Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិភោគ​មី​កញ្ចប់​ច្រើន កើន​ហានិភ័យ​កើត​ជំងឺ​បេះដូង​

spot_img

​មនុស្ស​សឹងតែ​គ្រប់គ្នា​សុទ្ធតែ​ដឹងថា បរិភោគ​មី​កញ្ចប់​ច្រើន​មិនល្អ​សម្រាប់​សុខភាព ។ ប៉ុន្តែ​ថ្មីៗ​នេះ ការស្រាវជ្រាវ​មួយ​នៅ​កូរ៉េខាងត្បូង បានបញ្ជាក់​ការបរិភោគ​មី​កញ្ចប់​មិនល្អ​សម្រាប់​សុខភាព​យ៉ាងដូចម្តេច ។​

​ការស្រាវជ្រាវ​អនុវត្តន៍​លើ​មនុស្ស​ជាង ១០.៧០០ នាក់ នៅ​កូរ៉េខាងត្បូង បង្ហាញថា បរិភោគ​មី​កញ្ចប់​អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ​បេះដូង​, ពិសេស​គឺ​ស្ត្រី​, តាម popsugar ។​

​អ្នកចូលរួម​ការស្រាវជ្រាវ​ទាំងអស់​មាន​អាយុ​ពី​១៩ ទៅ ៦៤ ឆ្នាំ ។ កូរ៉េខាងត្បូង​ត្រូវបាន​ចាត់ទុកថា ប្រទេស​បរិភោគ​មី​កញ្ចប់​ច្រើន​បំផុត​លើ​ពិភពលោក ។​

​លទ្ធផល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Journal of Nutrition បង្ហាញថា ស្ត្រី​បរិភោគ​មី​កញ្ចប់​ច្រើន​ក៏​ងាយ​កើត​ជំងឺ​បំប្លែង​ជាង ។ នេះ​ជា​ស្ថានភាព​ដែល​ក្នុងពេល​តែមួយ​សី​រា​ង្គ​លេចចេញ​កត្តា​មាន​ហានិភ័យ​បង្ក​ជំងឺ​ជាច្រើន ដូចជា​ធាត់​, លើសឈាម​, កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​, ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ស្ថិរភាព ។ ទាំងអស់​សុទ្ធតែ​ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​, ស្ត្រូ​ក និង​ទឹកនោមផ្អែម ។​

​ប៉ុន្តែ​ការស្រាវជ្រាវ​ឲ្យ​ដឹងថា គ្រោះថ្នាក់​ទាំងនេះ​សំខាន់​កើតមាន​ចំពោះ​ស្ត្រី​គឺ​ពុំមែន​បុរស ។ «​ស្ត្រី​បរិភោគ​មី​កញ្ចប់​តិច​បំផុត​២​ដង​ក្នុង​១​សប្តាហ៍ មាន​ហានិភ័យ​កើត​ជំងឺ​បំប្លែង​ខ្ពស់ជាង ៦៨% ការស្រាវជ្រាវ​បញ្ជាក់​» ។​

​បរិមាណ​សូ​ដ្យូ​ម​ខ្ពស់​ក្នុង​មី​កញ្ចប់​ពុំមាន​ប្រយោជន៍​សម្រាប់​សុខភាព ជា​រឿង​ត្រូវ​បានដឹង​តាំងពី​យូរ ។ តែ​កត្តា​សំខាន់​បង្ក​គ្រោះថ្នាក់​គឺជា​មី ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​លទ្ធផល​គួរ​ឲ្យ​បារម្ភ ក្រោយពេល​ត្រួតពិនិត្យ​ដំណើរការ​រំលាយ​មី​កញ្ចប់ នោះ​គឺ​សរីរាង្គ​មនុស្ស​ពិបាក​រំលាយ​អាហារ​ដែល​ពេញ​ទៅដោយ​សារធាតុ​ថែទាំ​ដូចជា​មី​កញ្ចប់ ។ សារធាតុ​ថែទាំ ឬ​ហៅថា TBHG ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​រលាយ​ក្នុង​ប្រេង​ខ្លាញ់ ។ វា​ជួយ​អូសបន្លាយ​អាយុ​អាហារ និង​ធ្វើ​ឲ្យ​ពិបាក​រំលាយ​ជាង​ធម្មតា ។​

​ប៉ុន្តែ រឿងនេះ​ពុំ​មានន័យថា យើង​ដាច់ខាត​មិនត្រូវ​បរិភោគ​មី​កញ្ចប់ ។ «​បរិភោគ ១ ឬ ២ ដង ក្នុង​១​ខែ នោះ​មិនជា​អ្វី​ឡើយ​, តែ​បរិភោគ ២ ទៅ ៣ ដង ក្នុង​១​សប្តាហ៍ នឹងមិន​ល្អ​», ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹង ៕​លី​សា​

spot_img
×