ។ វា​មាន​រយៈពេល​ពីរ​បី​ម៉ោង​ទៅហើយ ចាប់តាំងពី​យន្តហោះ​នេះ​បាន​ជួប​គ្រោះថ្នាក់ ដូច្នេះ វា​ប្រាកដ​ណាស់​ថា មនុស្ស​ទាំងអស់​ចំនួន ១៨៩ នាក់ នឹងត្រូវ​ស្លាប់​ទាំង​អស់ហើយ​» ។​

​ថង់​សាកសព​ចំនួន ២១ ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​មួយ នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង Jakarta សម្រាប់​កំណត់​អត្តសញ្ញាណ ខណៈ​ក្រុម​សង្គ្រោះបាន​បន្ត​រុករក​នៅក្នុង​សមុទ្រ ។ យោងតាម​ភ្ញាក់​ងារ​ស្រាវជ្រាវ និង​សង្គ្រោះ​ជាតិ​ឥណ្ឌូនេស៊ី នោះ​សាកសព​ចំនួន ៦ ត្រូវបាន​រកឃើញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃនេះ ហើយ​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​តែមួយ ។​

​លោក Yohanes Sirait អ្នកនាំពាក្យ​ឲ្យ AirNav Indonesia បាន​ប្រាប់ CNN ថា ជើងហោះហើរ Flight JT-610 នេះ​បានធ្វើ​ការស្នើសុំ​មួយ ទៅកាន​ផ្នែក​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស ដើម្បី​វិល​ត្រឡប់មក​ព្រលាន​វិញ ស្ថិតនៅ​ចម្ងាយ​ប្រហែល ១២ ម៉ៃ​ល៍ ក្រោយ​ហោះហើរ ប៉ុន្តែ ពុំបាន​បញ្ជាក់ថា​មាន​គ្រោះអាសន្ន​ណាមួយ​កំពុង​កើតឡើង​នោះទេ ។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា យន្តហោះ​នឹងត្រូវ​បានផ្តល់​អាទិភាព​ចុះចត នៅពេល​មានការ​ស្នើសុំ​បែបនេះ ប៉ុន្តែ ក្រុម​គ្រប់គ្រង​ចរាចរ​ណ៍​ផ្លូវអាកាស បាន​បាត់បង់​ការទាក់ទង​ជាមួយ​យន្តហោះ​ភ្លាមៗ​បន្ទាប់ពី​ការស្នើសុំ ។ យន្តហោះ​ពុំបាន​វិលត្រឡប់​មកវិញ​ទេ បើ​ផ្នែក​តាម​រ៉ា​ដា ។​

​នាយករ​ប់ស​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air លោក Edward Sirait បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក TV1 នៅក្នុង​បទសម្ភាសន៍​ថា យន្តហោះ​នេះ​បាន​រាយការណ៍​ថា​មាន​បញ្ហា​មួយចំនួន​នៅពេល​យប់ មុនពេល​ហោះហើរ​ពី Denpasar ទៅកាន់ Jakarta ។ លោក​បន្តថា ក្រុម​វិស្វករ​បានធ្វើការ​ត្រួតពិនិត្យ និង​ជួសជុល​បញ្ហា​នេះ និង​រាយការណ៍​ថា យន្តហោះ​បាន​ត្រៀម​រួចហើយ​ក្នុងការ​ហោះហើរ ។ ប៉ុន្តែ អ្វីៗ​ពុំ​នឹកស្មានថា វា​បាន​កើតឡើង​បែបនេះ ។​

​សូមបញ្ជាក់ថា យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ​ផ្ទុក​មនុស្ស​ទាំងអស់​ចំនួន ១៨៩ នាក់ ក្នុងនោះ​មាន​មនុស្ស​វ័យ​ជំទង់ ១៧៨ នាក់​, កុមារ​ម្នាក់​, ទារក ០២​នាក់​, ពី​ឡុ​ត ០២​នាក់ និង​ក្រុម​សហសេវិក ០៦​នាក់​ផ្សេងទៀត ។​

​ទោះយ៉ាងណា សម្រាប់​ពេលនេះ យើង​ពិតជា​មានការ​ស្លុតរន្ធត់​ខ្លាំងណាស់ ខណៈដែល​ផេ​កមួយ​ឈ្មោះ Dunia Viral Kini
បាន​បង្ហោះ​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ខណៈពេល​អ្នកដំណើរ​ទាំ​ង​អស់​ដែលមាន​ការព្រួយបារម្ភ​ពី​អាយុជីវិត​ពួកគេ បាន​ស្រែក​បន់ស្រន់​ឡើង​ទ្រហឹង​គួរ​ឲ្យ​អាសូរ​បំផុត ខណៈពេល​យន្តហោះ​កំពុង​ជួប​បញ្ហា មុនពេល​វា​ធ្លាក់ចូល​សមុទ្រ ៕ ដោយ​៖ ឧ​ត្ត​ម (news.asiantown)

spot_img
×