Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាប់​ក្នុង​ផ្សារ​ទំនើប​អស់​មួយ​យប់ បុរស​ម្នាក់​ភ័យ​ខ្លាំងពេក ញ៉ាំអាហារ និង​ចំណី​ក្នុង​នោះ​អស់​យ៉ាងច្រើន តម្លៃ​ជិត ១.០០០០​ដុល្លា​រ

spot_img

​បុរស​ធា​ត់ម្នាក់ បាន​ញ៉ាំ​អាហារ និង​នំ​យ៉ាងច្រើន​ដែល​មាន​តម្លៃ ៨.០០០​ដុល្លារ បន្ទាប់ពី​គាត់​​បាន​ជាប់​នៅក្នុង​ផ្សារ​ទំនើប Kroger អស់​ពេល​មួយ​យប់​។

​លោក Liam Norris អាយុ ៤៧​ឆ្នាំ បាន​ជាប់​ក្នុង​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Oakland រដ្ឋ​កាលីហ្វ​ញ៉ា អស់​ពេញ​មួយ​យប់ ដោយសារតែ​គាត់ បាន​ទៅ​ចូល​បន្ទប់ទឹក ចំ​ពេល​ម៉ោង​ដែល​ផ្សារ​ទំនើប​នោះ​​ជិត​បិទ ហើយ​នៅពេល​ដែល​គាត់​ចេញ​ពី​បន្ទប់ទឹក​មកវិញ ស្រាប់តែ​បុគ្គលិក​បំរើការ​នៅ​ទីនោះ​ ​បាន​ចាក់សោរ បិទ​ភ្លើង និង​ចេញទៅ​ផ្ទះ​អស់​។​

​បុរស​ធាត់​ខាងលើ បាន​អះអាង​ថា គាត់​មាន​អារម្មណ៍​ភ័យ​យ៉ាងខ្លាំង​ដោយសារតែ​គាត់​បាន​ទុក​​ទូរស័ព្ទ​នៅក្នុង​ឡាន និង​គ្រោង​ចូល​បន្ទប់ទឹក​មួយ​ភ្លែត ប៉ុន្តែ​ស្រាប់តែ​ត្រូវ​ជាប់​ក្នុង​នោះ​សោះ​។ គាត់​ភ័យ​ខ្លាំងពេក មិន​អាច​ធ្វើ​អ្វី​បាន មាន​តែ​រក​ចំណីអាហារ និង​នំនែក​ញ៉ាំ។​

​គាត់​អះអាង​ថា “​នៅពេលដែល​ខ្ញុំ​ភ័យ ខ្ញុំ​តែងតែ​ចង់ញ៉ាំ។ នៅពេលដែល​ខ្ញុំ​ដឹងថា ខ្ញុំ​ជាប់​ក្នុង​ផ្សារ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​វិលវល់ រក​ធ្វើ​អ្វី​មិន​កើត​សោះ ក្រៅតែពី​ញ៉ាំ”​។​

​លោក Liam Norris បាន​ចេញពី​ផ្សារ​ទំនើប​រួច​វិញ នៅ​ពេល​ព្រឹក​ប៉ុន្តែ​គាត់​បានញ៉ាំ​របស់របប​ ​នៅក្នុង​ហាង​នោះ​អស់​យ៉ាងច្រើន​មិន​គួរ​ឲ្យ​​ជឿ​។ ចំណី និង​អាហារ​ដែល​គាត់ញ៉ាំ ពេល​កំពុង​ជាប់​​មានដូចជា សាច់​ក្លាស្សេ និង​ពពួក​នំ​កញ្ចប់ និង​សូកូឡា​ជាច្រើន​។​

​លោក​ថា គាត់​បាន​ហូប​អាហារ​អស់​យ៉ាងច្រើន ដោយសារតែ​គាត់​ភ័យ​ប៉ុណ្ណោះ​។​

​លោក​អះអាង​ដូច្នេះ​ថា “​នៅពេលដែល​ខ្ញុំ​នៅ​កន្លែង​ងងឹត ខ្ញុំ​មាន​អារម្មណ៍​ភ័យ​។ ខ្ញុំ​ចាប់ផ្តើម​ញ៉ាំ ដូច្នេះ​ខ្ញុំ​នឹង​មិន​មាន​ពេល​គិតថា ទង្វើ​របស់​ខ្ញុំ​អាច​ឲ្យ​ខ្ញុំ​ជាប់គុក​បាន ដូច្នេះ​ខ្ញុំ​ក៏​ញ៉ាំរហូតដល់​ព្រឹក​ឡើង​”៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport​

spot_img
×