Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​គ្មាន២​! ចោរ​ដៃ​ឆៅ​​​វាយ​បំបែក​កញ្ចក់​រថយន្ត​កំ​ពុង​ឈប់​ស្ទះចរាចរណ៍ ឆក់យក​កាបូប​ត្រឹម​១​ប៉ព្រិចភ្នែក ដោយ​ប្រើតែ​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈ​ដ៏​សាហាវ​មួយ ដែល​គ្រប់គ្នា​ឃើញ​ហើយ​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ នៅពេលដែល​ចោរ​ដៃ​ឆៅ​២​នាក់ បានធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ចក់​រថយន្ត​គេ​កំពុង​ឈប់​ក្នុងអំឡុងពេល​ស្ទះចរាចរណ៍ ដើម្បី​ឆក់យក​កាបូប​ពី​ក្នុង​រថយន្ត​នោះ​ទាំង​កណ្តាលថ្ងៃត្រង់ ដោយ​ពុំ​ខ្លាចញញើត​សូម្បី​បន្តិច​ឡើយ ។​

​យោងតាម​អ្នកសារព័ត៌មាន បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​យឺតៗ នៅ​ពីមុខ Axia (ម៉ាឡេស៊ី) មុនពេល​ជិះ​តាមឃ្លាំមើល​រថយន្ត​ជាច្រើន ដែល​កំពុង​បង្អង់​ឈប់​ខណៈពេល​ចរាចរ​កំពុង​កកស្ទះ ។​

​ពួកវា​បន្ទាប់មក បានធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ចក់​រថយន្ត​១​គ្រឿង ដែល​កំពុងស្ថិត​នៅមុខ Axia ដោយ​អុក​នឹង​កែងដៃ​របស់​ពួកគេ ហើយ​ឆក់យក​កាបូប​ម្ចាស់​រថយន្ត​ដែល​រក្សាទុក​នៅ​កន្លែង​កៅអី​ខាងមុខ ។​

​យោងតាម​របាយការណ៍​ព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​សាហាវ​នេះ​បាន​កើតឡើង​នៅក្នុង​តំបន់ Kepong ឬ Selayang ។ ហើយ​សកម្មភាព​របស់​ចោរ​ទាំងពីរ​នេះ ត្រូវបាន​កត់ត្រា​ដោយ​កាមេរ៉ា​ពី​រថយន្ត​១​គ្រឿង​ទៀត​បើក​បញ្ច្រាស់ទិស​គ្នា​នៅ​ទីនោះ ។​

​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច ពួកវា​ក៏បាន​បើក​ម៉ូតូ​ចាកចេញ​យ៉ាង​លឿន និង​ហើយ​ពួកវា​ត្រូវបាន​ជិះ​ដេញ​ពី​ខាងក្រោយ​ដោយ​បុរស​ម្នាក់ ដែល​គេ​ជឿថា​ជា​គ្នីគ្នា​របស់​ពួកវា​ចាំ​បិទគូទ ។​

​ទោះយ៉ាងណា នៅក្នុង​វីដេអូ​ពុំបាន​បង្ហាញ​ម្ចាស់​រថយន្ត​នោះ ចុះ​ស្រែក​ឆោឡោឡើង ដើម្បី​ឲ្យ​គេ​ជួយ​ដេញតាម​ពួកចោរ​ទាំង​នោះទេ និង​ក៏​ពុំ​ដឹងថា ជនរងគ្រោះ​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​ប្តឹងទៅ​ប៉ូលីស ឬ យ៉ាងណា​នោះដែរ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Worldofbuzz)​

spot_img
×