Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម្បី​នៅ​អាមេរិក ក៏​គេ​ថា គ្មាន​ចៅហ្វាយក្រុង​ណា​ហ៊ាន​ធ្វើ​ដូច​គាត់​ទេ​

spot_img

Ben McAdams ចៅហ្វាយក្រុង Salt Lake ចំណុះ​រដ្ឋ Utah អាមេរិក បាន​ធ្វើ​នូវ​រឿង​មួយ​ដែល​គ្មាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​ធ្វើ ។​

​តាម​នោះ ដើម្បី​ស្វែងយល់​ពី​អារម្មណ៍​និង​តម្រូវការ​របស់​ជនអនាថា Ben បាន​ក្លែងបន្លំ​ធ្វើ​ជា​ជនអនាថា តាម​ដង​វិថី ៣​ថ្ងៃ ២​យប់ ។ គ្រាន់តែ​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណឹង​សោះ គាត់​ពិតជា​រង​នូវ​ការ​ស្លុត​អារម្មណ៍​ពុំ​នឹកស្មាន​ដល់ នោះ​ខ្លួន​លោក​មុន​នេះ ធ្លាប់ធ្វើ​ជា​ចៅក្រម ។​

​លោក​យល់ថា គួរ​ធ្វើ​បែបណា ដើម្បី​ជួយ​ដល់​ជនអនាថា​បាន​ប្រសើរ​បំផុត ។​

Ben ប្រាប់ថា “​ខ្ញុំ​មិន​បើកចំហ​កម្មវិធី​នេះ​ទេ គឺ​ធ្វើ​ដោយ​ស្ងៀមស្ងាត់​ដើម្បី​ទទួលយក​បាន​ពី​អារម្មណ៍​របស់​ជនអនាថា មុន​ពេល​ជួយ​ពួកគេ​មាន​ដំបូល​ជ្រក​មួយ​” ។​

​មុន​ពេល​ក្លាយជា “​ជនអនាថា​” មិត្តភក្តិ​ស្និទ្ធស្នាល​ប្រាប់​លោក​ឲ្យ​នាំ​រឿង ២ គឺ ៖ មិន​ដោះ​ស្បែកជើង ហើយ​ល្អ​បំផុត​មិន​ទៅ​បត់ជើង​ពេលយប់ ។​

​លោក​ពោល​ពី​ខណៈ​វេលា​នោះ​ថា ៖ យប់​ដំបូង​ពិតជា​គ្មាន​អារម្មណ៍​សុវត្ថិភាព​សូម្បី​បន្តិច ។ សកម្មភាព​ប្រព្រឹត្តទៅ​នៅពេល​យប់​ពិតជា​ចលាចល​ណាស់ ហើយ​លោក​ដេក​បាន​ប្រមាណ ៤​ម៉ោង​ប៉ុណ្ណោះ ។​

​បន្ទាប់​ពី​យប់​ដំបូង ក្លាយ​ជា​ជនអនាថា Ben មាន​មិត្តភក្តិ​ដែល​ជា​ជនអនាថា ផ្សេងទៀត ។ គាត់​ពិតជា​ឆ្ងល់​ថា ហេតុអ្វី រដ្ឋាភិបាល​បាន​បង្កើត​ជម្រក​មួយ​ដល់​ពួកគេ តែ​ពួកគេ​បែរជា​ចូល​ចិត្ត​ដេក​នៅ​ចិញ្ចើមផ្លូវ​ជាង​? “​មិត្តភក្តិ​” លោក​ប្រាប់​ថា យក​ល្អ​ដេក​នៅ​ចិញ្ចើមថ្នល់​ទៅ ព្រោះ​នៅ​ទី​នោះ​វា​ផ្ទុក​ពេញ​ដោយ​អំពើ​ហិង្សា ហើយ​បរិយាកាស​ពិសពុល ។​

​យប់​ទី ២ មកដល់ Ben សម្រេចចិត្ត​ចូល​ដេក​នៅ​ជម្រក​របស់​រដ្ឋាភិបាល ។ ពេល​នោះ​ទើប​ដឹងថា អ្វី​ដែល​ពួកគេ​ប្រាប់​ពិតជា​មិន​ខុស​មែន ។ “The Radd Home” សម្រាប់​ជនអនាថា ពោរពេញ​ដោយ​អ្នក​ជក់​គ្រឿងញៀន ហើយ​ជនអនាថា​ម្នាក់​បាន​ឈ្លោះប្រកែក រួច​ចាប់​ក្បាល​ជនអនាថា​ម្នាក់​ទៀត​ប្រឹង​បោក​លើ​ជញ្ជាំង ។​

​ថ្វី​ត្បិត​តែ​ប្រើ​រយៈពេល​ជា “​ជនអនាថា​” ២​យប់ ៣​ថ្ងៃ ប៉ុន្តែ Ben អាច​យល់​បាន​ពី​ជីវិត​របស់​ជនអនាថា ហើយ​រឿង​ធំ​បំផុត​នោះ គឺ​រៀងរាល់ថ្ងៃ​ពួក​គេ​រវល់​វក់វី​នឹង​ការរក​ប្រាក់​ដើម្បី​រស់​ឆ្លង​ថ្ងៃ ហេតុ​នេះ​រឿង​ដេក​តាម​ផ្លូវ​ជា​រឿង “​ធម្មតា​” សំខាន់​គឺ​ជីវិត​របស់​ពួកគេ​គ្មាន​ពេលវេលា​សម្រាប់​ការស្វែងរក​កិច្ចការ​ថ្មី​មួយ​ចិញ្ចឹមជីវិត​ឡើយ ។​

Ben ពោល ៖ “៣​ថ្ងៃ ២​យប់ ពុំមែន​ជា​អ្វី​នោះ​ទេ តែ​វា​ជួយ​ឲ្យ​ខ្ញុំ​យល់​ដឹង​ការពិត​ជាក់ស្តែង ។ ខ្ញុំ​សង្ឃឹមថា​អនាគត​នេះ ជនអនាថា​ទាំងឡាយ​គប្បី​ដឹងថា ៖ ប្រសិនបើ​ត្រូវ​ដេក​តាម​ផ្លូវ​នោះ​ចាំ​ថា អ្នក​មាន​ការធានា មាន​ជម្រក ហើយ​មាន​មិត្តភក្តិ​ស្និទ្ធស្នាល – គ្រាន់តែ​ទូរស័ព្ទ​មក​គឺ​មាន​ជំនួយ​ហើយ ។​

​កត្តា​ចម្បង​គឺ​ការកែសម្រួល ដោយ​ប្រើ​ច្បាប់​រក្សា​បរិយាកាស​នៅ​ជម្រក​ជនអនាថា ទន្ទឹម​នឹង​ការសាងសង់​ជម្រក​បន្ថែម​សម្រាប់​រយៈពេល​វែង ។​

​អ្វីៗ​ត្រូវ​យល់​ពី​ការជាក់ស្តែង ផ្តើម​ចេញពី​នោះ ទើប​មាន​ដំណោះស្រាយ​ត្រូវ​រឿង​ចំ​មុខសញ្ញា​… ដូចជា Ben ។​

​បើ​មន្ត្រី​ជើង ១០​ទេ ចាំ​ទៅ​អាវ៉ា​អើយ​!

​ចន្ទ្រា​

spot_img
×