Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជ្រុល​ពេក​ហើយ​! ឪពុក​ម្នាក់​ធ្វើ​សកម្មភាព​ថើប​ញី​ញក់ និង​សូម្បី​លូកដៃ​ចូល​ខោ​កូនស្រី​តូច​នៅលើ​រថភ្លើង គ្មាន​ខ្វល់​ភ្នែក​អ្នកដទៃ (​វីដេអូ​)

spot_img

​កាលពីពេល​ថ្មីៗ​នេះ សកម្មភាព​ដ៏​ពុំ​សមរម្យ​របស់​បុរស​ម្នាក់​ដែលមាន​វ័យ​ខ្ទង់ ៣០ ឆ្នាំ ទៅលើ​ក្មេងស្រី​តូច​ម្នាក់​ដែលមាន​អាយុ​ប្រហែល ៥, ៦ ឆ្នាំ នៅលើ​រថ​ល្បឿន​លឿន​១​ខ្សែ​ពី Guangdong ឆ្ពោះទៅកាន់ Jiangxi (​ចិន​) បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម ។​

​នៅក្នុង​វីដេអូ​កត់ត្រា​ដោយ​អ្នកដំណើរ​ម្នាក់ នោះគេ​ជឿថា ពួកគេ​ទាំងពីរ​គឺជា​ឪពុកម្តាយ និង​កូនស្រី ព្រោះថា​ក្មេងស្រី​តូច​នោះបាន​ហៅ​គាត់​ថា «​ប៉ា​ប៉ា​» ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​ដទៃ​រន្ធត់ចិត្ត​នោះ គឺ​សកម្មភាព​ដែល​គាត់​បាន​ប្រព្រឹត្ត​ទៅលើ​កូនស្រី​របស់គាត់ ហាក់ដូច​នាង​ជា​ស្រី​ស្នេហ៍​ម្នាក់​ដែល​គាត់​កំពុង​ត្រេកត្រអាល​ជាមួយ​យ៉ាង​អន្ទះសារ ។​

​តាមរយៈ​វីដេអូ ឪពុក​រូបនោះ​បាន​បង្ក​ការរំខាន​កូនស្រី​ស្ទើរ​គ្មាន​លោះ​ពេល ដោយ​គាត់​បាន​ចាប់​លាត់​អាវ​របស់​នាង​ឡើង ខណៈ​គាត់​ដាក់​ដៃ​ស្ទាបអង្អែល​ចង្កេះ និង​ខ្លួន​របស់​នាង ។ បន្ទាប់ពីនោះ គាត់​បាន​ថើប​ស្ទើរ​ពេញ​រាងកាយ​, មុខ​, មាត់ និង​ក​របស់​នាង​ឡើង​ញី​ញក់​តែម្តង ខណៈ​លាត់​អាវ​ឡើង ។ ប៉ុន្តែ គាត់​នៅ​ពុំ​បញ្ឈប់​សកម្មភាព​ដ៏​មិន​សមរម្យ​នេះ​ទេ ដោយ​បុរស​ជា​ឪពុក​ដ៏​ចម្លែក​រូបនេះ ក៏បាន​ដាក់​ដៃ​របស់គាត់​ចូលក្នុង​ខោ​របស់​នាង​ជាច្រើនលើក​ថែមទៀត​ផង​! ។​

​ក្មេងស្រី​តូច​នេះ មើលទៅ​នាង​ហាក់​នៅ​ពុំ​ស្រណុក​នោះទេ ហើយ​នាង​ក៏បាន​ព្យាយាម​យ៉ាងខ្លាំង ដើម្បី​រើ​បម្រាស់​ពី​ដៃ​លូកលាន់​ឥត​ល្ហែ​របស់​ឪពុក​ខ្លួន ។ នៅ​ចំណុច​មួយ​នៃ​វីដេអូ នាង​ក៏​អាច​ត្រូវ​បានលឺ​ស្រែក «​តវ៉ា​» នឹង​ឪពុក ព្រោះតែ​នាង​ពិបាក​ទ្រាំ​ពេក នៅពេល​គាត់​ដាក់​ដៃ​ចូលក្នុង​ខោ​របស់​នាង ដោយ​និយាយថា​៖ «​ប៉ា​ប៉ា ឈឺ​ណាស់ កុំ​ប៉ះ​គូទ​ខ្ញុំ​ទៀត​អី​» ។​

​នាង​តូច​គួរ​ឲ្យ​អាណិត ក៏ត្រូវ​បានឃើញ​ព្យាយាម​គេច​មុខ​ចេញពី​ការ​ថើប​ដ៏​ញក់ញី​របស់​ឪពុក​របស់​នាង​ផងដែរ ដោយបាន​ប្រើ​ដៃ​ទាំងពី​គ្រប​មុខ ឬ រុញ​មុខ​ឪពុក​ចេញ ប៉ុន្តែ គាត់​ពុំ​អើពើ​នឹង​ការស្នើសុំ​របស់​នាង​នោះទេ ។​

​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន បាន​សម្តែង​ក្តី​រន្ធត់ចិត្ត​យ៉ាងខ្លាំង នៅពេល​បានឃើញ​វីដេអូ​នៃ​សកម្មភាព​បង្ហាញ​ភាពស្និទ្ធស្នាល​ដ៏​មិនធម្មតា​នេះ ។ រីឯ​អ្នក​ខ្លះទៀត បាន​រិះគន់​អ្នក​ដែល​បាន​ថត​វីដេអូ​នេះ ពុំ​ជួយ​អន្តរាគមន៍ ៕ ដោយ​៖ ចន្ទី (Worldofbuzz)​

spot_img
×