Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់តាំង​នាវាចម្បាំង​មួយគ្រឿង ដែល​សល់​ពី​សម័យ​សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥ នៅ​ទីតាំង​សួនច្បារ​កោះកុង ត្រើយ​ខាងកើត​ក្បែរ​គល់ស្ពាន​

spot_img

​ខេត្ត​កោះកុង ​៖ រដ្ឋបាល​ខេត្ត​កោះកុង បាន​រៀបចំ​ដាក់​តាំង​នាវាចម្បាំង​មួយគ្រឿង ដែល​សល់​ពី​សម័យ​សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៧០​ដល់ ឆ្នាំ​១៩៧៥ នៅ​ទីតាំង​សួនច្បារ​កោះកុង ត្រើយ​ខាងកើត ក្បែរ​គល់ស្ពាន ស្ថិតក្នុង​សង្កាត់ ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។​

មន្ត្រី​សាលា​ខេត្តកោះកុង បានឲ្យដឹងថា នាវាចម្បាំង ដែល​យក​មក​ដាក់​តាំង​បង្ហាញ​ជូន​បងប្អូន ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ ទស្សនា​កំសាន្ត​នៅក្នុង​ពិធីបុណ្យ​សមុទ្រ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ខែ​ធ្នូ​ចុងឆ្នាំ​២០១៨​នេះ គឺជា​ប្រភេទ​នាវាចម្បាំង ម៉ាក PCS ផលិត​នៅ​សហរដ្ឋអាមេរិក​។​

​នាវាចម្បាំង​នេះ បាន​សល់​ពី​សម័យ​សង្គ្រាម ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ទៅ​ឆ្នាំ​១៩៧៥ ដែល​កន្លងមក ត្រូវ​បាន​ខូច​ប្រើប្រាស់​លែងកើត រួច​ក៏​ទុកចោល នៅ​ទីតាំង​ជួសជុល​ទូក​មួយ​កន្លែង ស្ថិតក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។​

មន្ត្រី​ដដែល​បានឱ្យដឹង​ទៀត​ថា ទីតាំង​ដាក់តាំង​នាវា​ខាងលើនេះ នឹង​មាន​ការតុបតែង​លម្អ ដូច​ជា​ការ លាប​ថ្នាំ រចនា​ម៉ូត ដាំ​ដើមឈើ ដើម​ផ្កា និង​ដាក់​អំពូល​ភ្លើង​អគ្គីសនី​បំភ្លឺ​ជាដើម​ជាដើម​។​

​ខេត្ត​កោះកុង នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ពី​ធី​បុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ឆ្នាំ​២០១៨​។​

តាម​កម្មវិធី ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ នឹង​មាន​ការអញ្ជើញ​ជា​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​៕​ ដោយ ៖ ដែនសីមា 

spot_img
×