Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បញ្ជូន​ជនសង្ស័យ​គ្រឿងញៀន​ ៤ ​នាក់ ​ទៅ​តុលាការ​

spot_img

ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជន​សង្សយ័​៤​នាក់ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ដែល​បង្ក្រាប​បាន​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា ជនសង្ស័យ​​ឈ្មោះ ទន់ ផាន ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចុងភៅ ស្រុកកំណើត នៅ​ភូមិ​ត្រពាំងវែង​ខាងកើត ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត​។​

​បច្នុប្បន្ន​ជនសង្ស័យ​រស់នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ឈ្មោះ ញូ​ង វ៉ាន់ឌី​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ចិន​ស្រុកកំណើត ក្រុម​១៩ មណ្ឌល​២ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ​។ ទីលំនៅ​បច្នុប្បន្ន​នៅ​សង្កាត់ លេខ​១​ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ឈ្មោះ ងួន ស៊ីផា​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចុងភៅ ស្រុកកំណើត​ភូមិ​ដើមច័​ន្ច ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ បច្ចុប្បន្ន​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ឈ្មោះ ខៀវ មករា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប​ស្រុកកំណើត ខេត្ត​ព្រះសីហនុ​។ ទីលំនៅ​បច្នុប្បន្ន​ស្ថិត​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ដកហូត​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ម្សៅ ចំនួន​១៣​កញ្ចប់​ស្មើ​១១.០២​ក្រាម​( ទម្ងន់​សុទ្ធ​)​។ ទូរស័ព្ទ​ចំនួន​៣​គ្រឿង​។ ដប​ជក់​ចំនួន​០១​។ ដែកកេះ​ចំនួន​៣ និង​ម៉ូតូ​ចំនួន​១​គ្រឿង​៕ ដោយ ៖ ដែនសីមា

spot_img
×