Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​នឹង​ត្រូវ​កាត់បន្ថយ បើ​អ្នក​ញ៉ាំតែខ្មៅ​ទៀងទាត់​

spot_img

​ការផឹក​តែ​ខ្មៅ​ជា​ទៀងទាត់ វា​នឹង​អាច​ជួយ​អ្នក​ក្នុង​ការកាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឹ​ទឹកនោម​ផ្អែម​។ បើ​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បានឲ្យដឹងថា អត្រា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ថយចុះ​ក្នុង​ប្រទេស​ដែល​មនុស្ស​ជាច្រើន​ផឹក​តែ​ខ្មៅ ។​

​អ្នកស្រាវជ្រាវ អា​រី​យែល បឺ​រ៉េ​ស្នេ​ក (Ariel Beresniak) បាន​មើល​ទៅលើ​អ្នក​ដែល​ទទួលទាន​តែ​ខ្មៅ​ក្នុងប្រទេស​៥០​ក្នុង​ឆ្នាំ​២០០៩ ហើយ​បាន​ប្រៀបធៀប​ទិន្នន័យ​នោះ​ទៅ​នឹង​អត្រា​នៃ​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺមហារីក ក៏​ដូច​ជា​ជំងឺ​ផ្លូវដង្ហើម​, ជំងឺឆ្លង និង​ជំងឺ​សរសៃឈាម​បេះដូង​ផងដែរ​។​

​អៀរ​ឡង់ អង់គ្លេស និង​ប្រទេស​តួ​ក​គី ផឹក​តែ​ខ្មៅ​ច្រើនជាងគេ​។ ជាតិ​សាសន៍​ដែល​មាន​ការ​ទទួលទាន​តែ​ខ្មៅ​តិចជាងគេ​បំផុត​គឺ​ប្រទេស​កូរ៉េខាងត្បូង​, ប្រទេសប្រេ​ស៊ីល​, ប្រទេស​ចិន​, ប្រទេស​ម៉ូ​រ៉ូកូ និង​ប្រទេស​ម៉ិចស៊ិ​ចកូ​។​

​ការវិភាគ​បានបង្ហាញ​ថា អត្រា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​គឺ​ថយ​ចុះ​ក្នុង​ប្រទេស​ដែល​ទទួលទាន​តែ​ខ្មៅ​ខ្ពស់​។​

​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរជាតិ​បាន​ប៉ាន់ស្មាន​ថា ចំនួន​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នឹង​កើនឡើង​ដល់​៤៣៨​លាន​នាក់​នៅក្នុង​ឆ្នាំ​២០២០៕

​ប្រភព​៖ health​

សុភ័ក្ត្រ

spot_img
×