Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការដេញថ្លៃ គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤ ក្នុង​ទំហំ​ទឹកប្រាក់ ៣០​លាន​ដុល្លារ ក្រោម​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​

spot_img

​ភ្នំពេញ​ ៖ គម្រោង​ការពារ​ទឹកជំនន់ និង​ការកែលម្អ ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន នៅ​ទីក្រុង​តុ​ក្យូ ប្រទេស​ជប៉ុន បាន​នាំមក​នូវ​ផ្លែផ្លា​យ៉ាង​ធំធេង ដោយ​គម្រោង​នេះ​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ​ជា ៣០​លាន​ដុល្លារ​អាមេរិក ។​

លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ក្រោយ​ពី​អញ្ជើញ​ទៅ​ទស្សនកិច្ច និង​ចូលរួម​ការដាក់អោយ​ដេញថ្លៃ នៃ​គម្រោង​នេះ​។​

ដើម្បី​បញ្ជាក់​ឲ្យបាន​ច្បាស់​ពី​គម្រោង​ជំនួយ​របស់​ប្រទេស​ជប៉ុន​ក្នុង​ជំហាន​ទី​៤​នេះ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ធ្វើ​សន្និសីទ​ការ​សែត​មួយ នៅ​សាលា​រាជធានី​ភ្នំពេញ ។ ក្នុង​សន្និសីទ​ការ​សែត​នោះ​លោក នួន ផា​រ័ត្ន មានប្រសាសន៍ថា លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ឲ្យ​លោក និង​លោក សាំ ពិសិដ្ឋ ដឹកនាំ​គណៈប្រត្តិភូ​មួយ​ក្រុម ទៅ​ចូលរួម​នៅក្នុង​គម្រោង​ការដេញថ្លៃ គម្រោង​ការពារ​ទឹកជំនន់ និង​ការកែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ នៅក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​៤ នៅ​ប្រទេស​ជប៉ុន ដែល​ជា​ម្ចាស់​ម​សាមី​នៃ​ជំនួយ​” ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក នួន ផា​រ័តុ្ន បានឲ្យដឹងថា គណៈប្រតិភូ ដែល​បាន​អញ្ជើញ ទៅ​ប្រទេស​ជប៉ុន បាន​សម្រេច​ការងារ​ពីរ​សំខាន់ៗ គឺ​ការដេញថ្លៃ​គម្រោង និង​ការជួប​ពិភាក្សា ការងារ​ជាមួយ​មន្ត្រី ជាន់ខ្ពស់ របស់​អង្គការ JAICA ។ គម្រោង​នេះ គឺជា​គម្រោង​ដែល​យើង​បន្ត ពី​គម្រោង​មុនៗ ប៉ុន្តែ​ជា​គម្រោង ជំនួយឥតសំណង (Great A) យើង​មិន​មាន​ជាប់ ជា​បំណុល និង​ជា​កតព្វកិច្ច​អ្វី ដែល​ត្រូវ​សង​អ្វី​ទៅ​ភាគី​មិត្ត​ជប៉ុន នោះ​វិញ​ទេ ។​

លោក​ក៏​បាន​ពន្យល់ ពី​មូលហេតុ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើ​ការដេញថ្លៃ​គម្រោង​នេះ នៅ​ទីក្រុង​តុ​ក្យូ ក្នុងនាម​ខ្លួន​ជា​ម្ចាស់​គម្រោង ក៏​ព្រោះ​ជា​គោលនយោបាយ របស់​ជប៉ុន ដែល​តម្រូវឲ្យ​ធ្វើ​ការសហកា​រ ជាមួយ​ក្រុមហ៊ុន គង់​ស្យ៊ូ​តង់​មួយ​របស់​ជប៉ុន ដែល​ក្រុមហ៊ុន​នេះ គឺជា​អ្នក​រៀបចំ​ដំណើរការ​សហការ ជាមួយ​រាជធានី​ភ្នំពេញ​នេះ តាំងពី​ដើម​រហូត​ដល់​ចប់ ។ ដូច្នេះ​អ្វីៗ​ទាំងអស់នេះ ត្រូវ​ធ្វើឡើង​ជាមួយ ជំនាញការ​របស់​ក្រុមហ៊ុន គង់​ស្យ៊ូ​តង់ និង​ត្រូវ​ធ្វើឡើង ក្រោម​ការរៀបចំ ដោយ​ក្រុមហ៊ុន គង់​ស្យ៊ូ​តង់ ដែល​រៀបចំ​នៅ​ទីក្រុង​តុ​ក្យូ ក្រោម​ការចូលរួម ពី​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន ។​

