Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ ៖ ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព “​ប្រមូលផ្តុំ ត្រៀម​បម្រុង​សម្រាប់​សង្គ្រាម​”

spot_img

​ប្រធាន​រដ្ឋ​ចិន បាន​ចេញ​បញ្ជា​ឲ្យ​បណ្តា​មេបញ្ជាការ​កងទ័ព “​ប្រមូលផ្តុំ ត្រៀម​បម្រុង​សម្រាប់​សង្គ្រាម​” ខណៈពេល​ដែល​ភាព​តានតឹង​កើនឡើង​អំពី​អនាគត​កោះ​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងត្បូង ។​

​តាម Sputnik ចុង​សប្តាហ៍​កន្លងមក ទូរទស្សន៍​ជាតិ​របស់​ចិន (CCTV) បាន​ចុះផ្សាយ​ការ​ថ្លែង​យោបល់​របស់​មេដឹកនាំ​ស៊ី​ជិន​ពៀន ខណៈពេល​លោក​កំពុង​ត្រួតពិនិត្យ សមរភូមិ​ខាងត្បូង (​សមរភូមិ​១ ក្នុង​សមរភូមិ​របស់​កងទ័ព​រំដោះប្រជាជន​ចិន​) នៅ​ខេត្ត​ក្វាង​ដុង ។​

​លោក​បាន​ពោល​ទៅកាន់​ពលទាហាន​នៅ​សមរភូមិ​ខាងត្បូង (​ទទួលបន្ទុក​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​)​ថា ៖ “​ចាំបាច់​ត្រូវ​ពង្រឹង​… ហើយ​ប្រមូលផ្តុំ​ត្រៀម​ចូលរួម​សង្គ្រាម​មួយ ។ យើង​ត្រូវ​បង្កើន​ចរិក​ត្រៀម​ហ្វឹកហាត់ សមរភូមិ​រួម និង​ហ្វឹកហ្វឺន​ការ​តតាំង សំដៅ​លើកកម្ពស់​សមត្ថ​ភាព​កងទ័ព​ប្រជាជន ហើយ​ត្រៀម​បម្រុង​សម្រាប់​សង្គ្រាម ។​

ប្រធាន​រដ្ឋ ស៊ី​ជិន​ពៀន ។​

​យើង​ត្រូវ​ប្រមើ​មើល​ឃើញ​មុន​នូវ​ស្ថានភាព​ស្មុគស្មាញ ហើយ​មាន​ផែនការ​បន្ទាន់​ភ្លាម​”​។​

​ស៊ីន​ហួរ ឲ្យដឹងថា លោក​ស៊ី​ជិន​ពៀន សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការត្រៀម​បម្រុង​សម្រាប់​សង្គ្រាម និង​ធ្វើ​សង្គ្រាម ។​

​សេចក្តីប្រកាស​របស់​លោក​ស៊ី​ជិន​ពៀន បានលើកឡើង ក្នុងខណៈ​ពេល​នៃ​ជម្លោះ​ពាក្យ​សម្តី​របស់​ចិន និង​អាមេរិក បន្ទាប់​ពី​ការធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ផ្តើមចេញពី​អាមេរិក ៕

​ចន្ទ្រា​

spot_img
×