Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភោជនីយដ្ឋាន​​មួយ​ត្រូវភ្ញៀវ​រិះ​គន់​ថា​កោរ​ជ្រុល​ហួស! ព្រោះតែ​ទឹក​សុទ្ធ​១​ដប​៦០០០​រៀល បាញ់ឆែវ​១​បន្ទះ ១៤០០០ រៀល និង​សាច់​អាំង​១​ចង្កាក់​តម្លៃ​…

spot_img

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Nokor Video ដែល​ដកស្រង់​ប្រភពពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ទាក់ទង​រឿង​ដ៏​ហួសចិត្ត​បំផុត​មួយ ដែល​គេ​ចោទប្រកាន់ថា ភោជនីយដ្ឋាន​មួយកន្លែង​ឈ្មោះ «​រំ​ចង់​» បានគិត​តម្លៃ​ទៅលើ​មុខម្ហូប​ពី​ភ្ញៀវ​ថ្លៃ​ហួស​ពី​ការ​ស្មាន ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាំគ្នា​ចូល​រិះគន់​យ៉ាងខ្លាំង​តែម្តង ។​

​បើ​យោងតាម​វិក​យ​ប័ត្រ​បង្ហោះ នោះ​ភោជនីយដ្ឋាន​រង​ការរិះគន់​នោះ​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ 72H, ផ្លូវ​៦​អា សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ ។ ក្នុង​វិក​យ​ប័ត្រ​ទូទាត់​លុយ​នេះ​ផងដែរ​បានបង្ហាញ​ឲ្យ​ឃើញ​ទឹកប្រាក់​សរុប​អស់​ចំនួន ១០៧០០០ រៀល ដែល​ក្នុងនោះ​រួមមាន​៖ ទឹក​សុទ្ធ​១​ដប (​ ៦០០០ រៀល​), បាញ់ឆែវ​៤​បន្ទះ (១​បន្ទះ ១៤០០០​រៀល​) និង​សាច់គោ​អាំង ១០ ចង្កាក់ (១​ចង្កាក់ ៤៥០០​រៀល​) ។​

​ប្រសិនបើ​អ្វីៗ​ទាំងអស់នេះ សុទ្ធតែជា​ការពិត​នោះ យើង​ពិតជា​មានការ​សោកស្តាយ​ជំនួស​ជាខ្លាំង ព្រោះថា ការរកស៊ី​មិនមែន​ធ្វើឡើង​តែ​១​ថ្ងៃ​នោះទេ ហេតុនេះ សូម​ភោជនីយដ្ឋាន​ខាងលើ ក៏ដូចជា​ទីកន្លែង​ដទៃទៀត គួរតែ​ពិចារណា​ឡើងវិញ​ផង ៕ ដោយ​៖ ឧ​ត្ត​ម

spot_img
×