លោក​អភិបាលរង​រាជធានី​ភ្នំពេញ បាន​បន្ថែមថា “​ការដេញថ្លៃ​លើ​គម្រោង ការពារ​ទឹកជំនន់ និង​ការ​ការកែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤ គម្រោង​ទាំង​ពីរ​នេះ មានតម្លៃ​ស្មើ​នឹង​ទឹកប្រាក់ ៣០​លាន​ដុល្លារ​អាមេរិក​” ។ ក្រោយ​ពី​ការដេញថ្លៃ លោក​បាន​ជួបប្រជុំ​ជាមួយ និង​មន្ត្រីជាន់ខ្ពស់ របស់​អង្គការ​ចៃ​កា (JAICA) ដោយ​បាន​ពិភាក្សា បញ្ហា​ដែល​នៅ​សេសសល់ ស្ថិត​ក្នុង​ក្របខណ្ឌ ការអនុវត្ត គម្រោង​បច្ចុប្បន្ន ដែល​រួម​ទាំង​គម្រោង កែលម្អ​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ រួម​ទាំង​ផលប៉ះពាល់ ដែល​អាច​កើត​ចេញ ពី​ការអនុវត្ត​គម្រោង​ការការពារ​ទឹកជំនន់ និង​ការកែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤​នេះ ដែល​នូវមាន​ផលប៉ះពាល់​ខ្លះ ដែល​យើង​ត្រូវ​ធ្វើ​ការពិភាក្សា និង​ប្រាប់​ទៅកាន់​ភាគី JAICA វិញ ដើម្បី​រក​ដំណោះស្រាយ ដែល​អាច​ទទួលយកបាន ។​

លោក​បន្តថា “​យើង​ធ្វើ​ការពិភាក្សា​បន្ត​ទៅមុខ​ទៀត អាច​ដល់​ជំ​ហ៊ាន​ទី​៥ ដោយ​យើង​ធ្វើការ​សិក្សា អំពី​តំបន់​ជុំវិញ​ប្រលាន​យន្តហោះ​ពោធិ៍ចិនតុង ដែល​អាច​នឹងរង ការគំរាមកំហែង ពី​ការ​ជន​លិច ដោយ​ជំនន់​ទឹកភ្លៀង ដែល​យើង​ត្រូវតែ​សិក្សា ធ្វើ​យ៉ាងម៉េច ដោះ ស្រាយ​​អោយបាន​លើ​គម្រោង​២​សំខាន់ៗ រួមមាន កិច្ចសហប្រតិបត្តិការ​ណ៍ ជំនួយ​បច្ចេកទេស លើ​ការងារ​គ្រប់គ្រង ប្រព័ន្ធ​ទឹក​កង្វក់ និង​ការកែលម្អ និង​ការគ្រប់គ្រង នូវ​ប្រព័ន្ធ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ដែល​ភាគី JAICA បាន​អនុម័ត្ត​រួចរាល់​ហើយ នៅចាំ​តែ​សម្រេច​ថា នឹង​ចាប់ផ្តើម នៅពេល​ណា​ប៉ុណ្ណោះ​។​

លោក នួន ផា​រ័ត្ន បាន​ក៏​បាន​បន្តទៀតថា “​យើង​បាន​សំណូមពរ និង​ជម្រុញ​ឲ្យ​ជប៉ុន​គាំទ្រ នូវ​គម្រោង​មួយ ដែល​ជា​គម្រោង​សំខាន់​ផងដែរ សម្រាប់​ក្របខណ្ឌ ក្នុង​រាជធានី​របស់​យើង​គឺ​ការបង្កើត នូវ​ស្ថាន​នី​យ ប្រព្រឹត្តិកម្ម​ទឹក​កង្វក់ ក្នុង​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​ប៉ែក​ខាងត្បូង ដែល​គម្រោង​នេះ គឺ​ស្ថិត​ក្នុង​ការសិក្សា មូលដ្ឋាន ដែល​យើង​នឹងត្រូវ​បញ្ចប់ នៅ​ចុងខែ​៤ ។ នៅ​ពេល​បញ្ចប់ ការសិក្សា​នេះ យើង​នឹង​មាន​មូលដ្ឋានគ្រឹះ ក្នុង​ការស្នើ​សុំ ឲ្យ​ភាគី​ជប៉ុន ជួយ​នៅ​ក្នុង​ការសាងសង់ ស្ថានីយ ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​នេះ ពីព្រោះថា បើ​យើង​មិន​ប្រឹងប្រែង លើ​ការងារ​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​នេះ​ទេ បរិស្ថាន​របស់​យើង អាច​នឹង​រង​ការ​គំរាម​គំហែង ជាពិសេស​គឺ​ទន្លេ​យើង​នេះ​ឯង​។​

គួរបញ្ជាក់​ថា គម្រោង​ការពារ​ទឹកជំនន់ និង​ការកែលម្អ ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​អនុវត្ត រួមមាន ៖ ១-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ ។ ២-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូន  ពេញ ប្រវែង ៤.៤​គីឡូម៉ែត្រ​។​

៣-​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​។ ៤-​តម្លើងរ​បា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅ​មុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ ព្រះ​គន្ល​ង់​១ ព្រះ​គន្ល​ង់​២ និង​ផ្សារ​ចាស់​និង​ទី​៥-​ផ្តល់​រថយន្ត​បូមទឹក​ចល័ត ចំនួន ២​គ្រឿង​ផង​ដែរ​៕ ដោយ ​៖ ​កូឡាប​

spot_img
×