Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ផ្កាយ​២ ថៃ ផានី ម្ចាស់​សង្វៀន​ជល់​មាន់​២​កន្លែង បញ្ជូន​ខ្លួន​ដល់​ក្រសួង​មហាផ្ទៃ តាម​ការ​រ​អំពាវនាវ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​

spot_img

ភ្នំពេញ​៖ មេ​ម្ចាស់​សង្វៀន​ល្បែង​ជល់​មាន់ស្រុក​បាទី និង​ទឹកដី​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម គឺ​លោក ថៃ ផានី ហៅ ម៉ាប់ មាន​ឋានន្តរស័ក្តិ​ផ្កាយ​២ នៅ​ក្រសួង​ការពារជាតិ នៅ​យប់​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ត្រូវ​ប្រគល់​ខ្លួន ឲ្យកម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ចាត់វិធានការ​តាម​ផ្លូវច្បាប់ បន្ទាប់ពី​សមត្ថកិច្ច​បង្ក្រាប់​សង្វៀនមាន់​ជល់​ទាំង​ពីរ​កន្លែង​នេះ និង​មាន​ការអំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​ម្ចាស់​សង្វៀន​ជល់​មាន់​ល្មើសច្បាប់​ដ៏​ធំ​ចំនួន​២​កន្លែង​នេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់ថា​មាន​ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់ ជា​កូនប្រសា​របស់​លោក ហ៊ុន សាន បងប្រុស​បង្កើត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ការប្រគល់​ឲ្យកម្លាំងស​ម​ត្ថ​កិច្ច​ក្រសួង​មហាផ្ទៃ​នេះ​ដើម្បី​ឲ្យ​អនុវត្ត​តាម​ផ្លូវច្បាប់រ​បស់​កម្ពុជា ។ លោក​ថៃ ផានី ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅដល់ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ។​

​សម្ដេច​តេ​ជោបាន​អះអាងថា​៖​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង ឬ​បន្ធូ​បន្ថយ បើ​ទោះ​អ្នក​ទាំងនោះ​ជា​ក្មួយ ឬក៏​ក្មួយ​ប្រសា​របស់​ខ្ញុំ​ក៏​ដោយ​។​ជាមួយគ្នា​នោះ​ដែរ​លោក ឧត្តមសេនីយ៍​ផ្កាយ​២ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​បានបញ្ជាក់​ថា ប្រតិ​ប​ត្ត​បង្ក្រាប​សង្វៀន​ជល់​មាន់​ទ្រង់ទ្រាយ​ធំ​នេះ​កម្លាំង​នគរបាល​របស់​លោក​ប្រមាណ ១៥០​នាក់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ជាង​២០​នាក់​។​

