Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ និង​រថយន្ត ស្លាប់​បុរស​ម្នាក់​

spot_img

​កណ្តាល ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ ផ្លូវគោក​រវាង ម៉ូតូ និង​រថយន្ត​ ​កើតហេតុ​នៅ​ថ្ងៃ​ចន្ទ​ទី​២៩​តុលា​២០១៨ វេលា​ម៉ោង ២២ : ៤៥ នាទី នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ ២៧-២៨ ចំណុច​ភូមិ ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​​កៀនស្វាយ ខេត្ត​កណ្តាល បណ្តាលឲ្យ​ស្លាប់ ១​នាក់ ភេទ​ប្រុស និង​ខូចខាត​ម៉ូតូ​១ គ្រឿង​។​

​ប្រភព​ដដែល បាន​បញ្ជាក់​ពី​រឿងហេតុ​នេះ​ថា កាលពី​ថ្ងៃ​និង​វេលា​កើតហេតុ​ខាងលើ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA Dream ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BC-៦៤៨៨ បើកបរ​ដោយ​ឈ្មោះ រិន វណ្ណ​ដេត ភេទ ប្រុស អាយុ ២០ ឆ្នាំ ស្លាប់ មាន​ទីលំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បើកបរ​ក្នុង​ទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះ​ពេល​មកដល់​ចំណុចកើតហេតុ ក៏​បាន​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ (​មិន​ស្គាល់​អត្តសញ្ញាណ​) ដែល​ឈប់​មាន​ទិសដៅ​ស្របគ្នា បណ្តាលឲ្យ​ស្លាប់​អ្នកបើក​ម៉ូតូ នៅ​កន្លែងកើតហេតុ ចំណែក​ភាគី​ខាង​រថយន្ត បាន​បើក​រត់​គេចខ្លួន​បាត់ ។​

ករណី​នេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×