​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ដែល​មាន​កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​ជិត​២០០​នាក់ ចុះ​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​ដ៏​ធំ និង​បើក​លេង​យូរ​ឆ្នាំ​មកហើយ នៅលើ​ទឹកដី​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ជា​លទ្ធផល​មនុស្ស​មិនតិច​ជាង​១៥០​នាក់ ដែល​កំពុង​ចូល​លេង​ល្បែង​មួយ​នេះ ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ព្រមទាំង​ដកហូត​រថយន្ដ​ជាង​៥០​គ្រឿង និង​ម៉ូតូ​ជិត​២០០​គ្រឿង​។ ចំណែក​ប្រតិបត្តិការ​ក្នុង​រូបភាព​ដ៏​ធំ​បែបនេះ កាលពី​ថ្ងៃ​ទី​៣​ធ្នូ​ក្នុង​ទឹកដី ស្រុក​បាទី ខេត្តតាកែវ ដែល​អភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែល​ដឹកនាំ​កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ និង​កម្លាំង​ទាហាន ចុះ​ទៅ​បង្ក្រាប​ទីតាំង សង្វៀន​ជល់​មាន់ និង​បាញ់អាប៉ោង​។ ក្រោយ​អាជ្ញាធរ​ខេត្ត​តាកែវ​ធ្វើការ​បង្ក្រាប​កន្លែង​ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង​នៅ​ស្រុក​បាទី​ខេត្ត​តាកែវ​រួច មេ​ល្បែង​ជល់​មាន់ស្រុក​បាទី លោក ថៃ ផានី ហៅ ម៉ាប់ ដែល​គេ​ស្គាល់​ថា ជា​កូនប្រសា​របស់​លោក ហ៊ុន សាន មាន​ឋានន្តរស័ក្តិ​ផ្កាយ​២ នៅ​ក្រសួង​ការពារជាតិ​បាន​ហែក​ខោស្លីប​ឬ​បង្ហាញ​ឈ្មោះ​អ្នក​យក​លុយ​ខែ អាជ្ញាធរ​ខេត្ត​តាកែវ ស្រុក សមត្ថកិច្ច​ខេត្ត ស្រុក ឃុំ ស្ថាប័ន​តុលាការ​និង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​សំណូក​ប្រចាំខែ​ពី​ល្បែង​ជល់​មាន់​ចាប់ពី​៥០០​ដល់​២៥០០​ដុល្លារ​ក្នុង​មួយខែ​។​
​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើ​នេះ​លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ បាន​បដិសេធ ថា​មិន​បាន​ទទួល​សំ​ណូល ពី​ទីតាំង សង្វៀន​ជល់​មាន់ អាប៉ោង កូនប្រសា​រលោក ហ៊ុន សាន ដូច​ការចោទប្រកាន់​នោះ​ទេ​និង​បាន គំរាម​ប្តឹង​អ្នកពាក់ព័ន្ធ​ល្បែង​ជល់​មាន់នៅ​ស្រុក​បាទី ទៅ​តុលាការ​ទៀត​ផង ចំណែក​មន្ត្រី​ពាក់​ពន្ធ័​ក៏​មិន​រួច​ខ្លួន​ដែរ​។​ការបដិសេធ​និង​គំរាម​ប្តឹង​ខាងលើ​នេះ​របស់​លោក​អភិបាលខេត្ត​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី កូនស្រី​លោក ហ៊ុន សាន បាន​ទម្លាយ​ឯកសារ​មួយ​សន្លឹក​ដោយ​ចោទថា អាជ្ញាធរ​ខេត្ត​តាកែវ ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​សំណូក​លុយ​ល្បែង​ជល់​មាន់​រាប់ពាន់​ដុល្លារ ។​តាម​ប្រភព​ស្និទ្ធ​នឹង​លោក ថៃ ផានី ហៅ ម៉ាប់ បានបញ្ជាក់​ថា “​សង្វៀន​ជល់​មាន់នៅ​បាទី អាជា្ញធរ​ស្ទើរតែ​គ្រប់​ថ្នាក់ ពាក់ព័ន្ធ​ទទួល​លុយ​ល្បែង ពិសេស​គឺ​បងប្រុស​អភិបាលខេត្ត​តាកែវ ឈ្មោះ ឡាយ ធា​រិទ្ធ ជា​ស្នងកា​រង​ខេត្ត​ក្រៅពីនោះ មាន​មេ​ប៉ូលិស មេ​ប៉េអឹម​ទៀត​”​។​លោក ឡាយ វណ្ណៈ បាន​បដិសេធ​ផងដែរ ដោយ​លោក​បញ្ជាក់ថា បងប្រុស​របស់​លោក ឈ្មោះ ឡាយ ធា​រិទ្ធ មិន​បាន​ពាក់ព័ន្ធ​រឿង​នេះ​ទេ ពីព្រោះ​គាត់​ជា​ស្នងការរង​ទទួលបន្ទុក​សេដ្ឋកិច្ច មិនមែន​ព្រហ្មទណ្ឌ​នោះទេ​។​ក្នុងនោះ​លោក ឡាយ វណ្ណៈ បាន​គំរាម​ប្តឹង​អ្នកពាក់ព័ន្ធ​ល្បែង​ជល់​មាន់នៅ​ស្រុក​បាទី ទៅ​តុលាការ​។ លោក​ក៏​បាន​ព្រមាន​មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ​ល្បែង​នឹងត្រូវ​ចាត់ការ​តាមច្បាប់​។ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ លោក ឡា ឡៃ ច្រានចោល ដោយ​លោក​បញ្ជាក់ថា លោក​មិន​បាន​ពាក់ព័ន្ធ​រឿងនេះ​ទេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×